Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ពិភាក្សា​ដោះស្រាយ​ជូន​អាជីវករ​លក់ដូ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​

spot_img

​ភ្នំពេញ​ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ពិភាក្សា​ដោះស្រាយ​ជូន​អាជីវករ​លក់ដូ​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​នា បច្ចុប្បន្ន​ជា​បន្តទៀត ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ អោយមាន​ទីតាំង​លក់​បន្តទៀត ទោះបី​ផ្សារ​នេះ​ត្រូវ​អភិវឌ្ឍន៍​ជា​ផ្សារ​ទំនើប​ក៏ដោយ​។​

នេះ​ជាការ​លើកឡើង​របស់ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ជួប​ស្តាប់​យោបល់​ជាមួយ​អាជីវករ​នៅ​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីតាំង​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក អភិបាលរង​បញ្ជាក់ថា “​ចំពោះ​បញ្ហា​នេះ នឹងត្រូវ​ប្រជុំ​ជាមួយ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សម្រេច​ជូន​អាជីវករ ដែល​តូប​លក់ដូ​បច្ចុប្បន្ន គឺ​អោយមាន​តូប​លក់​វិញ​គ្រប់ៗ​គ្នា​”​។ ដោយឡែក​ចំពោះ​អ្នកលក់ដូ​នៅលើ​ដងផ្លូវ​ជុំវិញ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ក៏​នឹងមាន​ការពិភាក្សា​ផងដែរ​។​

ក្នុងជំនួប​ដោះស្រាយ​ករណី​លក់ដូ​របស់​អាជីវករ​នេះ លោក អភិបាលរង នួន ផា​រ័ត្ន បានអោយ​អាជីវករ​រើស​តំណាង​របស់ខ្លួន​ដើម្បី​ជួបប្រជុំ​ដោះស្រាយ​បន្ត​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​បន្តទៀត នៃ​ចំណុចកណ្តាល​ណាមួយ​។ លោក​បន្ថែមថា ហើយ​អាជីវករ​មិនត្រូវ​មាន​អំពើ​ហឹ​ង្សា​ណាមួយ​កើតឡើង​នោះទេ គឺ​ចូលរួម​ដោយ​ស្រាយ​ដោយ​យុត្តិធម៌​ជាមួយគ្នា​។​

អាជីវករ​ដែល​បាន​ចូលរួម​ជាង​១០០​នាក់ លក់ដូ​នៅ​ផ្សារ​ខាងលើនេះ មាន​បី​ក្រុម គឺមាន​អ្នកលក់​នៅ​ផ្សារ​ឯកជន អ្នកលក់​នៅ​ផ្សារ​រដ្ឋ និង​អ្នកលក់ដូ​នៅលើ​ទ្រូងផ្លូវ​ជុំ​ផ្សារ បាន​សំណូមពរ មិនអោយ​មានការ​អភិវឌ្ឍ​ន៍​ផ្សារ ទៅជា​ផ្សារ​ទំនើប​នោះទេ អោយនៅ​មាន​សភាព​ដើម​ដដែល​។​

ចំពោះ​ករណីនេះ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកឡើងថា ចំពោះ​ការអភិវឌ្ឍន៍​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​ទៅជា​ផ្សារ​ទំនើប គឺ​ថ្នាក់លើ​បានសម្រេច​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅហើយ ដូច្នេះ​ទីតាំង​ជៀស​មិន​ផុតពី​ការសង់​ផ្សារ​ទំនើប​នោះទេ​។​

លោក កែវ ជឺ​ឃាង ប្រធាន​ផ្នែក​ទៅ​ផ្សារ នៃ​ក្រុមហ៊ុន​សិន​ជូ​រី​ផ្លា​ហ្សា ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​ទៅជា​ផ្សារ​ទំនើប​ដែលមាន​កំពស់​៥​ជាន់ បានអោយដឹងថា “​ក្រុមហ៊ុន​នឹង​ប្រគល់​តូប​ចំពោះ​អាជីវករ​ដែលមាន​តូប​កំពុង​លក់ដូ​បច្ចុប្បន្ន នូវ​ចំនួន​តូប​ដែល​គាត់​មាន ចំពោះ​អ្នកលក់​នៅ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ដោយឡែក​អ្នកលក់​នៅលើ​ទ្រូងផ្លូវ គឺ​ក្រុម​មិន​ទទួលខុសត្រូវ​នោះទេ គឺ​ទុកអោយ​អាជ្ញាធរ​ជា​អ្នកដោះស្រាយ​”​។ លោក​បន្តថា នៅពេល​ខាងមុខនេះ ក្រុមហ៊ុន​ចាប់ផ្តើម​ធ្វើការ​សាងសង់ តែ​អាជីវករ​ត្រូវ​ប្តូរ​មក​លក់​បណ្តោះអាស្ន​ន​នៅលើ​សួន​កុមារ​រយ​:​ពេល​២​ឆ្នាំ រងចាំ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​សាងសង់​រួច​។ ចំពោះ​ការ​មក​លក់​នៅលើ​សួន​កុមារ​ខាងមុខ​ផ្សារ គឺ​ក្រុមហ៊ុន​សង់​តំបូល និង​រៀបចំ​អោយ​ដោយ​ឥតគិតថ្លៃ​។​

​ក្រុមអាជីវករ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​ជាង ១០០​នាក់ តំណាងឱ្យ​ជាង ៨០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា រារាំង​មិនឱ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ​ផ្សារ​ចាស់ ដើម្បី​សាងសង់​ផ្សារ​ថ្មី​ទំនើប ដែលមាន​កម្ពស់ ៧​ជាន់ ។ ពួកគាត់​ថា ធ្វើបែបនេះ ក្រុមហ៊ុន​ទទួលបាន​ប្រយោជន៍​ច្រើន ប៉ុន្តែ​សម្រាប់​ពួកគាត់ ត្រូវ​ខាត​ប្រយោជន៍​ទាំងស្រុង និង​ជួប​ការលំបាក គ្មាន​លទ្ធភាព​ចូល​លក់​នៅ​ផ្សារ​ទំនើប និង​គ្មាន​លុយ​សម្រាប់​បង់​ធនាគារ ។​

​ជាងនេះទៅទៀត អាជ្ញាធរ ក៏បាន​កំពុង​រៀបចំ​វេទិកាសាធារណៈ​នៅ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា តែម្តង ដើម្បី​ជួប​ជាមួយ​អាជីវករ ដើម្បី​ធ្វើការ​ពន្យល់​ពួកគាត់​ឱ្យបាន​យល់​ពី​ការវិនិយោគ​នៅ​ផ្សារ​មួយ​នេះ ។​

​ដោយឡែក អាជីវករ​លក់ដូរ​នៅ​ផ្សារ​សេន​ជូ​រី ផ្លា​ហ្សា ២​រូប បាន​បញ្ជាក់ថា ពួកគាត់ មិន​ចង់ឱ្យ​អាជ្ញាធរ និង​អ្នក​វិយោគ​កែលម្អរ​ផ្សារ​នេះ​ទេ ដោយ​ចង់​លក់ដូរ​បែប​ធម្មតា​ដដែល ព្រោះ​ពួកគាត់​ខ្លាច​គេ​លែងឱ្យ​លក់ គ្មាន​លុយ​ចិញ្ចឹម​កូនចៅ ។​

​សូមបញ្ជាក់ថា ដោយសារតែ​ធ្វើការ​តវ៉ា​ច្រើន​ថ្ងៃ​កន្លងមក ហើយ​គ្មាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុមអាជីវករ បាននាំគ្នា​បិទ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់ចំណុច​មុខ​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្កឱ្យមាន​ការកកស្ទះ​ចរាចរ​យ៉ាងខ្លាំង រហូត​មានការ​ចុះទៅ​សម្របសម្រួល ពី​សំណាក់​អាជ្ញាធរ ទើប​ពួកគាត់​ព្រម​ដកថយ​វិញ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ខាង​ក្រុមហ៊ុន មាន​គម្រោង​រុះរើ​ផ្សារ ដើម្បី​សាងសង់​ថ្មី​នោះ ក្រុមអាជីវករ ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ហើយ​ក៏បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ភ្លាមៗ​ដែរ ដើម្បី​សុំ​កុំឱ្យ​មានការ​រុះរើ និង​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ប៉ុន្តែ​ដោយសារតែ​គ្មាន​ការដោះស្រាយ ទើប​ពួកគាត់​សម្រេចចិត្ត​នាំគ្នា​បិទផ្លូវ​ក្នុង​បំណង​ព​ន្លឿ​ន ឱ្យ​មានការ​ដោះស្រាយបាន​ឆាប់ ។​

​អាជីវករ បាន​និយាយថា ពួកគាត់​ជា​អ្នកលក់​តាម​កញ្ច្រែង អត់​មាន​ស្តង់ និង​តូប​នោះ ដែល​ងាយ​នឹងរង​គ្រោះ ជួប​ការលំបាក​បំផុត ប្រសិនបើ​ក្រុមហ៊ុន​រុះរើ​ផ្សារ ដែល​កំពុង​លក់ដូរ​ដោយ​សុខសាន្ត​នាពេលនេះ ។ ពួកគាត់​សុទ្ធ តែ​ខ្ចីលុយ​ធនាគារ​មករក​ស៊ី បើ​រុះរើ​ផ្សារ​ចាស់​​ចោល សាងសង់​ផ្សារ​ទំនើប​ថ្មី​ឡើងវិញ ពួកគាត់​គ្មាន​លទ្ធភាព និង​ចូល​លក់ដូរ​ក្នុង​ផ្សារ​ថ្មី​ទំនើប​នោះទេ ដូច្នេះ​ពួកគាត់​នឹង​បាត់បង់​កន្លែង​លក់ដូរ​ហើយ ជួប​ការលំបាក​គ្មាន​លទ្ធភាព​រកលុយ​បង់​ធនាគារ​ឡើយ​។​

​បើតាម​អាជីវករ សព្វថ្ងៃ​អ្នកលក់​ចល័ត​គ្មាន​តូប និង​ស្តង់​ដូចជា​ពួកគាត់ ដែល​កំពុង​តវ៉ា​នេះ មាន​ចំនួន ៨០២​កន្លែង រីឯ​អ្នកមាន​តូប​ត្រឹម​ត្រូវមាន​ចំនួន ៣៤១​តូប និង​អ្នកមាន​ស្តង់​ចំនួន ៣២៦​ស្តង់ ហើយ​សរុប​ការលក់ដូរ បូករួម​ទាំងអស់​ចំនួន​១៤៦៩​កន្លែង ។​

​ពួកគាត់​ព្រមាន​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ ពួកគាត់​នឹង​ប្រមូល​ផ្ដុំគ្នា​ជាថ្មី ហើយ​លើកគ្នា​ទៅកាន់​មុខ​ភូមិគ្រឹះ​របស់​សម្ដេច​តេ​ជោ ដើម្បីឱ្យ​សម្ដេច​ឃើញ និង​ជ្រាប​ពី​ទុក្ខលំបាក​ពួកគាត់​ដោយផ្ទាល់​តែម្ដង ៕​ ដោយ​កូ​ឡាប​

spot_img
×