Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​បើក​កិច្ចប្រជុំ ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​

spot_img

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន ដើម្បី​ពង្រឹង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង ផ្នែក​ឯកជន និង​ប្រធាន​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​រុ​បប្រមាណ ៤០​នាក់​។​

​កិច្ច​ប្រជុំបាន​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​តួនាទី និង​ភារកិច្ច​របស់​ផ្នែក​ឯកជន និង​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងការ​ចូលរួម និង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ពង្រឹងគុណភាព​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​។ ផ្នែក​ឯកជន​ដើរតួនាទី​សំខាន់​ធ្វើជា​ស្ពាន​សម្រាប់​ពាំ​នាំនូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​ពាក់ព័ន្ធ​នឹង​ការប្រកប​អាជីវកម្ម​រក​សុ​ី​របស់​ផ្នែក​ឯកជន បញ្ជូនមក​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​អោយបាន​សមស្រប ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​។​

​បន្ទាប់ពី​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុល​ផស​រួចមក អង្គ​ប្រជុំបាន​ឯកភាពគ្នា​បង្កើន​កិច្ចសហការ និង​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ​-​ឯកជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួង​បន្តធ្វើ​ការពិគ្រោះ​ពិភាក្សាគ្នា​ជាមួយ​ផ្នែក​ឯកជន និង​សមាគម ដើម្បី​ពិនិត្យ​ទៅលើ​បញ្ហា​ប្រឈម សំណូមពរ​ចាំបាច់​នានា និង​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត​នានា​ដល់​សមាគម​ដើម្បី​ទាក់ទាញ​ការចូល​ជា​សមាជិក​ឲ្យ​កាន់តែច្រើន សំដៅ​រួមគ្នា​ដោះស្រាយ និង​ដាក់ចេញ​នូវ​គោលការណ៍ យុទ្ធសាស្ត្រ និង​វិធានការ​ចាំបាច់​នានា​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ផ្នែក​ឯកជន និង​សមាគម ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​ពង្រឹងគុណភាព​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ និង​ការឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​បាន​ផុលផុស​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​អោយ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍រ​វាង​រដ្ឋ​-​ឯកជន រៀលរាល់ ០៣​ខែម្តង អោយបាន​ទៀងទាត់​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×