Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ គ្រប់​ជាន់ថ្នាក់ ត្រូវបំពេញ​តួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ភាពស្មោះត្រង់​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានន​ចេញ​នូវ​គោលការណ៍ ៧ ចំណុច របស់​មន្ត្រី​ផ្តល់​សេវាសាធារណៈ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដេី​ម្បី​អនុវត្ត​តួនាទី ភារកិច្ច និង​សីលធម៌ ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការបម្រើ​បងប្អូន​ប្រជាពលរដ្ឋ បាន​កាន់តែ​ប្រ​សេី​រ​ឡេី​ង​។​

​តាមរយៈ​សេចក្តីណែនាំ ការពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​របស់​មន្ត្រី​ផ្តល់​សេវាសាធារណៈ ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេស​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ដើម្បី​ធានា​និង​ចូលរួមចំណែក​ពង្រឹង​ការបំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​របស់​​មន្ត្រីរាជការ ក្នុង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព​ប្រសើរឡើង​ថែមទៀត​ ​ជូន​ប្រជាពលរដ្ឋ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​​ក្រោម​ឱវាទ គ្រប់​ជាន់ថ្នាក់​ដូចខាងក្រោម​៖

១. ត្រូវបំពេញ​តួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ភាពស្មោះត្រង់​
​សេចក្តីថ្លៃថ្នូរ និង​ទំនួល​ខុសត្រូវ​ខ្ពស់​។​

២. ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ជាម​ន្ត្រី​ល្អ ជា​អ្នកបម្រើ និង​ផ្តល់​សេវាសាធារណៈ​ល្អ​ជូន​ប្រជាពលរដ្ឋ​
​ប្រកបដោយ​វិជ្ជាជីវៈ និង​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ផ្តល់នូវ​ភាពកក់ក្តៅ ទំនុកចិត្ត​ ​និង​ការគោរព​ស្រឡាញ់ ជូន​ប្រជាពលរដ្ឋ​ទូទៅ​។​

៣. ត្រូវ​កែសម្រួល​របៀបរបប​ធ្វើ​ការងារ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជាក់ស្តែង ជូន​ប្រជា​
​ពលរដ្ឋ ដែល​មក​ទទួល​សេវា ឲ្យ​បានល្អ​បំផុត​។​

៤. ត្រូវ​ផ្តល់ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​អំពី​នីតិវិធី និង​បែបបទ​ផ្សេងៗ ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​​ដែល​ពាក់ព័ន្ធ និង​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

៥. ត្រូវ​ចូលរួម​អនុវត្ត​យន្តការ​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​និង​ភាពស៊ាំ​ញ៉ាំ ដើម្បី​បង្ក​ភាពងាយស្រួល​
​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​។​

៦. មិនត្រូវ​ប្រើប្រាស់​តួនាទី និង​មុខតំណែង​របស់ខ្លួន ទៅ​គំរាមកំហែង ឬ​បង្ក​ការលំបាក​ដល់​
​ប្រជាពលរដ្ឋ​ឡើយ ។​

៧. ត្រូវ​ចេះ​សម្របសម្រួល​និង​មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដើម្បី​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត ។​

​ទទួលបាន​សេចក្តីណែនាំ​នេះ គ្រប់​អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋាន អង្គភាព​ក្រោម​​ឱវាទ​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ខេត្ត ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ ៕ ដោយ​៖​កូ​ឡាប​

spot_img
×