Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ម្ហូបអាហារ លើកដំបូង នា​ថ្ងៃ​២១ ខែសីហា

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក (UNWTO) នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែលជា​ព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូបអាហារ​អន្តរជាតិ​ដ៏​ធំ​លើកដំបូង​នៅ​កម្ពុជា​។​

​សន្និសីទ​អន្តរជាតិ​លើក​ទី​១​នេះ ស្តីពី ទេសចរណ៍​ម្ហូបអាហារ​កម្ពុជាៈ លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី និង​បេតិកភណ្ឌ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​មាន​គោលដៅ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​ថែមទៀត ជាពិសេស​ដើម្បី​ចូលរួម​លើកកម្ពស់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ ដែល​បង្ហាញ​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅកាន់​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ ស្របតាម​បរិបទ​អាស៊ាន និង​ពិភពលោក ក៏ដូចជា​ស្របតាម​ការដាក់​ចុះ​យុទ្ធនាការ នំ​បញ្ចុក​សន្តិភាព ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​សន្និសីទ​អន្តរជាតិ​នេះ ក៏​នឹងមាន​ការចូលរួម​ពី​វាគ្មិន​ជាតិ​-​អន្តរជាតិ តំណាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ប្រទេស​សមាជិក​អាស៊ាន ព្រមទាំង​មានការ​ចូលរួម​ពី​ស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និង​មាន​ការតាំង​បង្ហាញ​ផលិតផល​ខ្មែរ មកពី​បណ្តា​រាជធានី​-​ខេត្ត​នានា​ផងដែរ​។​

​ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ ក៏បាន​អញ្ជើញ ប្រតិបត្តិ​ករ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ផ្នែក​រដ្ឋ ឯកជន និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា សហការ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ឱឡារិក​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×