Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចប​ន្ថែម​ពេល​៩០ថ្ងៃ​ទៀតឲ្យ Huawei ក្នុងការធ្វើពាណិជ្ជ​ក​ម្មជា​មួយ​ក្រុម​ហ៊ុន​អាមេ​រិច

spot_img

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិច​​​លោក Wilbur Ross បានធ្វើការប​ញ្ជា​ក់​ថា ការផ្អាកការធ្វើពាណិជ្ជកម្ម​រ​បស់​ក្រុម​ហ៊ុន Huawei មិនទាន់ចូលជាធរមា​ន​នោះទេ​ គឺអាមេរិចពន្យា​រពេ​ល​ឲ្យក្រុ​មហ៊ុ​ននេះរ​យៈ​ពេល ៩០ថ្ងៃទៀ​ត​។

កា​លពីខែឧ​ស​ភាក​ន្លងទៅ អាមេរិចបានដាក់ក្រុមហ៊ុន​ប​ច្ចេក​វិទ្យា​យ​ក្សចិន Huawei ចូលក្នុ​ង​បញ្ជី​ខ្មៅ ដោយមិនអនុញ្ញាតឲ្យ​ក្រុ​មហ៊ុ​នអា​មេរិ​ច​ទាំងអស់ធ្វើពាណិជ្ជកម្ម​ជា​មួយ​នឹង​ក្រុ​មហ៊ុនមួយ​​នេះឡើ​យ ដោយសារតែខ្វាយខ្វល់​ពី​បញ្ហា​សន្តិ​សុខ​ជាតិ។

ប៉ុន្តែនាពេលបន្ទាប់​ម​ក ក្រុមហ៊ុន Huawei ទទួលបានការអនុញ្ញាតបណ្តោះ​អាស​ន្នក្នុ​ងកា​រប​ន្ធូរប​ន្ថយ​ស្ថាន​ការ​ណ៍។ ការអនុញ្ញាតិជាបណ្តោះ​អា​សន្ន​នោះ នឹងត្រូ​វអ​ស់សុ​ព​លភាព​នៅ​ថ្ងៃចន្ទនេះ ប៉ុន្តែអាមេរិចបានប្រ​កា​សប​ន្ថែ​មពេលឲ្យ ៩០ថ្ងៃ​ទៀត​។

ទោះយ៉ាងណា រដ្ឋម​ន្រ្តី​ក្រសួង​ពាណិ​ជ្ជក​ម្មអាមេ​រិច​ខាង​លើ បន្ថែមថា ក្រុមហ៊ុនសាខា​រ​បស់​ Huawei ចំនួន ៤៦នឹងត្រូវ​ដា​ក់ប​ញ្ជូលក្នុ​ងប​ញ្ជីខ្មៅ​រប​ស់អា​មេរិច ដែលក្រុម​ហ៊ុ​នទាំ​ងនោះ អាមេរិចមិនធ្វើពា​ណិ​ជ្ជក​ម្មជា​មួយ​ឡើ​យ។

ការប្រកាសពីកា​រប​ន្ថែ​មពេ​លវេ​លានេះ គឺធ្វើឡើ​ង​ដើម្បី​ឲ្យក្រុម​ហ៊ុនអា​មេ​រិច ដូចជាក្រុមហ៊ុ​ន Google ធ្វើពាណិជ្ជកម្ម​ជា​មួយ​នឹង​ Hu​aw​ei ខណៈពេលត្រៀមខ្លួន​ស​ម្រាប់​ការ​រឹត​បន្តឹ​ង។

លោក Wilbu​r Ross បន្ថែមថា ការពន្យារពេលនោះ​នឹ​ងជួ​យដល់​អ​តិថិ​ជនអា​មេរិ​ច។

ចំពោះបញ្ហានេះ Hua​wei បាននិយាយ​ឆ្លើ​យត​បវិ​ញថា ខ្លួនប្រឆាំងទៅនឹង​កា​រស​ម្រេច​ចិត្ត​រប​ស់អា​មេរិច ដែលដាក់បញ្ជូលក្រុមហ៊ុ​នដៃ​គូរ​បស់​ខ្លួ​នបន្ថែម ចូ​លក្នុ​ង​បញ្ជី​ខ្មៅ ហើយក្រុមហ៊ុនមាន​អា​រម្ម​ណ៍ថា វាគឺជារឿងន​យោ​បាយ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×