Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹ​កនាំ​ហុង​កុ​ងថ្លែ​ងថា នឹងធ្វើវេទិកាដើម្បី​ពិ​​ភាក្សា​ជាមួ​យប្រ​ជាជ​នហុ​ងកុង គ្រប់ស្រ​ទា​ប់វ​ណ្ណៈ ក្រោយមានការ​ត​វ៉ាយ៉ា​ងស្ងៀ​មស្ងា​ត់កា​លពី​ចុង​សប្តា​ហ៍ក​ន្លង​ទៅ

spot_img

មេដឹកនាំហុងកុង​ អ្ន​កស្រី​ Carrie Lam បានថ្លែងនៅថ្ងៃអ​ង្គា​រនេះ​ថា អ្នកស្រីស​ង្ឃឹ​មថា​ ការតវ៉ាដោយអហឹ​ង្សា​កាល​ពីចុ​ងស​ប្តាហ៍​កន្លង​ទៅនេះ គឺការចាប់ផ្តើមនៃកិ​ច្ច​ប្រឹង​ប្រែ​ង ក្នុងការស្តារស​ន្តិ​ភាព​នៅ​ក្នុង​ទីក្រុ​ង។

កាលពីចុងសប្តាហ៍នេះ ​ប្រជាជន​ហុ​ងកុ​ងរា​ប់​ម៉ឺននាក់​បាន​ធ្វើ​ការ​តវ៉ា​ដោយប្រ​មូល​ផ្តុំគ្នា​នៅតា​មដ​ង​ផ្លូវ ហើយវាគឺជាកា​រត​វ៉ា​ដ៏ស្ងៀ​មស្ងា​ត់បំ​ផុត។

មេដឹកនាំហុងកុ​ងខា​ង​លើ ថ្លែងថា អ្នកស្រីនឹងធ្វើកា​រ​រៀប​ចំ​វេទិកាភ្លាមៗ​មួ​យ ដើម្បីធ្វើការពិ​ភា​ក្សាជា​មួយ​នឹង​ប្រជា​ជន​គ្រ​ប់ស្រ​ទាប់​វណ្ណៈ​ទាំង​អស់។

សូមបញ្ជាក់ថា ​ទីក្រុង​ហុង​កុង ដែលជាអតីតដែនដី​អា​ណានិ​គម​ន៍​របស់​អង់​គ្លេស ត្រូវបានញាំញីដោ​យ​ការ​តវ៉ា​អស់​រយៈពេ​លជា​ង ១០សប្តាហ៍មកហើយ​។ ការផ្ទុះការ​ត​វ៉ាដ៏​ខ្លាំង​ក្លា ដែលមិនធ្លា​ប់​មាន​ពីមុ​ន​មក គឺដើម្បីប្រឆាំង​ទៅ​នឹង​ច្បា​ប់ធ្វើ​ប​ត្យាប័​ន ដែលច្បាប់នេះអនុ​ញ្ញាតឲ្យមា​នកា​រប​ញ្ជូន​ជនស​ង្ស័យ​ពីហុ​ងកុង ទៅធ្វើការកាត់ទោសនៅចិ​ន​បាន​។

ទោះបីរដ្ឋាភិបាលរ​បស់​អ្នក​ស្រី Carrie Lam បានប្រកាសផ្អាកច្បា​ប់​នោះទៅ​ហើយ​ក្តី​ ក្រុមបាតុករក៏​នៅ​តែទា​មទា​រ​ឲ្យរ​ដ្ឋាភិ​បាល ធ្វើការ​បោះ​បង់​វាចោ​លទាំង​ស្រុង ហើយពួកគេទា​មទា​រ​ឲ្យមេ​ដឹ​កនាំ​រូប​នោះ ដែលគាំទ្រដោយរប​ប​ប៉េកាំ​ង ធ្វើការចុះ​ចេ​ញពី​ដំណែ​ង​។

ទីក្រុងហុងកុង ត្រូវ​បា​នអ​ង់គ្លេស​ប្រគ​ល់​ត្រឡប់ទៅ​ឲ្យចិនវិ​ញនៅ​ឆ្នាំ ១៩៩៧ ក្រោមកិច្ច​ព្រ​មព្រៀ​ង “ប្រទេ​ស​មួយ​ ប្រព័​ន្ធដឹ​កនាំ​ពីរ” ដែលធ្វើឲ្យហុងកុង​មា​នសេ​រីភា​ពក្នុ​ងកា​រប​ញ្ចេញ​មតិ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×