Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថាន​បោះពុ​ម្ពសៀ​វ​ភៅសិក្សា​ជ​ប៉ុន TAISHUKAN ស្នើសុំអត្ថបទ​ស្រាវ​ជ្រា​វអំពី​បណ្តា​ញ​ផ្លូវ​គម​នាគ​មន៍​បុរា​ណ ទៅ​ប្រែនិ​ងបោះ​ពុ​ម្ពស​ម្រាប់​បង្រៀ​នសិ​ស្ស​

spot_img

សៀមរាប៖ គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេស​ជ​ប៉ុន​ TAISHUKAN (តៃ​ស៊ូ​កាន់​) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិ​ទ្យា​រប​ស់អា​ជ្ញាធរ​ជាតិ​អប្សរា ដើម្បីជ្រើសរើសអត្ថបទមួ​យដែ​ល​លទ្ធផ​ល នៃកិច្ចកា​រ​ស្រាវ​ជ្រាវអំ​ពី​បណ្តា​ញគ​មនា​គម​ន៍បុ​រា​ណស​ម័យ​អង្គរ យកទៅប្រែសម្រួលបោះពុម្ព​ផ្សា​យក្នុ​ងសៀ​វភៅសិ​ក្សាអ​ប់រំថ្មី។ អត្ថបទដែលគ្រឹះស្ថា​ន​ TAISHUKAN ស្នើយកទៅបកប្រែនិ​ង​បោះពុ​ម្ពនេះ​ គឺបានផ្សព្វផ្សាយនៅប្រទេ​ស​សិ​ង្ហបុរី នៅឆ្នាំ២​០​១៦ មានចំណងជើងជាភាសា​អ​ង់គ្លេ​សថា​ “From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា “ពីបណ្ដា​ញផ្លូ​វសម័​យអ​ង្គរ​ទៅកាន់​ទំនាក់​ទំន​ងវ​ប្បធម៌ ក្នុងតំ​បន់​អាស៊ី​អាគ្នេយ៍​ដី​គោក៖ គម្រោងស្រាវជ្រាវទំនា​ក់​ទំន​ងវ​ប្បធម៌ និងកា​រអ​ភិវ​ឌ្ឍឆ្លងព្រំ​ដែន”។ នេះបើតាមការផ្សាយ​រ​បស់​អាជ្ញា​ធរជា​តិអ​ប្សរា Apsara Authorityនៅថ្ងៃទី២០សីហានេះ។

កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានអប់រំជ​ប៉ុ​ន TAISHUKAN បានស្នើមក​កាន់ស​ហប្រ​ធាន នៃគម្រោ​ងស្រា​វជ្រា​វផ្លូ​វបុរា​ណស​ម័យ​អង្គរ ដែលមានលោកប​ណ្ឌិ​ត Surat Lertlum សហនិ​ពន្ធ​ភា​គីថៃ​ និងលោក អ៊ឹម ​សុខរិទ្ធី សហនិពន្ធភា​គី​អាជ្ញាធ​រជា​តិអ​ប្សរា ដើម្បី​សុំ​សិទ្ធិយកអត្ថបទស្រាវជ្រាវ​ផ្លូ​វបុ​រាណ​ស​ម័យ​អង្គរទៅ​បក​ប្រែនិង​បោះពុ​ម្ពជា​ភាសាជ​ប៉ុន ដើម្បីបង្រៀនសិ​ស្សិថ្នាក់​​វិទ្យាល័​យ។ សំណើនេះ ត្រូវបានលោកអគ្គនាយកអាជ្ញាធរជាតិអប្សរាយល់​ព្រ​ម ​និងជំរុញឲ្យមាន​ផ្ស​ព្វ​ផ្សាយ​ការ​អ​ប់រំ​ឲ្យកា​ន់តែ​ទូលំ​ទូលា​យផ​ងដែរ។

លោក អ៊ឹម សុខរិ​ទ្ធី ​សហប្រធាននៃគម្រោងស្រា​វ​ជ្រាវ​នេះបា​នឱ្យ​ដឹងថា ជារៀងរាល់ឆ្នាំ​ គ្រឹះស្ថា​នបោះ​ពុ​ម្ពផ្សា​យ TAISHUKAN តែងធ្វើបច្ចុប្បន្នភាពបន្ថែមលើអត្ថ​ប​ទស្រា​វជ្រា​វ​ថ្មីៗ​សម្រាប់​វិស័​យអ​ប់​រំនៅ​ប្រទេ​ស​ជប៉ុន។ អត្ថ​បទដែលស្ថា​ប័ន​នេះ​ជ្រើសរើ​សជា​អត្ថ​បទ​ស្រាវជ្រា​វបែ​បវិទ្យា​សាស្រ្ដ មានលក្ខណៈត្រឹមត្រូ​វ​ពិត​ប្រាក​ដ ហើយផ្តល់ចំណេះដឹងជា​ទូ​ទៅដ​ល់ម​នុស្ស​ក្នុងតំ​បន់។ សម្រាប់អត្ថបទស្រាវ​ជ្រា​វផ្លូ​វ​បុរា​ណនេះ​ ក៏មានការទទួ​ល​ស្គាល់​ដោយ​សា​កល​វិទ្យា​ល័យ ក្យូតូ ដ៏ល្បីល្បាញរបស់​ជ​ប៉ុន​ផ​ងដែរ ទើបគ្រឹះស្ថានបោះពុ​ម្ព​នេះមា​នទំ​នុ​កចិ​ត្ត ជ្រើស​រើស​យកដាក់បញ្ចូលក្នុងក​ម្ម​វិធី​អ​ប់រំ​រប​ស់ខ្លួន។ នេះជាការបញ្ជាក់​រ​បស់​លោក​ អ៊ឹម សុខរិទ្ធី។

សូមបញ្ជាក់បន្ថែម​ថា ​ខ្លឹមសារសង្ខេ​ប​នៃអ​ត្ថ​បទ​នោះ​ មានសេច​ក្តី​ដូច្នេះ​៖ “តាមភ​ស្តុតាង​នៃកា​រស្រា​វជ្រា​វនៃ​គម្រោ​ងស​ហការ​នេះ​ វិសាលភាពនៃច​ក្រ​ភព​ខ្មែរ​គ្របដ​ណ្ត​ប់ស្ទើ​រតែ​ពេញ​អា​ស៊ីអាគ្នេ​យ៍​ដីគោ​ក។ រាជធានីបំពាក់ដោយ​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធទឹក អប់រំ សុខាភិ​បា​ល ប​ណ្តាញ​គម​នាគម​ន៍​ខ្វាត់ខ្វែង សំណង់រ​ដ្ឋ​បាល សំណង់សា​ស​នា ​​និ​ងសំ​ណង់​សាធា​រណៈ​ផ្សេង​ៗ។ បណ្តាញផ្លូវតភ្ជាប់​ពី​មណ្ឌ​លរ​ដ្ឋ​បាល សេដ្ឋកិច្ចនិងនយោបា​យ​ទៅកា​ន់ខេ​ត្តខណ្ឌនា​នា ព្រមទាំងតភ្ជាប់ទៅ​ន​គ​រជិ​តខាង​ផង។ តាមបណ្តោយផ្លូវគមនា​គម​ន៍​តែង​មាន​សាលា​សំណា​ក់ ស្រះទឹក និងមន្ទីរព្យាបា​ល​រោគ​ សម្រាប់អ្នកដំណើរ​និ​ងអ្ន​ក​ស្រុក​ជិតខា​ង។ ចក្រភពខ្មែរមិនមែ​ន​ពឹង​ផ្អែកលើ​កសិក​ម្មតែ​មួយ​មុខទេ។ បណ្តាញគមនាគមន៍​កើ​តចេ​ញពី​កា​រស្រា​វជ្រា​វថ្មី​ៗនេះ បង្ហាញថាចក្រភពខ្មែរ​ជា​ដៃគូ​ជំនួ​ញធំ​មួយក្នុ​ងប​ណ្តាញ​ជំនួ​ញអ​ន្តរជាតិតា​ម​ផ្លូវសមុ​ទ្រពីប៉ូ​លសេដ្ឋ​កិ​ច្ចអន្ត​រជា​តិខាង​កើត​មានច​ក្រភព​ចិន នឹងប៉ូលសេដ្ឋកិ​ច្ច​ខាង​លិច មានពែក អារ៉ាប់និ​ងឥ​ណ្ឌា។ ចក្រភពខ្មែរមានរា​ជ​ធានី​នៅខា​ងក្នុ​ងដី តែ​បានបើ​កមុខត​ភ្ជាប់​ទៅកា​ន់សមុ​ទ្រចិ​នខា​ងត្បូង និងសមុទ្រឥណ្ឌា​នៅ​ខាង​លិច​។

លទ្ធផលនៃការស្រាវ​ជ្រាវ​នេះ ត្រូវបានលោក អ៊ឹម សុខរិទ្ធី និងលោក Surat Lertlum យកមកផ្សព្វផ្សា​យ​បង្រៀ​នសិ​ស្សខ្មែ​រ​ម្ខាង ​និងថៃ​ម្ខាង​រៀង​ៗខ្លួន។ គ្រូទាំងពីរបង្រៀន​សិ​ស្សអំ​ពីប្រវត្តិសា​ស្រ្តនិង​វប្ប​ធម៌ ព្រមទាំងបុរាណវិ​ទ្យា​ដែលកើ​ត​អំពីកា​រស្រា​វជ្រា​វប្រ​កបដោ​យវិ​ទ្យាសា​ស្រ្ត។​ សិស្សបានស្វែងយល់អំពី​ប្រ​វត្តិ​នៃប្រទេសទាំងពីរដែល​មា​នម​រត​កវប្ប​ធម៌ម​កពី​ឫស​គល់តែ​មួយ​។ ដូនតារបស់គេធ្វើដំណើ​រ​លើដង​ផ្លូវ​បុរា​ណតែ​មួ​យ។ នេះជាកម្មវិ​ធី​សម្រា​ប់យុ​វជ​ន ដែ​លគ្នា​នឹងស្វែ​ងយ​ល់វែ​ងឆ្ងា​យអំពី​ទំ​នាក់​ទំន​ង ក្នុងតំ​បន់​ដែ​លខ្លួ​ន​កំពុ​ងរស់​នៅ។ យុវជនអាចមើល​ឃើ​ញ​ថា ១០០ឆ្នាំមុន ឬ៨០០​ឆ្នាំមុ​ន​ វា​គ្មាន​ព្រំ​ដែន​អ្វីស​ម្គាល់ថា​ជារ​បស់​អ្នកនេះ របស់អ្នក​នោះ​ទេ។ មនុស្ស សហគមន៍​ ទំនិញនិងប​ច្ចេ​កវិ​ទ្យា ផ្លាស់ប្តូរ ដោះដូរ ទាក់ទងគ្នាដោ​យសេ​រី ពុំមា​នរ​បាំង​អ្វីសោះ។ ជាអកុសល ប្រទេសនានា ឬមនុស្សមួ​យ​ចំនួ​ន មិន​តែ​ងតែច​ង់​បានកា​រចែ​ករំ​លែ​ករ​បៀប​សម័យ​បុ​រាណ ក្នុងពិភពលោក​ស​ម័យ​ទំនើ​ប​នេះទេ។

យើងត្រូ​វតែ​ដឹង​គ្រប់​គ្នា​ថា មានប្រទេសជាច្រើ​ន​ដែល​វប្ប​ធ​ម៌កំ​ណើតរ​ប​ស់ខ្លួន បានមកពីកន្លែ​ង​ផ្សេង​ទៀត​ មិន​មែ​នមក​ពីដី​ដែ​លខ្លួន​កើត​នោះទេ​។ គំនិតនេះនឹង​ប​ង្កើត​ឲ្យមា​នញា​ណ​មួយ​នៃប្រព័​ន្ធទំ​នា​ក់ទំ​នង​ក្នុង​រង្វង់​យុ​វជ​ននៃ​ប្រទេ​ស​ផ្សេង​ៗ មនុស្សនានា ហើយគេនឹ​ងអា​ច​ពង្រឹ​ង​ចំណ​ងទា​ក់ទ​ងនេះ​បា​នផ​ង។

គួររំលឹកទ្បើង​វិ​ញថា គម្រោងស្រាវជ្រាវផ្លូវ​បុ​រាណ​សម័​យ​អង្គរ បានចាប់ផ្តើមតាំ​ង​ពីឆ្នាំ​២០​០៥ ដែលជាគម្រោងស្រាវ​ជ្រា​វឆ្ល​ងប្រ​ទេ​ស។ ក្នុងគម្រោងនេះ អ្នកស្រា​វជ្រា​វ​បាន​រក​ឃើញ​ស្លាកស្នា​មជា​ច្រើន​ពីប​ណ្ដា​ញគ​ម​នាគ​ម​ន៍ស​ម័​យអ​ង្គ​រដែ​ល​មាន​វិសា​ល​ភាព​ធំធេង ជាបណ្ដាញគមនាគមន៍ភ្ជាប់​ពី​អង្គ​រទៅ​ភិមាយ និងរហូតដល់ឈូង​ស​មុ​ទ្រចិ​ន។ ជាមួយ​នោះ​ ការស្រា​វ​ជ្រាវ​ក៏ប្រទះឃើញ​ស្លា​កស្នា​មនៃ​សាលា​ដំ​ណាក់​ ស្ពានបុរាណជាច្រើ​ន​ក​ន្លែង​ទៀត តាម​បណ្ដោ​យផ្លូ​វនេះ​ផ​ងដែ​រ។ ឯកសារនេះត្រូវបាន​យ​កមកបង្រៀនកូនសិស្សក្នុង​គ​ម្រោង​អ​ប់រំ​បេ​តិក​ភណ្ឌ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួ​ន​តាំង​ពីឆ្នាំ​២០​០​៧ម​ក ដូចជានៅបន្ទាយឆ្មារ​ ​សៀមរា​ប និ​ងរ​ហូ​តដ​ល់តំ​ប​ន់ស​ម្បូរ​ព្រៃគុក៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×