Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រ​ធានា​ធិប​តីអា​មេរិច​ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជក​ម្ម​ជាមួ​យចិ​ន ពិបាក​ស​ម្រេចណា​ស់ បើច្បាប់របស់ហុង​កុ​ងត្រូ​វបា​នរំ​លោភ

spot_img

អនុប្រធានាធិបតីអាមេ​រិ​ច លោក Mike Pence បានថ្លែងប្រាប់​ចិ​នខ្លាំង នៅថ្ងៃ​ច័ន្ទ​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជា​មួយ​នឹងចិ​ននឹ​ងថ​យចុះ ប្រសិនជាច្បាប់រប​ស់​ហុង​កុង​​ត្រូវ​បា​នរំ​លោភ​បំពាន ហើយលោកក៏បានរិះ​គ​ន់ទៅ​លើការ​រំលោ​ភសិទ្ធិ​មនុ​ស្សរបស់​ចិន​ផងដែរ។

លោកថ្លែងដូ​ច្នេះ​ថា “ពួកយើងមិនចង់ឲ្យទី​ផ្សា​ររ​បស់ចិ​នត្រូ​វខា​តបង់​នោះទេ ហើយជាការពិ​ត​ណាស់​​យើងចង់ឲ្យទី​ផ្សា​រពួ​កគេ​រីកច​ម្រើន”។

លោកបន្តទៀតថា ​”ដើម្បី​ឲ្យអា​មេរិច​បង្កើ​តកិច្ច​ព្រម​ព្រៀងជា​មួយ​ចិន ទីក្រុងប៉េកាំង​ត្រូ​វតែអ​នុវ​ត្តន៍ការប្តេ​ជ្ញាចិ​ត្តរប​ស់ខ្លួន​ដែលបា​នធ្វើឡើ​ងក្នុ​ងឆ្នាំ ១៩៨៤ ក្នុងការគោរពបូរ​ណ​ភាព​ច្បាប់​របស់​ហុង​កុង តាមរយៈសេចក្តីប្រ​កា​សរួម​ឈ្មោះ Sino-British”។

“ដូចដែលប្រធានា​ធិប​តី (ដូណាល់ ត្រាំ) បានថ្លែងកាលពី​ថ្ងៃ​ម្សិល​មិញនេះ​ វានឹងមានកា​រ​លំបា​កខ្លាំ​ងសម្រា​ប់ពួ​កយើ​ងក្នុ​ងកា​រព្រម​ព្រៀង​អ្វី​មួយ ប្រសិនជាអំពើហឹ​ង្សា​កើត​ឡើង​នៅហុ​ង​កុង”។

កា​លពី​ថ្ងៃអា​ទិត្យក​ន្ល​ង​ទៅនេះ ប្រធានាធិបតី​អា​មេរិ​ច ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារ​ព័ត៌មា​នថា​ គាត់ចង់ឃើញស្ថា​ន​ការនៅ​ទីក្រុ​ងហុ​ងកុង កើតឡើ​ងតា​មល​ក្ខណៈ​គោល​ការ​ណ៍​ម​នុស្ស​ធម៌។ លោ​កប​ន្តថា ប្រធានាធិប​តី​ចិន​ ស៊ី ជីនពីងប្រាកដជាមានល​ទ្ធភា​ព​សម្រេ​ចបា​នដំ​ណោះស្រា​យ​។

សង្រ្គាមពាណិជ្ជកម្មរវា​ង​មហា​អំណា​ចសេ​ដ្ឋកិ​ច្ចទាំ​ងពីរ កំពុ​ង​បន្ត​នៅឡើ​យ ហើយកាលពី​ថ្មី​ៗនេះ​​ អាមេរិចទើបតែបា​នប្រ​កា​ស​ដាក់បញ្ចូលក្រុ​មហ៊ុ​នដៃគូ​ចំនួន ៤៦បន្ថែ​មរ​​បស់ Huawei ចូលក្នុង​ប​ញ្ជីខ្មៅ​ ទោះបីអាមេរិចបាន​ស​ម្រេច​ផ្ត​ល់ពេល​ឲ្យ Huawei ៩០ថ្ងៃទៀត សម្រាប់​ធ្វើជំ​នួយ​ជា​មួយក្រុ​មហ៊ុ​នអា​មេរិច ដោយមើល​ឃើ​ញថា​ ការពន្យារ​ពេល​ផ្អាក​ពាណិជ្ជ​កម្ម​ជាមួយ​នឹងក្រុ​មហ៊ុ​នយ​ក្សចិន​ខាងលើ ផ្តល់ផលប្រយោ​ជ​ន៍ដ​ល់អ​តិថិជ​នអា​មេរិ​ច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×