Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តរត​ន​គិរី ដេញចាប់ឡានដឹកឈើខុស​ច្បា​ប់ ដេញប៉ផាប់ចា​ប់​ពភី​ង ចាប់អ្នកបើករថយន្តម្នាក់

spot_img

ស្រុកអូរយ៉ាដាវ៖ កម្លាំង​អាវុ​ធហ​ត្ថស្រុកអូ​រយ៉ា​ដាវ បានឲ្យដឹងថាសូមបងប្អូនទស្សនាឃ្លីបវីដូអូមួយ ជាសកម្មភាពកងរាជអាវុធហត្ថខេត្តរតនគិរី ដេញចាប់ឡានដឹកឈើខុសច្បាប់ ដេញប៉ផាប់ចាប់ពភីង នៅវេលា​ម៉ោង​២១និង៣០នាទី ត្រូវនឹងថ្ងៃទី១៩ ​ខែសីហា​ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុ​ក​អូរយ៉ា​ដាវ ចំនួន៦នាក់ បានដេញបង្ក្រាបរថយ​ន្ត​ ១គ្រឿង ដែលដឹកឈើល្មើសជារឿយៗកា​ត់​​តា​ម​ចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំ​ដៅទៅ​ភូមិសោ​ម​គល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

កម្លាំង​យើង​ក៏បានចុះពួនស្ទាក់ចាប់នៅចំណុច​ភូ​មិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ​ ​ពេលនោះ​រថ​យន្ត​ជនស​ង្ស័យ មិនឲ្យ​កម្លាំ​ងសមត្ថកិច្ចចាប់ដោយ​ងា​យៗ​ស្រួលនោះ​ទេ ដោយកម្លាំងយើង​បា​នបើ​កដេញចាប់ប៉ផាប់​ព​ភីងក្នុង​ចម្ការ​រប​ស់ប្រជា​ពល​រដ្ឋ បន្ទាប់មករថយ​ន្ត​ជនសង្ស័យ ក៏បាន​បើក​ត្រឡប់បកទៅក្រោយវិ​ញ តា​ម​ផ្លូវ​លំរហូតមកដល់ចំ​ណុ​ចឃុំកិ​ចុង ហើយរថយន្ត​ជ​នស​ង្ស័យ​ បានបែកកង់ទៅមុខ​មិ​នរួច ក៏បត់​រថយ​ន្តចូលក្នុងចំ​កា​រកៅ​ស៊ូ ជនសង្ស័យក៏​បើ​កទ្វា​ររថ​យន្ត​រ​ត់គេ​ចខ្លួន​ចូ​លក្នុង​ចម្កា​រកៅ​ស៊ូបា​ត់។

កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ​បានឃាត់ជន​សង្ស័​យចំនួ​ន១នាក់ វត្ថុតាងចាប់មាន​រ​ថយន្ត​ម៉ាក់​ឡង់​គ្រីស័រ ១គ្រឿង​ ពណ៌ខ្នៅ ( គ្មានផ្លាកលេខ)ផ្ទុកឈើពេញក្នុងរថ​យ​ន្ត។​
បច្ចុប្ប​ន្នវត្ថុ​តាង​ខាងលើ បានយកមករក្សាទុកនៅ​មូ​លដ្ឋាន​កងរា​ជង​អាវុ​ធហត្ថស្រុក​អូរយ៉ាដាវ ដើម្បីចាត់ការទៅ​តា​មនី​តិវិធី ៕ ដោយ៖កូឡាប


spot_img
×