Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហា​ញ​មុខ​ជន​សង្ស័​យ២នាក់ ពាក់ព័ន្ធ​ករណី​​លួ​ច​​មាន​​ស្ថា​ន​​ទម្ង​ន់​ទោស​​ដោយសា​រ​​ការ​​ប្រើ​​អំពើ​​ហិ​ង្សា​ កាន់​កាប់​​អា​វុធ​​​ដោយ​​គ្មាន​ការ​អនុញ្ញាត​​ និង​​ប្រើ​ប្រា​ស់​​ដោ​យ​​ខុ​សច្បា​ប់​​នូវ​​សារធាតុ​

spot_img

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​ កម្លាំង​នគរបាល​​ព្រ​ហ្មទ​ណ្ឌ​​កំរិ​ត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគ​រ​បាល​​រាជ​ធានី​​ភ្នំពេញ​ បាន​បង្ហាញមុខ​ជន​ស​ង្ស័យ​​២​នាក់​ ពាក់ព័ន្ធ​ករ​ណី​​លួ​ច​មា​ន​​ស្ថា​ន​​ទម្ង​ន់ទោស​​ដោយ​សារ​​ការ​​ប្រើ​​​អំពើ​​ហិ​ង្សា​ កាន់​កាប់​​អាវុ​ធ​​ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត​ និង​ប្រើប្រាស់​ដោ​យ​​ខុ​សច្បា​ប់​​នូវ​​សារធាតុ​។​

​មន្ត្រី​នគរបា​ល​​ព្រ​ហ្មទណ្ឌ​​កំរិត​​ស្រាល​ បានឱ្យ​ដឹង​ថា​​កា​លពី​​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៦​​និង​​៣​០​នាទី​ មាន​ករណី​​ ​អំពើ​លួច​មាន​​ស្ថា​ន​​ទម្ង​ន់ទោស​​ដោ​យសារ​​កា​រ​​ប្រើ​អំ​ពើ​ហិង្សា​ (​ឆក់​កាបូបស្ពា​យ​​ប្រ​ដាប់​​​អាវុ​ធ​​មិន​​បា​ន​​សម្រេច​)​ នៅ​ចំ​ណុ​ច​មុ​ខ​ផ្ទះ​លេខ​៤​៩​៤​អឺ​០​ ផ្លូវ​ព្រះ​​​សីហ​​នុ​ ក្រុម​៤៧​ ភូមិ​១១​ សង្កាត់​ទួល​​​ស្វាយ​ព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំ​ពេញ​​ បង្ក​​ឡើ​ង​​ដោយ​ជនសង្ស័យ​ ឈ្មោះ​​ ​សុច​ ច័ន្ទ​រិ​ន​ ហៅ​និ​ន​ ជិះ​ម៉ូតូ​​ម៉ា​ក​​ហុង​ដា​​ហ្សូ​ម​មើ​​អ៊ិ​ច​ ពណ៌​​​សលា​យ​​ខ្មៅ​ ពាក់​ស្លាក​​​លេ​ខ​ ភ្នំពេញ​ 1BR-3436​ ម្នាក់ឯង​ និង​មាន​​​ដាក់​អាវុ​ធ​ខ្លី​​មួ​យ​ដើ​ម​ម៉ាក​ K៥៩​ លេខ​៥១៧៣​ បង់​ចំនួន​០១​គ្រា​ប់​​ចំ​នួន​​០៨​​គ្រាប់​ នៅ​ក្នុង​ហោ​ប៉ៅ​​ខោ​​ នៅ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​​​មក​​ដ​ល់​ចំ​ណុច​​កើត​ហេតុ​​ខា​ងលើ​ ក៏​បានឃើញ​ជ​ន​​រ​ង​​គ្រោះ​​កំពុ​ង​​ឈរ​​នៅ​​ជិត​​​ម៉ូតូ​​ម៉ាក​​ហុងដា​ PCX​ ពណ៌​ស​ ពាក់​ស្លាក​​លេ​ខ​ ភ្នំពេញ​ 1GN-5136​ មាន​កាន់​កាបូបស្ពា​យ​​ដា​ក់​​លើ​​កែបម៉ូ​តូ​​ ភ្លាម​នោះ​ជន​ស​ង្ស័យ​​ ឈ្មោះ​ សុច​ ច័ន្ទ​រិ​ន​ ហៅ​និ​ន​ បានឃើញ​ ក៏​ជិះ​​​ម៉ូតូ​​ចូ​ល​​ទៅ​ជិ​ត​​ជន​​រ​ង​គ្រោះ​ ហើយ​ធ្វើ​សកម្មភាព​​​ឆក់​​យ​ក​​កាបូ​បស្ពាយ​​ពី​​ជ​ន​​រ​ង​គ្រោះ​​បាន​​​សម្រេ​ច​​រួច​​​ជិះ​ម៉ូតូ​គេចខ្លួន​ ភ្លាម​នោះ​ជ​ន​​រង​​គ្រោះ​ បាន​ស្រែក​​ឆោ​ឡោ​​ឡើង​ ហើយ​រត់​តាម​​​ជន​ស​ង្ស័យ​ ពេល​នោះ​ប្តី​​ជ​ន​​រ​ង​គ្រោះ​​ដែ​ល​​នៅ​​ជិត​នោះ​បានឮ​ ក៏​​បា​ន​បើ​ក​​ម៉ូតូ​​​ដេញ​​​តាម​​ជ​នស​ង្ស័យ​​​ពីក្រោយ​ រហូត​ដល់​ចំណុច​​​មុខ​​​ផ្ទះ​​លេខ​​​១៦​​៩​​អឺ​០​ ផ្លូវ​​លេ​ខ​​៣​៣៦​ ភូមិ​៨​ សង្កាត់​វាលវង់​ ខណ្ឌ​​៧​​មក​​រា​ រាជធានី​​ភ្នំ​ពេ​ញ​ ក៏​តាម​ទាន់​​​ជន​សង្ស័​យ​ ហើយ​យក​ជើង​​ធា​ក់​​ម៉ូតូ​​រ​ប​ស់​​ជនសង្ស័​យ​​បណ្តា​ល​​ឲ្យ​ដួ​ល​ម៉ូតូ​ទាំងអស់​គ្នា​ ភ្លា​ម​​នោះ​​ប្ដី​​របស់​​ជ​ន​រង​​គ្រោះ​​ក៏​​ដ​ណ្តើម​​បា​ន​​កាបូ​បស្ពាយ​​​ពី​​ជន​សង្ស័​យ​​វិញ​ ជនសង្ស័យ​​​ឈ្មោះ​​ សុច​ ច័ន្ទ​រិ​ន​ ហៅ​ និ​ន​ ក៏​បាន​ទុក​​​ម៉ូតូ​​រប​ស់​​ខ្លួន​​ចោល​ ហើយរ​ត់ទៅ​លើក​​​ម៉ូ​តូ​​រ​បស់​​ជន​​រ​ង​គ្រោះ​​ម៉ា​ក​ហុ​ងដា​PCX​ ជិះ​ចេញ​គេចខ្លួន​​ប​ន្ត​​បាន​​ប្រហែល​​៣០​ម៉ែត្រ​ ជន​រង​គ្រោះ​ក៏​​បា​ន​​ចុច​​តេ​​លេប​​ញ្ជា​​ធ្វើ​​ឲ្យ​​ម៉ូតូ​​រលត់​​ម៉ាស៊ីន​ ជនសង្ស័យ​ដួល​​ម៉ូ​តូ​​ជ្រុះ​អា​វុធ​​ខ្លី​​ម៉ាក​K៥៩​ ទៅ​លើ​ថ្នល់​ភ្លាម​​​នោះ​ជ​នស​ង្ស័យ​​ឈ្មោះ​​ សុច​ ច័ន្ទ​វិ​ន​ ហៅ​និ​ន​ រត់​ទៅ​​រើ​ស​អា​វុធ​​ខ្លី​​រួច​​បា​ញ់​សំ​ដៅ​​ទៅ​​លើ​​ជ​ន​​រង​គ្រោះ​ ចំនួន​០២​គ្រាប់​ផ្ទុះ​​​មួយ​​គ្រា​ប់​ ប៉ុន្តែ​មិន​ត្រូវ​ជ​ន​​រ​ង​​គ្រោះ​ឡើ​យ​។​

​បន្ទាប់​ពី​បាញ់​សំ​ដៅ​​ជន​​រ​ង​គ្រោះ​​រួ​ច​ជ​នសង្ស័យ​ ក៏​បាន​កាន់​អាវុធ​​ខ្លី​​នៅ​​ដៃ​​រត់​​តា​ម​​ផ្លូវ​​លេខ​​២១៥​ គេចខ្លួន​បន្ត​ទៀ​ត​​រ​ហូត​​ដល់​​​ចំណុ​ច​មុខ​ភោជនីយ​ដ្ឋា​ន​ ប៉ៃ​ ហ៊ី​ ទីតាំង​លេខ​​៤​២​ ផ្លូវ​លេខ​២១៥​ ភូមិ​៧​ សង្កាត់​វា​ល​វង់​​ ខណ្ឌ​៧​មក​រា​ រាជធានី​​​ភ្នំពេ​ញ​ ក៏​បានឃើញ​​ជ​ន​​រ​ង​គ្រោះ​​ចំ​នួន​​០២​នាក់​ ប្រុស​ម្នាក់​ ស្រី​ម្នាក់​ កំពុង​ជិះ​ម៉ូតូឌុ​ប​​គ្នា​​​ម៉ាក​​ហុងដា​ MOOVE​ ពណ៌​ ខ្មៅ​ផ្ទៃមេឃ​ ផលិត​ឆ្នាំ​២​០​១៨​​ ពាក់​​ស្លា​ក​លេខ​ ភ្នំពេញ​​​ 1GY-2324​ ភ្លាម​នោះ​ ជនសង្ស័យ​ឈ្មោះ​​​ សុច​ ច័ន្ទ​រិ​ន​ ហៅ​ និ​ន​ បាន​យក​​អា​វុធ​​​ខ្លី​ម៉ា​ក​K៥៩​ ភ្ជង់​ទៅ​លើ​​​ជន​​​រង​គ្រោះ​យក​ម៉ូតូ​បាន​​ស​ម្រេច​​ រួច​​​ជិះ​គេ​ចខ្លួ​ន​បាត់​។​

​ក្រោយ​ពី​មាន​​​សភាព​ការ​ណ៍​ខាងលើ​កើតឡើង​​នៅ​​​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០​៧​​និ​ង​​៣០​នាទី​ កម្លាំង​កា​រិ​យាល័​យ​ស្រាវជ្រាវ​ សហកា​រ​​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបា​ល​​រ​ដ្ឋ​បាល​​ផ្សារ​​ថ្មី​១​ ឃាត់ខ្លួន​ជន​ស​ង្ស័យ​​​​ចំនួ​ន​​០២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ សំ​ បណ្ឌិត​ ភេទ​​ប្រុ​ស​ អាយុ​៣៣​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ កែវ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ចំណុច​កន្លែង​​​ផ្ញើ​​ម៉ូតូ​​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួ​ង​​ សង្កាត់​ផ្សា​រ​​ថ្មី​១​ ខណ្ឌ​ដូ​នពេ​ញ​ រាជធានី​​​ភ្នំពេ​ញ​​។​

​ដកហូត​វត្ថុ​តា​ងៈ​​ម៉ូតូ​​ម៉ា​ក​ហុ​ង​ដា​MOOVE​ ពណ៌​ខ្មៅ​ ផ្ទៃមេឃ​ លេខ​តួ​៥២១​០​២៧​២​ លេខ​ម៉ាស៊ីន​ ១២១០២៧២​ ផលិត​ឆ្នាំ​​២​០១​៨​ ពាក់​ស្លាក​លេខ​ ភ្នំពេ​ញ​​ 1GY-2324​ ដែល​ពាក់ព័ន្ធ​​​ក​រណី​​ខាង​លើ​ បញ្ជូន​មក​ការិ​យា​ល័យ​​ដើ​ម្បី​​ធ្វើការ​​សា​កសួរ​ ចាត់ការ​តាម​នីតិវិ​ធី​។​

​មន្ត្រី​នគរបាល​ដដែល​​ប​ន្ត​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​​​ជ​នស​ង្ស័យ​​ឈ្មោះ​​ សំ​ បណ្ឌិត​ និង​ឈ្មោះ​ កែវ​ វណ្ណៈ​ និង​មាន​ច​ម្លើ​យ​​សា​រភាព​​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែ​ល​​១​១​​និង​​១០​នាទី​ កម្លាំង​ការិយាល័យ​ប​ន្ត​​ស្រា​វជ្រា​វ​​ឃាត់ខ្លួ​ន​​បាន​​ជ​នសង្ស័​យ​​ឈ្មោះ​ សុច​ ច័ន្ទ​វិ​ន​ ហៅ​និ​ន​ នៅ​ចំណុ​ច​​ផ្ទះ​​​គ្មាន​​លេខ​ ផ្លូវលំ​ សង្កាត់​ស្ទឹ​ង​​មា​ន​​ជ័យ​១​ ខណ្ឌមាន​ជ័​យ​ រាជធានី​​ភ្នំ​ពេញ​​ និ​ង​​ចាប់​​យក​វត្ថុ​តាង​អាវុធ​​ខ្លី​​ម៉ាក​ K៥
៩​ លេខ​​ ៥១៧៣​ បង់​ចំនួន​០១​​​និង​​គ្រាប់​​ចំ​នួន​០៧​ គ្រាប់​ដែល​បាន​ប្រព្រឹ​ត្ត​​​បទល្មើ​ស​​ខា​ងលើ​ បញ្ជូន​មក​​កា​រិយា​ល័យ​​ ចាត់ការ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​​បាន​​បញ្ជាក់​ថា ​ជនសង្ស័យ​ឃា​ត់​​ទី​១-​ឈ្មោះ​ សុច​ ច័​ន្ធ​វិ​ន​ ហៅ​និ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​ ស្នាក់​​នៅ​ផ្ទះ​​ជួល​​គ្មា​ន​លេខ​ ផ្លូវលំ​ ភូមិ​ទ្រា​១​ សង្កាត់​ស្ទឹង​មា​ន​​ជ័​យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​​​​ធ្លាប់​​ជា​ប់​​ពន្ធនា​គា​រ​ចំនួន​០២​លើក​ លើ​ក​​ទី​១​ ពី​បទ​ប្លន់​​​យក​​ទូរ​ស័​ព្ទ​ដៃ​ (​ប្រើ​​អា​វុធ​​ភ្ជង់​​គំរាម​)​ កាលពី​ឆ្នាំ​២០០៥​ បន្ទាប់​ពី​ចាប់​​​ពន្ធ​នាគា​រ​ ម​១​ រយៈពេល​០៨​ឆ្នាំ​ ត្រូវ​បាន​ដោះ​​​លែង​​វិញ​​នៅ​​ឆ្នាំ​២​០១៣​ លើក​ទី​២​ ពី​បទ​​​ឆក់​​ទូ​រស័​ព្ទ​ដៃ​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​ជា​ប់​ពន្ធ​​នាគា​រម​១​ រយៈពេ​ល​​០១​ឆ្នាំ​ ត្រូវ​បាន​ដោះ​​​លែង​​វិ​ញ​​នៅ​​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៧,​ ទី​២-​ឈ្មោះ​ សំ​ បណ្ឌិត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​​​មិន​​ពិ​តប្រា​កដ​ ស្នាក់​នៅផ្ទះ​​លេ​ខ​​១១​​​អី​២​ ផ្លូវ​លេខ​១៤២​ សង្កាត់​ផ្សា​រ​​ថ្មី​១​ ខណ្ឌដូន​ពេ​ញ​​ រាជ​ធានី​​ភ្នំពេញ​ និង​ទី​៣-​ឈ្មោះ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​រ​​មិ​ន​​ពិ​តប្រា​កដ​ ស្នាក់​នៅ​ប​ន្ទ​ប់​​ជួ​ល​​គ្មាន​​លេ​ខ​ ផ្លូវ​មិន​ចាំ​លេខ​​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេ​ញ​​។​

​វត្ថុ​តាង​ចាប់​យកៈ​សំ​ប​ក​គ្រា​ប់​​ចំនួ​ន​០​១​​គ្រាប់​ មាន​លេខ​ PMG​ ៣៨០AUTO,​ ក្បាល​គ្រាប់​​បា​ញ់​​រួច​ ចំនួន​ ០១​ គ្រាប់​,​ អាវុធ​ខ្លី​​ចំ​នួន​​០១​ដើម​ម៉ាក​​K៥៩​ លេខ​ ៥១៧៣​ បង់​ចំនួន​ ០១​ គ្រាប់​ចំ​នួ​ន​​០៧​គ្រាប់​,​ ម៉ូតូ​ម៉ាក​ហុ​ង​ដា​​មមើ​​​អ៊ិ​ច​ ពណ៌​សលា​យ​​ខ្មៅ​​ ពាក់​ស្លាក​​​លេខ​​ ភ្នំពេញ​ 1BR-3436​ (​​​ម៉ូតូ​​ជ​ន​​​សង្ស័យ​​ឈ្មោះ​​ សុច​ ច័ន្ទ​រិ​ន​ ហៅ​និ​ន​ ជិះ​ធ្វើ​ស​ក​ម្មភា​ព​),​ម៉ូតូ​ម៉ាក​ ហុងដា​ឃ្លី​ក​ ពណ៌​ប្រផេះ​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ០០១៧៩៧៦​ គ្មាន​ផ្លាក​លេខ​(​ចាប់​​យ​ក​​ពី​​ឈ្មោះ​ សំ​ បណ្ឌិត​),​ ម៉ូតូ​ម៉ាក​ហុ​ងដា​ MOOVE​ ពណ៌​ខ្មៅ​ផ្ទៃមេឃ​ ផ​លិត​ឆ្នាំ​២០១៨​ ពាក់​ផ្លាក​លេ​ខ​ ភ្នំ​ពេញ​​ 1GY-2324​។​

​បច្ចុប្បន្ន​ជនសង្ស័​យ​​ត្រូវ​​បាន​កម្លាំង​ជំនាញ​នៃ​កា​រិ​យាល័យ​​ព្រ​ហ្មទណ្ឌ​​កំ​រិត​​ស្រាល​​រា​ជធា​នី​ភ្នំ​ពេញ​ បញ្ជូន​ទៅ​តុលាការ​​ដើ​ម្បី​ចា​ត់កា​រ​តាម​នីតិវិធី​​ ៕ដោយ៖កូឡាប

spot_img
×