Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ប្រឹងប្រែង​ធ្វើការ​ឲ្យ​ខ្លាំង​ជាមួយ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​កូរ៉េខាងជើង​

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ (Shinzo Abe) បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េខាងជើង​នៅ​តែ​ធ្វើ​សកម្មភាព​បង្ករឿង​ដដែល ដែល​មិន​អាច​ទទួលយកបាន ហើយ​លោក​ប្រកាសថា លោក​នឹង​ធ្វើ​កិច្ច​ការ​ជាមួយ​នឹង​សហគម​ន៏​អន្តរជាតិ​ដើម្បី​ប្រឆាំង​តបត​នឹង​ការអភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​របប​នេះ​។​

​លោក​អា​ប៊េ ថ្លែង​នៅក្នុង​ស​ន្និសិត​សារព៌តមាន​សំរាប់​ឆ្នាំថ្មី​ថា “​វា​មិនមែន​ជា​ការ​បំផ្លើស​ទេ ដែល​យើង​និយាយថា បរិយាកាស​សន្តិសុខ​ជុំវិញ​ប្រទេស​ជប៉ុន​គឺ​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ខ្លាំង​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​មក​ម្លេះ​”​។​

​លោក​បន្ត​ដូច្នេះ​ទៀតថា “​តាមរយៈ​ការដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ជាមួយនឹង​សហគម​ន៏​អន្តរជាតិ ខ្ញុំ​មាន​មានបំណង​ប្រឹងប្រែង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​”​។​

​សូម​រំលឹក​ផង​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ប្រកាស​នៅ​ក្នុង​ការ​ថ្លែង​សារ​សំរាប់​ឆ្នាំ​ថ្មី​នេះ​ថា កូរ៉េ​ខាងជើង​នឹង​ផ្តោត​សំខាន់​បន្ថែមទៀត​លើ​ការអភិវឌ្ឍ​ន៏​កម្មវិធី​អាវុធ​របស់​ខ្លួន​។​

​ចំនែក​អ្នកជំនាញ​វិញ បានធ្វើការ​ព្យាករណ៏​ថា កូរ៉េខាងជើង​នឹង​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ក្នុង​ពេល​ឆាប់ៗ​នេះ​៕ សុភ័ក្ត្រ​

spot_img
×