Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដុះបណ្ដាល​មន្ត្រី​ពី​របៀប​កត់ត្រា​ការងារ​អត្រានុកូលដ្ឋាន និង​របៀប​ប្រើប្រាស់​សៀវភៅ​ស្រង់​ស្ថិតិ​និង​លិខិត​បទ​គតិយុត្ត​ដ្ឋា​ន​ថ្មីៗ​

spot_img

​ខេត្តស្វាយរៀងៈ​លោក យិន ម៉ា​រី​ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ និង​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​រំលឹក​ឡើងវិញ ស្ដីពី​របៀប​កត់ត្រា​ការងារ​អត្រានុកូលដ្ឋាន និង​របៀប​ប្រើប្រាស់​សៀវភៅ​ស្រង់​ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ មរណភាព និង​លិខិតបទដ្ឋាន គតិយុត្ត​ថ្មីៗ ដែល​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី មន្ត្រី​ទទួលបន្ទុក​ការងារ​អត្រា​នុ​កូ​ល ដ្ឋា​ន​សរុប​ចំនួន​២៨០​នាក់​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា ការរៀបចំ​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ឡើងវិញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ឲ្យ​យល់ដឹង​កាន់តែ​ច្បាប់​ពី​បែបបទ នីតិវិធី​នៃ​ការអនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត និង​ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​អត្រានុកូលដ្ឋាន​ថ្នាក់​ខេត្ត ក្រុង ស្រុក​។ ក្នុងនោះ​ក៏មាន​គោលបំណង​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្តន៍​ទៅតាម​តួនាទី ភារកិច្ច និង​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។ ម្យ៉ាងទៀត វគ្គ​បណ្ដុះបណ្ដាល​នេះ ជាការ​សិក្សា ផ្ដល់នូវ​បទពិសោធន៍ និង​ការលើកឡើង​ពី​បញ្ហា​ប្រឈម​នានា និង​សកម្មភាព​ការងារ​ដែល​សម្រេចបាន​ក្នុងពេល​អនុវត្តន៍​កន្ល​ង​មក​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ចំនួន​៤​ថ្ងៃ ចែកចេញជា ២​វគ្គ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩៖
វគ្គ​ទី​១​មាន ក្រុង​ស្វាយរៀង ស្រុក​រមាសហែក ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា និង វគ្គ​ទី​២​មាន​៖ ស្រុក​ស្វាយជ្រំ ស្រុក​ស្វាយទាប ស្រុក​រំដួល និង​ក្រុង​បាវិត ៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×