Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់ម៉ិញនេះ , ឃាតកម្ម​មួយ​កើតឡើង នៅ​កណ្តាល​ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ឪពុក​និង​កូនស្រី​ស្លាប់ ហើយ​ម្តាយ​របួសធ្ងន់​

spot_img

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ឃាតកម្ម​មួយ​ករណី បានកើត​ឡើង បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​អាយុ​១២​ឆ្នាំ និង​ឪពុក​ស្លាប់បាត់​បង់ជីវិត ហើយ​ម្តាយ​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឬ​មន្ទីរពេទ្យ​ចំការចេក​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា ឪពុក​មានឈ្មោះ ខេង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​មុខរបរ ម៉ៅការ​(​ស្លាប់​) និង កូនស្រី​ឈ្មោះ លី សុី​វ​ឈី​ង ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​)​។ ម្តាយ​ឈ្មោះ មុឹ​ង សុផល ភេទ​ស្រី អាយុ ៤១ មុខរបរ អ៊ុតសក់​។​

បច្ចុប្បន្ននេះ ស្ត្រី​ជា​ម្តាយដែល​រងរបួស​ធ្ងន់ កំពុង​ពេទ្យ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បន្តទៀតថា គ្រួសារ​ជនរងគ្រោះ ក្នុង​អំពើ​ឃាតកម្ម​នេះ ស្នាក់នៅ​កន្លែង​ហេតុ ស្ថិតនៅ​ក្រុមទី​៧ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×