Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និ​និង​ជប៉ុន នឹង​ពង្រីក​នូវ​កិច្ចសហការ​លើ​វិស័យ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ប្រឆាំង​ការលាង​សម្អាត​ប្រាក់​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​មា​បាន​មានប្រសាសន៍ថា កម្ពុជា និង​ជប៉ុន អាច​ពិនិត្យ​លទ្ធភាព​ពង្រីក​នូវ​កិច្ចសហការ​លើ​វិស័យ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ប្រឆាំង​ការលាង​សម្អាត​ប្រាក់​ជាដើម​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បានអនុញ្ញាត​ឲ្យ​លោក HIDEHISA HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក ឯកអគ្គរាជទូត បាន​សង្កេតឃើញ​ជាក់ស្ដែង​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ច សន្តិភាព និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ពិសេស​ការកើនឡើង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ធនធានមនុស្ស​។ ឆ្នាំ​កន្លង​ទៅជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា ជប៉ុន ដែល​ជប៉ុន​បាន​បង្កើត​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប ដែល​នេះ​ជាការ​ស្ដែង​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រីកចំរើន​រវាង​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​សម្ដេច​ពិតជា​មើលឃើញ​នូ​វើ​ញ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ឯកអគ្គរាជទូត​នៅក្នុង​អាណត្តិ​ការងារ ដែល​បានរួម​ចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀតថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​មាន​ភាពប្រសើរឡើង​នេះ​ក៏បាន​កើតឡើង​តាមរយៈ​ឆន្ទៈ​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​តាមរយៈ​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំង​២​ផងដែរ ហើយ​បាន​មានប្រសាសន៍ថា​សម្ដេច​ក៏​បានឃើញ​ស្នាដៃ​របស់​ឯកឧត្តម ដែល​បាន​កសាង​ក្នុង​អាណត្តិ​ការងារ​នៅក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​។​

​ដោយឡែក​សម្រាប់​ក្រសួងមហាផ្ទៃ​កម្ពុជា សម្ដេច​ប​សម្ដេច​បាន​ជំរាបជូន​ថា​ក្រសួងមហាផ្ទៃ​កម្ពុជា​ក៏មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជប៉ុន​ដែ​រ ដូចជា​ទីភ្នាក់ងារ​នគរបាល​ជប៉ុន អង្គភាព​ប្រឆាំង​ភេ​វរ​កម្ម​ជប៉ុន ដែល​កំពុងមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​ល្អប្រសើរ ហើយ​សម្ដេច​ក៏​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្ដល់​កិច្ចសហការ​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន​របស់​កម្ពុជា​ដែលជា​ការឆ្លើយតប​មួយ​ទៅនឹង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​អនុវត្ត​។​

​ក្រៅពី​វិស័យ​ទាំងនេះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ភាគី​ទាំង​២​អាច​ពិនិត្យ​លទ្ធភាព​ពង្រីក​នូវ​កិច្ចសហការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួនទៀត ដូចជា​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ប្រឆាំង​ការលាង​សម្អាត​ប្រាក់​ជាដើម​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្ដេច ហើយ​ឯកឧត្តម​បាន​បន្ថែមថា ដោយ​សម្ដេច​ក្រឡាហោម ស ខេង មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​របស់​កម្ពុជា ជប៉ុន​ក៏​នឹង​គ្រោង​អញ្ជើញ​កីឡាករ​ទូក​កា​នូ​កម្ពុជា​ចំនួន​១៥​រូប ទៅ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​វិស័យ​កីឡា​នេះ​ជាមួយ​ភាគី​ជប៉ុន​នៅ​ប្រទេស​ជប៉ុន​ដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​យកចិត្តទុកដាក់​ជួយ​អភិវឌ្ឍន៍​វិស័យ​ទូក​កា​នូ​របស់​កម្ពុជា ហើយ​ជា​ចុងបញ្ចប់​សម្ដេច​ក្រឡាហោម​បាន​ជូនពរ​ឯកឧត្តម​ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ជា​បន្តបន្ទាប់​ទៀត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×