Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដឹកជញ្ជូន​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ពី​បណ្ដា​ខេត្ត​ទៅកាន់​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាសថា តាំងពីព្រឹក​ព្រហាម ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ នេះ គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំរាជធានី​-​ខេត្ត និង​អប្បមាទ​ទូទាំងប្រទេស បាន​ដឹក​សន្លឹក​កិច្ចការ​បេក្ខជន ព្រមទាំង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពី​តាម​បណ្តា​ខេត្ត​នានា មក​មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រោយពី​ដំណើរការ​សំណេរ​រយៈពេល​ពីរ​ថ្ងៃ​បានបញ្ចប់​ទៅដោយ​ជោគជ័យ​។​

​លទ្ធផល​ប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh ៕​ ដោយ​៖​កូ​ឡាប​

spot_img
×