Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកការ​សែត​៥​នាក់ គំរាម​ប្រជាពលរដ្ឋ​យកលុយ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ខេត្តពោធិ៍សាត់​៖ អ្នកកាសែត​៥​នាក់ ត្រូវបាន​កម្លាំង​នគ​បាល​ស្រុក​ក្រគរ ឃាត់ខ្លួន​បានប្រគល់ ទៅ​ឲ្យ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគ​បាល​ខេត្តពោធិសាត់ ក្នុងករណី​ដើរ​សំឡុត​គំរាម​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ ដែលមាន​ឈើ​ទុក​ក្រោមផ្ទះ​ទា​លុយ នៅ​ភូមិ​បំ​ណ​ក់ ស្រុក​ក្រគរ ដោយ​អះអាងថា ក្រុម​ខ្លួន​ជា​មេព្រៃ​ក្រសួង នគរបាល​ក្រសួង​។​

​ការចាប់​ឃាត់ខ្លួន​សង្ស័យ​បទ​កំហែង​យកប្រាក់​ពី​អ្នកដទៃ ធ្វេី​ឡេី​ង​នៅវេលា​ម៉ោងជាង​៣​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០១៩​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​អ្នកសារព័ត៌មាន ៥​នាក់​ដែល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មាន​ ៖ ១.​សុំ គឹម​សៀ ភេទ ស្រី អាយុ ២១​ឆ្នាំ​។ ២.ឯម សូ​វិសាល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​(TNC)​។​ ៣.​រុំ រដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​(NTC)​។ ៤.ថុង គឹម​ងួន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន (PCN)​រស់នៅ​ខេត្តបាត់ដំបង​។​ ៥. ឯម សុ​វិសិដ្ឋ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន (CPN) រស់នៅ​ខេត្តបាត់ដំបង និង​ជា​ចាងហ្វាង​។​

​ឈ្មោះ ឯម សូ​វិសាល​និង​ឈ្មោះ​ឯម សុ​វិសិដ្ឋ គឺ ជា​កូនភ្លោះ និង​ឈ្មោះ​ថុង គឹម​ងួន កាលបី បួន​ខែ​មុន ធ្លាប់​សំឡុត​គំរាម ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ ដែលមាន​ឈើ​ទុក​ក្រោមផ្ទះ ទា​លុយ​២០​ម៉ឺន​រៀល នៅ​ភូមិ​បំ​ណ​ក់ ស្រុក​ក្រគរ ដោយ​អះអាងថា ក្រុម​ខ្លួន​ជា​មេព្រៃ​ក្រសួង នគរបាល​ក្រសួង ពេលនោះ​ក៏​ប្រពល​រដ្ឋ​ខ្លះ​អត់លុយ​ឱ្យ ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​។​

​ក្រុម​អ្នកការ​សែត​ខិលខូច​នេះ​តែង​ដើរ​បោកប្រាស​ម​គេ​ស្ទើរ​គ្រប់​ខេត្ត ពេលទៅដល់​កន្លែង​កាយ​រណ្តៅ​ដី​តាំងខ្លួន​ជា​អង្គភាព​រ៉ែ​ក្រសួង និង​បរិស្ថាន​ក្រសួង ដល់​ប្រទះ​ឃេី​ញ​អ្នកដឹកឈើ គឺ​តាំង​ជា​មេព្រៃ​មកពី​ក្រសួង​។​

​បើ​ពួកគេ​ជួប​បទល្មើស​ល្បែងស៊ីសង​ពួកគេ​ទាំងនោះ​តាំងខ្លួន​ជា​នគរបាល ហើយ​ពួកនេះ​ទា​លុយ​គេ​ច្រើនៗ​ណាស់ បើ​មិន​ឲ្យ​គេ​ដាក់់​កម្លាំង​មក​បង្ក្រាប ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×