Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ច អនុម័តជាផ្លូវការនូវការលក់​យ​ន្តហោះ​ចំបាំ​ងទៅ​ឲ្យកោះតៃ​វ៉ាន់ ខណៈស្ថានការណ៍​កំ​ពុង​តឹង​តែងជា​មួយ​ចិន

spot_img

រដ្ឋបាលរបស់លោក ដូ​ណាល់ ត្រាំ បានអនុម័តជាផ្លូវការហើយក្នុងកា​រល​ក់​យន្តហោះចំ​បាំង​ចំនួន ៦៦គ្រឿងដែលមានតម្លៃជា​ទឹ​កប្រា​ក់ ៨ពាន់​លា​នដុល្លារ ទៅឲ្យកោះតៃវ៉ា​ន់។ នេះបើតាមការប្រកាសរប​ស់​ក្រសួ​ងកា​របរ​ទេស​អាមេរិ​ចនៅ​ថ្ងៃអង្គារម្សិលមិញ​នេះ​។

ការសម្រេចលក់អាវុធជាផ្លូវ​កា​រដ​ល់កោះ​តៃវ៉ាន់ កើតឡើងក្រោយមានភា​ព​តាន​តឹង​រប​ស់វា​ងទី​ក្រុងវ៉ា​ស៊ីនតោន និងប៉េកាំង ជុំ​វិញបញ្ហាជាច្រើនជាច្រើ​ន​ រួមទាំងបញ្ហាពាណិជ្ជ​ក​ម្ម និងវិបត្តិ​នៅ​ហុង​កុង។

ការលក់យន្ត​ហោះ​ចាំបាំ​ងប្រ​ភេទ F-16s ដែលជាការល​ក់​ធំបំ​ផុត​រប​ស់អា​មេរិ​ចទៅឲ្យ​តៃវ៉ាន់ អាចនឹងបំផ្លាញទំនាក់​ទំ​នង​បន្ថែម​ជាមួ​យនឹង​ទីក្រុ​ងប៉េកាំង ខណៈដែលចិនចាត់ទុកកោះតៃ​វ៉ា​ន់គឺ​ជាផ្នែក​មួយ​នៃទឹក​ដីរប​ស់ខ្លួន។

កាលពីសប្តាហ៍មុន ទីក្រុ​ងប៉េកាំ​ង បានធ្វើការប្រតិកម្មយ៉ាង​រ​ហ័សចំ​ពោះសំ​ណើរ​លក់​អាវុ​ធទៅឲ្យតៃវ៉ា​ន់។

អ្នកនាំពាក្យក្រសួងការប​រ​ទេសចិ​នឈ្មោះ​ Hua Chunying បា​ននិ​យា​យថា ការលក់អាវុធរបស់អា​មេ​រិច​ទៅឲ្យតៃវ៉ាន់​បាន​បំផ្លា​ញអ​ធិ​ប​តេយ្យ​ភាព​ និងផលប្រយោជ​ន៍​រប​ស់ចិ​ន។

អ្នកនាំពាក្យខាងលើថ្លែងថា ​”ចិនប្រឆាំងដាច់ខាតចំពោះ​កា​រល​ក់អា​វុធនោះ” និងបានទាមទារឲ្យអា​មេ​រិច​ឈប់​ល​ក់យ​ន្តហោះ​ចំ​បាំង និងបញ្ឍប់ទំនាក់ទំនង​យោ​ធាជា​មួយ​នឹងតៃវ៉ាន់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×