Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​ទេស​ចរណ៍ បើកសន្និសីទអន្តរជា​តិ​លើក​ទី១ ស្តីពីទេសច​រ​ណ៍ម្ហូ​បអាហា​រក​ម្ពុជា

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំ​ពេ​ញ ក្រសួងទេសចរ​ណ៍​កម្ពុ​ជា បានសហការជាមួយអ​ង្គ​ការ​ទេសច​រណ៍ពិ​ភពលោក (UNWTO) រៀបចំសន្និសីទអ​ន្ត​រជា​តិលើក​ទី១ ស្តីពីទេសចរណ៍ម្ហូបអាហា​រក​ម្ពុ​ជា (The First International Conference on Cambodia Gastronomy and Food Tourism) ក្រោមអធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ​និង​លោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ​ទេ​សច​រណ៍​ពិភ​ពលោក (UNWTO) ព្រមទាំងមានការ​ចូ​លរួ​មពីប្រ​តិភូ​ នៃប្រទេសជាសមា​ជិ​កអា​ស៊ាន វាគ្មិនអន្ត​រ​ជាតិ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេស​ច​រ​ណ៍ មន្ទីរទេ​ស​ចរ​ណ៍​រា​ជធានី ខេត្ត តំណាងក្រសួងស្ថាប័នរដ្ឋ​ ​ផ្នែកឯ​កជន សមាគមទេស​ច​រណ៍ ប្រតិបត្តិករ​ទេ​សច​រណ៍ អង្គការជាតិ អន្តរជាតិ សកលវិ​ទ្យាល័​យ​ សាលាប​ណ្តុះប​ណ្តា​លវិ​ជ្ជាជីវៈ អ្នកជំនាញ​ទេ​សច​រណ៍ សិស្ស និស្សិត សរុបប្រមា​ណ​ ៦០០នាក់។

សន្និសីទអន្តរជាតិលើកទី​១​នេះ បានប្រព្រឹត្តទៅក្រោម​ប្រ​ធាន​បទ លើកក​ម្ពស់​គុណ​តម្លៃប្រ​ពៃណី​ និងបេតិកភ​ណ្ឌ​ដើម្បី​ការ​អភិ​វឌ្ឍទេ​សចរណ៍ ប្រកបដោយចី​រ​ភាព ដែលមានគោ​ល​ដៅផ្ស​ព្វផ្សា​យ ពីស​ក្តា​នុព​លទេសច​រណ៍​ម្ហូបអា​ហារ និងផលិ​ត​ផល​ខ្មែរ ឱ្យក្លាយជាផ​លិ​តផ​ល​ទេស​ចរណ៍ ប្រកបដោយភាពទា​ក់​ទាញ​ថែម​ទៀ​ត ជាពិសេសដើម្បី​ចូ​លរួ​មលើ​កក​ម្ពស់ម្ហូ​ប​អាហារ និងផលិត​ផ​ល​ខ្មែរ ដែលបង្ហាញពី​វ​ប្បធ​ម៌ និងអត្តសញ្ញាណជា​តិ​ទៅកា​ន់ពិ​ភព​លោក ឲ្យបានទូលំទូ​លា​យ​ ស្របតាមបរិប​ទ​អាស៊ា​ន និងពិ​ភ​ព​លោក ក៏ដូចជាស្របតាម​កា​រដា​ក់ចុះ​នូ​វ​យុទ្ធ​នាការ នំបញ្ចុ​កស​ន្តិ​ភាព ដោយ​សម្តេ​ចតេ​ជោ ហ៊ុន សែន។

សន្និសីទអន្តរជាតិនេះនឹងមានកា​រ​ឡើង​ធ្វើបទ​បង្ហាញ ពីវាគ្មិនអ​ន្ត​រជាតិ និងជាតិ លើប្រធានបទ​សំ​ខាន់​ៗ​ដូច​ជា៖
ផ្នែកទី១៖ និន្នាកា​រ​ទេសច​រណ៍ម្ហូបអាហារក្នុងតំ​ប​ន់ និ​ងពិភ​ព​លោក
ផ្នែកទី២៖ ម្ហូ​ប​អាហា​រផ្សា​រភ្ជា​ប់វ​ប្បធម៌ និងការអភិវឌ្ឍប្រ​ក​បដោ​យចី​រ​ភាព
ផ្នែកទី៣៖ ការ​ពង្រឹ​ង និង​ការ​អ​ភិវឌ្ឍទេសចរណ៍ម្ហូបអាហា​រ​ក​ម្ពុជា​។

បន្ទាប់ពីចប់កិច្ចពិភា​ក្សា​លើ​ប្រធា​នបទ​ទាំងនេះ នឹងមានការបូកស​រុប​ល​ទ្ធផល នៃអង្គសន្និសីទនាពេល​រ​សៀល​នេះ​ ហើយបន្ទាប់មក លោ​ក​ថោង ខុន រដ្ឋមន្ត្រី នឹងអញ្ជើញ​ជា​អធិ​បតី ក្នុងពិធីបិទសន្និ​សី​ទអ​ន្តរ​ជា​តិលើ​កទី​១នេះ៕ដោយ៖កូឡាប

spot_img
×