Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចរាចរណ៍​ក្រុង​បាវិត ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​

spot_img

ខេត្ត​ស្វាយរៀង​៖ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មក​នៅ​កំ​រឹតទា​ប និង​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ព្រមទាំង​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​បន្ត​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ធ្វើ​ការផាកពិន័យ​ដល់​អ្នក​ធ្វើ​ដំណើ​រណា​ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍​ក្នុង​ពេល​ធ្វើដំណើរ​។ ក្នុងនោះ​យើង​ឃើញ​មាន​អ្នកធ្វើ​ដំណើរ​ភាគច្រើន​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​នោះទេ​។ ដោយ​មាន​អ្នកខ្លះ​ពេល​ធ្វើដំណើរ​គាត់​អត់​មាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ការបើកបរ អ្នកបើកបរ​រថយន្ត​អត់​មាន​ដាក់​ខ្សែក្រវ៉ាត់ និង​បើកបរ​ក្នុង​ល្បើន​លឿន ដែល​ផ្ទុយ​ទៅ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ជាមួយ​នោះ​លោក ជា ស៊ីណា អធិការរង​នៃ​អធិការ​នគរបាល​ក្រុង​បាវិត​បាន​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើកបរ​យានជំនិះ គ្រប់​ប្រភេទ​ទាំងអស់​នៅលើ​ដងផ្លូវ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ហើយ​ក្នុង​ពេល​ធ្វើដំណើរ​និង​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទើប​ការធ្វើដំណើរ​បាន​សុវត្ថិភាព​។​

​ម្យ៉ាងវិញទៀត​បើ​យើង​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​ទេ​បើ​យើង​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ​វា​នឹង​ធ្វើឲ្យ​យើង​ខាតបង់​ទ្រព្យសម្បត្តិ ពេល​វរ​លា អាច​ពិការភាព និង បាត់បង់​អាយុជីវិត នាំទុក្ខ​សោកសៅ​ដល់​ក្រុមគ្រួសារ​ជាក់​ជាពុំខាន​។​

​លោក​អធិការរង​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ មិនតែប៉ុណ្ណោះ​យើង​អាច​មាន​ទោស​ទាន់​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ណ៍ខូច​ខាត​បាត់បង់​អាយុ​ជីវិង​អ្នក​ដទៃ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ មួយ​រយៈពេល​កន្លងមក​នេះ​គេ​សង្កេតឃើញថា​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​មួយចំនួន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​គឺ​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ​។​ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ពួកគាត់​គឺ​ពុំ​ត្រឹមត្រូវ​តាម​លក្ខណះ​បច្ចេកទេស​នោះឡើ​យ​។​ក្នុងនោះ​សង្កេតឃើញ​ម៉ូតូ​ភាគ​គឺ​អត់​មាន​ដាក់​កញ្ចក់ ពេល​បើកបរ​អត់​ពាក់មូក​សុវត្ថភាព ហើយ​អ្នកបើកបរ​រថយន្ត​អត់​ដាក់​ខ្សែ​វ៉ាត់ និង រថយន្ត​ខ្លះ​អត់​មាន​ភ្លើងស្តុប​ក្រោយ និង​កញ្ចក់​មើល​ក្រោយ ភ្លើង​មុខ​មិនសូវ​ភ្លឺ​ជាហេតុ​ងាយ​និង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​ខ្លួនឯង​និង​អ្នក​ដ៏​ទៃ​។ វ៉ៃកូ​

 

spot_img
×