Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម ចាប់ផ្តើមបើកកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៧ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស

spot_img

ភ្នំពេញ៖ លោក​ឧបនា​យក​រដ្ឋ​មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស​មភា​​គី​​វៀត​ណាម លោកឧបនាយករ​ដ្ឋ​មន្រ្តី Pham Binh Minh រដ្ឋមន្រ្តីការបរទេ​ស​នៃសា​ធារ​ណរដ្ឋ​សង្គ​មនិយ​មវៀត​ណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ច​ប្រ​ជុំគ​ណៈកម្ម​ការ​ចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការ​សេ​ដ្ឋកិ​ច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស​ព្រឹ​កថ្ងៃ​ទី ២១ ខែសីហា ឆ្នាំ២០១៩ ។

បើយោង​តាម​សេច​ក្ដីប្រកា​ស​ព័ត៌មាន​ របស់ក្រសួ​ងកា​រប​រទេស និង សហប្រតិបត្តិការ​អ​ន្តរ​ជាតិ បានឱ្យ​ដឹង​ថា កិច្ចប្រជុំគណៈកម្ម​កា​រច​ម្រុះ កម្ពុ​ជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀ​ង​ទាត់ ក្នុងគោលបំណងធ្វើបច្ចុ​ប្ប​ន្នភា​ព វឌ្ឍ​នភាព នៃកិច្ចសហប្រតិបត្តិកា​រ​ និងរិះ​រក​វិធី និងមធ្យោបា​យ​នានា ដើម្បីពង្រីកថែមទៀតនូវ​វិ​សាល​ភាពនិ​ងប្រ​សិទ្ធភាព នៃទំ​នា​ក់ទំ​នង​ទ្វេ​ភាគី រវាងប្រទេសទាំងពី​រ​នៅក្នុ​ងវិ​ស័យ​នានា។
កិច្ចប្រជុំនេះដែរ ក៏នឹងផ្តល់កាលានុវ​ត្ត​ភាព សម្រាប់ភាគីទាំងពី​រ​ ធ្វើការផ្លាស់ប្តូរទ​ស្សនៈគ្នា​លើ​កិច្ច​សហ​ប្រតិប​ត្តិការ ក្នុងក្របខ័​ណ្ឌ​តំប​ន់ និង អន្តរជាតិ ដែលមានផលប្រ​យោ​ជន៍​ទៅវិ​ញទៅ​មក​។
កិច្ចប្រជុំគណៈកម្មការ​ច​ម្រុះ កម្ពុជា-វៀតណាម លើកទី១៧នេះ នឹងជួយលើកកម្ពស់ថែ​ម​ទៀត​ នូវចំណង​មិ​ត្ត​ភាព ជាភាតរៈ​យូរ​អង្វែ​ង ​និងភា​ពជាអ្ន​កជិតខាងល្អ រវាងប្រទេសទាំ​ង​ពីរ ក៏ដូចជារួមចំណែ​ក​ដល់​សន្តិភាព និង​វិបុល​ភាព នៅក្នុង​តំប​ន់ និងស​កល​លោក​ផង​ដែរ ៕ដោយ៖កូឡាប

spot_img
×