Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោ​ស ជា​ង ២៥​០នា​ក់ហែ​កគុក រត់នៅ​ឥណ្ឌូ​ណេស៊ី​ អាជ្ញាធរកំ​ពុង​តា​មប្រមា​ញ់

spot_img

អាជ្ញាធរឥណ្ឌូណេស៊ី កំពុង​តាមប្រ​មាញ់​អ្នក​ទោសចំ​នួនជាង ២៥០នាក់ ដែលបានរត់ចេញពី​គុ​កស្ថិ​តនៅ​ខេត្ត Papua ភាគខា​ងលិ​ច។

ការហែកគុករ​ត់​ចេញ កើតឡើងកាលពីថ្ងៃ​ចន្ទ ខណៈដែលក្រុមអ្ន​ក​តវ៉ា បានធ្វើការហែរក្បួន​នៅ​តាម​ដង​ផ្លូវ​ជាច្រើនក្នុ​ងទី​ក្រុង និងបា​ន​បិទផ្លូវ និងដុតអ​គា​រ រួមទាំ​ង​គុក។

ភាពចលាចលកើតឡើងដោ​យ​សា​រតែ​មាន​ការ​ឃុំខ្លួ​នសិ​ស្សម​កពីខេត្ត Papua ជាច្រើននាក់នៅ​ក្នុ​ងទី​ក្រុង Surabaya ដោយ​កា​រចោ​ទប្រ​កាន់​ថា ពួកគេបានមើលងាយទ​ង់​ជាតិ​រប​ស់​ឥណ្ឌូណេស៊ី។

អ្នកនាំ​ពាក្យ​ក្រ​សួង​យុត្តិ​ធម៌ឥណ្ឌូណេស៊ី ​អ្នកស្រី Marlien Lande បានថ្លែងថា “មានអ្នកទោ​ស​ចំនួ​ន ២៥៨នាក់បានរ​ត់​ចេញ​ពីគុ​ក ហើយមានតែ ៥នា​ក់​ប៉ុណ្ណោះ ​បានត្រឡ​ប់​ម​កវិញ។ សន្តិសុខ និងបុគ្គលិកគុក​ជា​ច្រើន​នាក់​បានរ​ងរ​បួស ខណៈពេលដែលពួកគេ​ព្យា​យាម​បញ្ឈប់ការ​រត់ចេ​ញពី​គុករ​បស់​អ្នកទោ​ស”។

សូមបញ្ជាក់ថា Pa​pue ដែលគឺជាអតីតទឹក​ដី​អាណា​និគម​ន៍រ​បស់ហូ​ឡង់ បានប្រកាសឯករា​ជ្យ​រប​ស់ខ្លួន​នៅឆ្នាំ​ ១៩៦១ ប៉ុន្តែទឹកដីភាគខាងលិចមួយ​ភ្នែ​កធំ​ត្រូវបា​នគ្រ​ប់គ្រ​ងដោ​យឥណ្ឌូណេស៊ី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×