Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុរដ្ឋ​លេខា​ធិកា​រក្រសួងកសិកម្ម ត្រូវបានអនុញ្ញាតឲ្យត្រឡប់​ទៅផ្ទះវិញ ក្រោយសួរនាំរឿងដីធ្លីជិត១ម៉ឺ​ន​ហិកតា នៅខេ​ត្តម​ណ្ឌលគិ​រី

spot_img

មណ្ឌលគិរី៖ បន្ទាប់ពីបញ្ចប់ការ​សួរនាំ លើ​លោក ​ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិក​ម្ម ដែលជាប់ពាក់ព័​ន្ធប​ញ្ហាដីធ្លី​រួចរាល់ហើយនោះ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរីខេត្តម​ណ្ឌល​គិរី បានអនុញ្ញាតឲ្យ លោកអនុរដ្ឋលេខាធិការរូបនោះ ត្រឡ​ប់ទៅផ្ទះ​វិញ។

យោងតាម​លិខិតអញ្ជើញ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចេញ​ដោយ​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដោយបាន​កោះហៅ​លោក​ឡោ រស្មី ដែលជា​អនុរដ្ឋលេខាធិការ​ក្រ សួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឲ្យ​ចូលមក​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ការផ្តល់​ការអនុញ្ញាត​ជំហាន​ទី​១ ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់​១ អនុតំបន់​២ ចំនួន​២.០០០​ហិកតា , អនុតំបន់​៣ ចំនួន​២.០០០​ហិកតា , អនុតំបន់​៤ ចំនួន ២.០០០ ហិកតា និង​អនុតំបន់​៥ ចំនួន ២.៧៤១ ហិកតា របស់​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ហ្គ្រេ​ន យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×