Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គរុសិ​ស្ស​ម្នាក់ស​ង្ស័យខ្យ​ល់គស្លាប់ ក្រោយពេ​លបំពេ​ញកា​រងារអប្បមាទប្រឡង​បាក់ឌុបឆ្នាំ២​០១៩ នៅក្រុង​ស្វាយ​រៀងចប់

spot_img

ខេត្តស្វាយរៀង៖គរុសិ​ស្សម្នា​ក់បា​នដេក​ស្លាប់​នៅក្នុងបន្ទប់លើកុដិព្រះសង្ឃ​ក្នុងវ​ត្តព្រៃ​ឆ្លាក់ ស្ថិត​ក្នុងភូ​មិព្រៃឆ្លាក់ សង្កាត់​ព្រៃឆ្លាក់ ក្រុងស្វា​យរៀង ។ សមត្ថកិច្ចបានដាក់ការសង្ស័យថា មកពីខ្យល់គឬគាំងបេះដូង បណ្តាល​ឲ្យស្លាប់​រហូត​ដល់ម៉ោងជិត៧ព្រឹកថ្ងៃទី២១ សីហា ២០១៩ ទើបបា​នដឹ​ងហើយក៏​មានកា​រភ្ញាក់ផ្អើល ពីកូនសិស្សលោក និងព្រះ​សង្ឃ ដែលសឹ​ងនៅក្នុង​បន្ទប់​ជាមួយឆោឡោ ហើយប្តឹ​ងព្រះ​គ្រូចៅអ​ធិការវត្ត ឲ្យនិម​ន្តពិនិត្យមើ​លរួចរាយការ​ណ៍ជូន​សមត្ថ​កិច្ចឲ្យមកធ្វើអន្តរាគ​មន៍​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគ​ង់ និវឌ្ឍ ភេទប្រុស អាយុ២​១ឆ្នាំ មានទីលំនៅភូមិតា​ភរ ឃុំចន្ត្រីយ ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ ជាគរុ​សិស្ស​ថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលា​គរុ​កោសល្យនិងវិក្រិ​តការខេត្ត​ស្វាយរៀ​ង។

ប្រភពខាងលើបានឱ្យដឹងទៀតថាៈ ជនរ​ងគ្រោះ​មានឳពុ​កឈ្មោះ​គង់ វទ្ធី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅសាលា​ប​ឋមសិ​ក្សាត្រពាំងរុន ឃុំចន្ត្រីយ ស្រុករមាស​ហែក។ ជនរងគ្រោះបាន​ស្ម័គ្រចិត្តចូ​លបំពេ​ញកា​រងារ​ជាអប្បមាទ ប្រឡង​សញ្ញា​បត្រមធ្យ​មសិក្សាទុតិយភូមិ សម័យ​ប្រ​ឡង១៩សីហា២០១៩ នៅមណ្ឌ​លវិ​ទ្យាល័​យស្វាយរៀង ក្រុងស្វា​យរៀង គឺបាន​បំពេញការងាររយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ សីហា ហើយបាន​ត្រឡប់​មកស​ម្រាកនៅវត្ត​ព្រៃឆ្លាក់ ដែលជា​កន្លែ​ងជនរងគ្រោះ មកសុំព្រះសង្ឃស្នាក់នៅសិក្សា រយៈពេល១​ឆ្នាំមកហើយ ជាធម្ម​តាស្រា​ប់តែព្រឹកឡើង ឃើញដេ​កស្លាប់​តែម្ត​ង។

បើតាមព្រះគ្រូចៅអធិការវត្តព្រៃ​ឆ្លាក់ បានមា​នថេរដិកាថា ជនរងគ្រោះឈ្មោះគង់ និវ​ឌ្ឍ បានមកស្នាក់នៅក្នុងវត្ត​ព្រៃឆ្លាក់នេះ រយៈពេល១ឆ្នាំមកហើយ ដើម្បីរៀនសូត្រនៅសាលាគ​រុកោ​សល្យនិ​ងវិក្រិតការខេត្ត ហើយនៅ​យប់កើ​តហេតុ ពេលត្រ​ឡប់​មកពីធ្វើការវិញ ម៉ោងប្រ​មា​ណជា១០យប់ បានចូ​លដេកជា​មួយព្រះសង្ឃកូននេនតូចៗ និងកូនសេក​លោកមានគ្នា៥នាក់ លុះព្រឹក​ឡើង​ម៉ោងជិ​ត៧ព្រឹក ព្រះសង្ឃ​សាម​ណេ បានតើនឡើង ស្រាប់តែ​ឃើញ​ជនរងគ្រោះដេកជា​មួយ​ស្លាប់ ក៏នាំគ្នា​ឆោឡោ និងពិតព្រះគ្រូចៅអ​ធិ​ការតែ​ម្តង​។

លោកវរសេនីយ៍ឯក មុំ សារ៉ុន ប្រធានកា​រិយា​ល័យប​ច្ចេកទេស នៃស្នង​ការដ្ឋា​នន​គបាលខេត្ត បានឲ្យ​ដឹង​ថា ការពិនិត្យធ្វើកោសល្យវិច័យរប​ស់ក្រុម​គ្រូពេទ្យ​ លទ្ធផ​លស​ន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ដោ​យខ្យល់គគាំងបេះ​ដូង បណ្តាល​ឲ្យស្លាប់។ រីឯក្រុមគរុសិស្សនៃ​សាលា​គរុកោ​សល្យនិង​វិក្រិតការខេត្តស្វា​យរៀ​ង ចំនួ​ន៤៥នាក់ ស្រី៣០​នាក់ បានម​កជួ​បជុំគ្នា នៅខាង​មុខកុដិ ដែលកើ​តហេ​តុ ហើយបា​នប​ញ្ចេញអា​រម្មណ៍​សោកស្តាយជនរងគ្រោះ ដែល​ជាសិស្ស​រួម​ជំនាន់ និង​បាន​ធ្វើការ​ងារស្ម័គ្រចិត្តប​ម្រើកា​រងា​រជា អប្បមាទ (ឈរ​យាមឆែកឆេនិងសង្កេតមើលបេ​ក្ខជ​នប្រឡង) សម័​យប្រឡង១​៩សីហាឆ្នាំ២​០១៩ នៅក្រុង​ស្វាយរៀង ហើយបា​ននិយា​យទាំង​ទឹក​ភ្នែកថា ពួក​នាង​មិនអាច​ទទួលយកបានទេ ដោយជ​នរ​ងគ្រោះដែ​លជាមិ​ត្តល្អ រួមកា​រ​ងារ​បានស្លាប់ភ្លា​មៗ ឆាប់ពេក​បែ​បនេះ៕ដោយ៖វ៉ៃកូ

spot_img
×