Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នាដៃ​និពន្ធ​ថ្មី អំពី​លោក Trump បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង ដែល​ពុំ​អាច​នឹកស្មាន​ដល់​

spot_img

“Fire and Fury: Inside the Trump White House” (​បកប្រែ​ជា​បណ្តោះអាសន្ន​ថា ៖ ភ្លើង និង​ការផ្ទុះ​កំហឹង ៖ នៅ​ខាងក្នុង​សេត​វិមាន​របស់​ប្រធានាធិបតី Trump) គឺជា​ស្នាដៃ​និពន្ធ​ថ្មី ដែល​អ្នកនិពន្ធ​ពុំមាន​ជាប់​សាច់សាលោហិត​ជាមួយ​លោក ត្រាំ​។ តាម​នោះ Michael Wolff, ជា​អ្នកកាសែត​ម្នាក់​ដែល​សម្ងំ “​តាមដាន​អចិន្ត្រៃ​” ក្នុង​សេត​វិមាន នា​អំឡុង​ពេញ​មួយ​ខែ​ដំបូង​ដែល​លោក ត្រាំ ឡើងកាន់តំណែង​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក នោះ​សៀវភៅ​នេះ​បាន​សរសេរ​នូវ​អាថ៌កំបាំង​ពុំ​ធ្លាប់​មាន​អ្នក​ដឹង ជា​ហេតុ​ធ្វើឲ្យ​សាធារណជន​កំពុង​ស្រេកឃ្លាន​ការអានជា​ខ្លាំង​។ តាម​ខ្លឹមសារ​សង្ខេប​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​លើក​ឡើង​រួមមាន ៖

១.​លោក​ត្រាំ មិន​ចង់​ធ្វើ​ជា​ប្រធានាធិបតី ជាក់ស្តែង​ពុំ​មាន​នរណា​ម្នាក់​ក្នុង​យុទ្ធនាការ​ដណ្តើម​សន្លឹកឆ្នោត​សង្ឃឹមថា លោក​ត្រាំ​ឈ្នះ​ឡើយ សូម្បី​ខ្លួនឯង លោក​ត្រាំ​ក៏​ពុំ​សង្ឃឹមថា ទទួលបាន​ជ័យជំនះ​លើ​អ្នក​នយោបាយ​ជើងចាស់ Hillary Clinton​។ លើសពីនេះ​ទៀត លោក​ត្រាំ​ក៏​បាន​ត្រៀម​ស្មារតី​ក៏ដូចជា​ផែនការ​វិលត្រឡប់​មក​រស់នៅ​ជីវភាព​ធម្មតា​ដូច​មុន​វិញ​។ Michael Wolff, សរសេរថា ៖ “​ប្រសិនបើ​ចាញ់ឆ្នោត លោក​ត្រាំ នៅ​តែ​ក្លាយ​ជា​ជន​ល្បីល្បាញ​។ កូនស្រី Ivanka រួម​នឹង​ស្វាមី Jared Kushner ក៏​នឹង​ក្លាយជា​មនុស្ស​ដែល​ពិភពលោក​ទាំងមូល​ស្គាល់​។ រីឯ​ជំទាវ Melania Trump ក៏​អាច​បន្ត​រស់នៅ​ក្នុង​ជីវិត​ឯកជន​មួយ​យ៉ាង​ធូរស្រាល​។ ចាញ់ឆ្នោត​ហាក់ដូចជា​ល្អ​សម្រាប់​មនុស្ស​ទាំងអស់ ចាញ់​គឺជា​ជោគជ័យ​”​។​

២.​លោក​ត្រាំ ពុំ​ចូលចិត្ត​នឹង​រដ្ឋធម្មនុញ្ញ​។ សៀវភៅ​នោះ​ក៏​បាន​សរសេរថា ពេល​ចាប់ផ្តើម​យុទ្ធនាការ​ដណ្តើម​សន្លឹកឆ្នោត​លោក​ត្រាំ ទើប​ពឹងពាក់ Sam Nunberg ឲ្យជួយ​បកស្រាយ​អំពី​រដ្ឋធម្មនុញ្ញ​អាមេរិ​ក ខណៈពេល​លោក​អង្គុយ​សម្លឹង​មើល​ពិ​ដាន​ផ្ទះ​ក្នុង​ភាព​ធុញ​ទ្រាន់​។​

៣.​លោក​ត្រាំ ពុំ​ចង់​ប្តូរ​ទៅ​រស់នៅ​ក្នុង​សេត​វិមាន​ទេ​។ លោក​ត្រាំ និង​ជំទាវ Melania ដេក​ក្នុង​បន្ទប់​២ ដោយឡែក​ពីគ្នា ហើយ​លោក​បាន​ហាមឃាត់​មិន​ឲ្យ​អ្នកណា​រើស​នូវ​របស់​អ្វីៗ​ដែល​ទម្លាក់​ចុះ​លើ​កម្រាលព្រំ​។ លោក​ត្រាំ ខ្លាច​ត្រូវ​គេ​បំពុល ហើយ​ហាម​មិន​ឲ្យ​នរណា​ម្នាក់​ប៉ះពាល់​ដល់​ច្រាស​ដុសធ្មេញ​របស់ខ្លួន​។​

៤.Ivanka ចង់​ឈរឈ្មោះ​ជាបេ​ក្ខ​ប្រធា​ប្រធានាធិបតី ។ កូនស្រី​របស់​លោក​ត្រាំ និង​ស្វាមី Jared Kushner បាន​ព្រមព្រៀង​គ្នា​ថា ប្រសិនបើ​មាន​ឱកាស Ivanka ជា​អ្នក​ឈរ​ឈ្មោះ​បេក្ខភាព​ប្រធានាធិបតី ហើយ​ក៏​សម្រេច​ច​ចិត្ត​ចង់​ក្លាយជា​ប្រធានាធិបតី​ដំបូង​នៅ​ប្រទេស​អាមេរិក​។​

៥.​លោក​ត្រាំ ខ្វះ​ការយល់ដឹង​អំពី​បណ្តា​បញ្ហា​គោលនយោបាយ​។ ជំនួយការ​មួយចំនួន​ដែល​ជិតដិត​របស់លោក​ត្រាំ ធ្លាប់ “​បែក​អំពិលអំពែក​” ជាច្រើន​ដង ហើយ​ស្ទើ “​ឆ្កួត​” ព្រោះតែ​កង្វះខាត​យល់ដឹង​របស់​ប្រធានាធិបតី ជុំវិញ​បញ្ហា​គោលនយោបាយ​។​

៦.​លោក​ត្រាំ បាន​ផ្ទុះ​កំហឹង​ក្នុង​ថ្ងៃ​ទទួល​តំណែង​។ “​ក្នុង​សៀវភៅ​នោះ​មាន​សំណេរ​ថា លោក​ត្រាំ ពុំ​មាន​ការ​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​ទទួល​តំណែង​ឡើយ​។ មូលហេតុ​ដែល​លោក​ផ្ទុះ​កំហឹង​ព្រោះតែ​តារា​លំដាប់​ដំបូង​របស់​អាមេរិក បាន​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ព្រឹត្តិការណ៍​នេះ ពេលនោះ​លោក​ថែមទាំង​មាន​ការឈ្លោះប្រកែក​ជាមួយ​ភរិយា ហើយ​លោក​ស្រី Melania បាន​យំ​។​

៧.​ក្រិត្យ​ច្បាប់​ដំបូង​របស់​លោកត្រាំ ចំពោះ​ការហាមឃាត់​ជនអន្តោប្រវេសន៍​មកពី​បណ្តា​ប្រទេស​ដែល​មាន​ជនជាតិ​អ៊ីស្លាម​ច្រើន ធ្វើ​ឲ្យ​បុគ្គលិក​របស់​សេត​វិមាន​ស្រឡាំងកាំង​និង​ខឹងសម្បារ​។​

… ហើយ​នៅ​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ជក់ចិត្ត​ផ្សេងៗ​ទៀត កើតឡើង​ក្នុង​សេត​វិមាន ក្នុងអំឡុងពេល​កាន់អំណាច​១​ឆ្នាំ​របស់​ប្រធា​ត្រាំ​។​

​អ្នកនិពន្ធ Michael Wolff បាន​សម្ភាសន៍​មនុស្ស​ជាង ២០០​នាក់ រួមទាំង​បុគ្គលិក​ជាន់ខ្ពស់​របស់​សេត​វិមាន ហើយ​ប្រើពេល​អស់​១៨​ខែ សម្រាប់​ការសរសេរ​សៀវភៅ​នេះ​៕ សូ​យ​ន​

spot_img
×