Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិ​កជំ​នួយកា​រអ​ប្បមាទ នៅមណ្ឌលប្រឡង​ វិទ្យាល័​យស្វាយ​ជ្រំ​ ស្លាប់ដោយ​ខ្យ​ល់គ , ថ្នាក់ដឹកនាំក្រសួង​អ​ប់រំ​ទៅគោរ​ពវិ​ញ្ញាណ​ក្ខន្ធ

spot_img

ស្វាយរៀង៖ គរុសិស្ស គង់ និវឌ្ឍ បានចូលរួមបំ​ពេញភារកិច្ចជាសមាជិកជំនួយកា​រ​អប្បមាទ នៅមណ្ឌលប្រឡង​ វិទ្យា​ល័យ​ស្វាយជ្រំ សម្រាប់ការប្រឡងសញ្ញាបត្រម​ធ្យ​មសិ​ក្សាទុតិយភូមិ សម័យប្រឡង១៩សីហា ​បានទទួលមរណភាព​ដោ​យសារ​ខ្យល់​គគាំងបេះដូង នៅលើកុដិ ក្នុងពេលកំពុងដេក​លង់​លក់ បន្ទាប់ពីបញ្ចប់ការប្រឡង់បាក់ឌុប។

ករណីនេះក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានថា តាងនា​មថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ​ យុវជន និងកីឡា និងក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្តុក​ក្តួល និងក្តីសោកស្តាយយ៉ាងក្រៃ​លែ​ង ដោយទទួលដំណឹងដ៏​អ​កុសល បំផុត ពីមរណភាពរបស់លោ​ក គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១​ សាលាគ​រុកោ​សល្យ និងវិក្រឹត្យការ ខេត្តស្វាយរៀង​ កាលពី​យប់​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

គរុសិស្ស គ​ង់ និវឌ្ឍ បានចូលរួមបំពេញភា​រ​កិច្ច​ជាសមា​ជិកជំ​នួយ​ការអប្បមាទ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយជ្រំ​ សម្រាប់ការប្រឡ​ង​សញ្ញាប​ត្រមធ្យ​មសិក្សាទុតិយ​ភូមិ សម័យប្រឡង១៩សី​ហា២​០១៩ ហើយបានចូលរួមចំណែ​ក​យ៉ាង​ធំធេង ដល់ភាពជោគជ័យនៃកា​រ​ប្រឡង។ មរណភាពរប​ស់ គរុសិស្ស គង់ និវឌ្ឍន៍ ជាការបាត់បង់ កុលបុត្រ​គំ​រូមួ​យរូប ដែលជាអនាគតមន្រ្តីអប់​រំ​ ដែលបានលះបង់ក​ម្លាំ​ងកាយ ចិត្ត និងបញ្ញា ប្រកបដោយស្មា​រ​តីវិជ្ជា​ជីវៈ បម្រើការងារក្នុងបុ​ព្វ​ហេតុស​ង្គមក​ម្ពុជា​ទាំងមូល។

ខ្ញុំសូម​បួងសួ​ងជូនដល់វិញ្ញាណក្ខន្ធ គរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុង​សុ​គតិភព ជានិច្ចនិរន្តរ៍ កុំ​បីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារ ញាតិសន្តាន និងមិត្តភក្តិទាំង​អ​ស់នៃសព ទទួលនូវការស្រឡាញ់រាប់អាន​បំ​ផុត​ពីខ្ញុំ។

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ដឹកនាំ​ដោយ​លោ​ក​ស្រី​រដ្ឋលេខាធិការ គឹម សេដ្ឋានី បាន​អញ្ជើញ​ចូលរួម​ពិធី​​​បុណ្យ ​ព្រមទាំង​​រំលែក​ទុក្ខ​​ដ៏​ក្រៀមក្រំ​​រ​បស់ក្រុម​​​​​គ្រួសារ​សព គរុសិស្ស គង់ និវឌ្ឍ​ ជា​គរុ​សិស្ស​រៀន​​ឆ្នាំ​ទី​១ នៃ​សាលា​​គ​រុកោសល្យ និង​វិក្រឹតការ​ខេត្ត​ស្វាយ​រៀង ដែល​​ទទួល​មរណភាព​​​​​ដោយ​​រោគាពាធ កាល​ពី​យប់​​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។

ក្នុង​ឱកាស​នោះ ថ្នាក់​ដឹកនាំ​ក្រសួង​ក៏​បាន​ពាំនាំ​​​ថវិកា​​ដើម្បី​​ចូល​រួម​​ជា​បច្ច័យ​ក្នុង​ពិធី​​បុណ្យ​សព​ របស់​គរុ​សិស្ស គង់ និវឌ្ឍ​ ផងដែរ។ ​

សូមបញ្ជាក់ថា គរុសិ​ស្សម្នា​ក់បា​នដេក​ស្លាប់​នៅក្នុងបន្ទប់លើកុដិព្រះសង្ឃ​ក្នុងវ​ត្តព្រៃ​ឆ្លាក់ ស្ថិត​ក្នុងភូ​មិព្រៃឆ្លាក់ សង្កាត់​ព្រៃឆ្លាក់ ក្រុងស្វា​យរៀង ។ សមត្ថកិច្ចបានដាក់ការសង្ស័យថា មកពីខ្យល់គឬគាំងបេះដូង បណ្តាល​ឲ្យស្លាប់​រហូត​ដល់ម៉ោងជិត៧ព្រឹកថ្ងៃទី២១ សីហា ២០១៩ ទើបបា​នដឹ​ងហើយក៏​មានកា​រភ្ញាក់ផ្អើល ពីកូនសិស្សលោក និងព្រះ​សង្ឃ ដែលសឹ​ងនៅក្នុង​បន្ទប់​ជាមួយឆោឡោ ហើយប្តឹ​ងព្រះ​គ្រូចៅអ​ធិការវត្ត ឲ្យនិម​ន្តពិនិត្យមើ​លរួចរាយការ​ណ៍ជូន​សមត្ថ​កិច្ចឲ្យមកធ្វើអន្តរាគ​មន៍​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគ​ង់ និវឌ្ឍ ភេទប្រុស អាយុ២​១ឆ្នាំ មានទីលំនៅភូមិតា​ភរ ឃុំចន្ត្រីយ ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ ជាគរុ​សិស្ស​ថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលា​គរុ​កោសល្យនិងវិក្រិ​តការខេត្ត​ស្វាយរៀ​ង។

ប្រភពខាងលើបានឱ្យដឹងទៀតថាៈ ជនរ​ងគ្រោះ​មានឳពុ​កឈ្មោះ​គង់ វទ្ធី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅសាលា​ប​ឋមសិ​ក្សាត្រពាំងរុន ឃុំចន្ត្រីយ ស្រុករមាស​ហែក។ ជនរងគ្រោះបាន​ស្ម័គ្រចិត្តចូ​លបំពេ​ញកា​រងារ​ជាអប្បមាទ ប្រឡង​សញ្ញា​បត្រមធ្យ​មសិក្សាទុតិយភូមិ សម័យ​ប្រ​ឡង១៩សីហា២០១៩ នៅមណ្ឌ​លវិ​ទ្យាល័​យស្វាយរៀង ក្រុងស្វា​យរៀង គឺបាន​បំពេញការងាររយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ សីហា ហើយបាន​ត្រឡប់​មកស​ម្រាកនៅវត្ត​ព្រៃឆ្លាក់ ដែលជា​កន្លែ​ងជនរងគ្រោះ មកសុំព្រះសង្ឃស្នាក់នៅសិក្សា រយៈពេល១​ឆ្នាំមកហើយ ជាធម្ម​តាស្រា​ប់តែព្រឹកឡើង ឃើញដេ​កស្លាប់​តែម្ត​ង។

បើតាមព្រះគ្រូចៅអធិការវត្តព្រៃ​ឆ្លាក់ បានមា​នថេរដិកាថា ជនរងគ្រោះឈ្មោះគង់ និវ​ឌ្ឍ បានមកស្នាក់នៅក្នុងវត្ត​ព្រៃឆ្លាក់នេះ រយៈពេល១ឆ្នាំមកហើយ ដើម្បីរៀនសូត្រនៅសាលាគ​រុកោ​សល្យនិ​ងវិក្រិតការខេត្ត ហើយនៅ​យប់កើ​តហេតុ ពេលត្រ​ឡប់​មកពីធ្វើការវិញ ម៉ោងប្រ​មា​ណជា១០យប់ បានចូ​លដេកជា​មួយព្រះសង្ឃកូននេនតូចៗ និងកូនសេក​លោកមានគ្នា៥នាក់ លុះព្រឹក​ឡើង​ម៉ោងជិ​ត៧ព្រឹក ព្រះសង្ឃ​សាម​ណេ បានតើនឡើង ស្រាប់តែ​ឃើញ​ជនរងគ្រោះដេកជា​មួយ​ស្លាប់ ក៏នាំគ្នា​ឆោឡោ និងពិតព្រះគ្រូចៅអ​ធិ​ការតែ​ម្តង​។

លោកវរសេនីយ៍ឯក មុំ សារ៉ុន ប្រធានកា​រិយា​ល័យប​ច្ចេកទេស នៃស្នង​ការដ្ឋា​នន​គបាលខេត្ត បានឲ្យ​ដឹង​ថា ការពិនិត្យធ្វើកោសល្យវិច័យរប​ស់ក្រុម​គ្រូពេទ្យ​ លទ្ធផ​លស​ន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ដោ​យខ្យល់គគាំងបេះ​ដូង បណ្តាល​ឲ្យស្លាប់។ រីឯក្រុមគរុសិស្សនៃ​សាលា​គរុកោ​សល្យនិង​វិក្រិតការខេត្តស្វា​យរៀ​ង ចំនួ​ន៤៥នាក់ ស្រី៣០​នាក់ បានម​កជួ​បជុំគ្នា នៅខាង​មុខកុដិ ដែលកើ​តហេ​តុ ហើយបា​នប​ញ្ចេញអា​រម្មណ៍​សោកស្តាយជនរងគ្រោះ ដែល​ជាសិស្ស​រួម​ជំនាន់ និង​បាន​ធ្វើការ​ងារស្ម័គ្រចិត្តប​ម្រើកា​រងា​រជា អប្បមាទ (ឈរ​យាមឆែកឆេនិងសង្កេតមើលបេ​ក្ខជ​នប្រឡង) សម័​យប្រឡង១​៩សីហាឆ្នាំ២​០១៩ នៅក្រុង​ស្វាយរៀង ហើយបា​ននិយា​យទាំង​ទឹក​ភ្នែកថា ពួក​នាង​មិនអាច​ទទួលយកបានទេ ដោយជ​នរ​ងគ្រោះដែ​លជាមិ​ត្តល្អ រួមកា​រ​ងារ​បានស្លាប់ភ្លា​មៗ ឆាប់ពេក​បែ​បនេះ៕ដោយ៖កូឡាប

spot_img
×