Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​ធនាគារ​កម្ពុជា​សាធារណៈ រួមគ្នា​ប្រមូល​កម្រៃ​សេវាសាធារណៈ ជួយ​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​នានា ដើម្បី​បង្កើន​ចំណូល​រដ្ឋ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​កម្ពុជា​សាធារណៈ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ ​ទាក់ទង​នឹង​ការប្រមូល​កម្រៃ​សេវាសាធារណៈ ដែល​កម្មវិធី​នេះ គឺជា​កិច្ចសហប្រតិបត្តិការ លើ​ការប្រមូល​សេវាសាធារណៈ ដើម្បី​បង្កើន​ចំណូល​រដ្ឋ ក៏ដូចជា​ការបង្កើត​ជម្រើស​ទូទាត់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សាធារណជន​។​

​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​កម្ពុជា​សាធារណៈ ទាក់ទង​នឹង​ការប្រមូល​កម្រៃ​សេវាសាធារណៈ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​ធនាគារ​ប្រចាំ​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន​នៃ​ធនាគារ​កម្ពុជា​សាធារណៈ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​។​

​កម្មវិធី​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​លើ​ការប្រមូល​សេវាសាធារណៈ​ដើម្បី​បង្កើន​ចំណូល​រដ្ឋ ក៏ដូចជា​ការបង្កើត​ជម្រើស​ទូទាត់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សាធារណជន ប្រកបដោយ​ភាពងាយស្រួល ប្រសិទ្ធភាព រហ័ស ចំណេញ​ពេលវេលា និង​តម្លាភាព​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា​៖ អនុស្សរណៈ​យោគយល់​នេះ មាន​គោលបំណង​ផ្តល់​សេវាសាធារណៈ​ដែល​រួមមាន​៖ ការចុះបញ្ជី​យានយន្ត ការប្រឡង​យក​ប័ណ្ណបើកបរ អាជីវកម្ម​ដឹកជញ្ជូន និង​សេវា ផ្សេងៗ​ទៀត​សំដៅ​ធានា ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​តម្លាភាព នៃ​សេវាសាធារណៈ​របស់​រដ្ឋ ជាពិសេស​ជួយ​កាត់បន្ថយ​ចំណាយ​ក្រៅផ្លូវការ​នានា ដែល​អាច​កើតមានឡើង​។​

​លោក​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ធនាគារ​កម្ពុជា​សាធារណៈ​ដែល​បាន ចូលរួម​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​ប្រមូល​កម្រៃ​សេវាសាធារណៈ​សំដៅ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ សេវា​នេះ​នឹងមាន​ដំណើរ​ការល្អ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សាធារណជន ក្រោម​កិច្ចសហការ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ពី​ធនាគារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×