Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២លើកហើយ នៅតែមិនកែខ្លួន

spot_img

កណ្តាល៖ បុរសម្នាក់ មានក្រយ៉ៅដៅមកពីនាយ ធ្លាប់ជាប់ពន្ធនាគារ 2ដងកន្លងមកហើយ មិនរាងចាល ត្រូវប៉ូលីសឃាត់ខ្លួនទៀត ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដែល ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៥០នាទី នៅចំណុចភូមិប៉ារែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត ម៉េងអៀង ហៅ អួត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២លើក៖ លើកទី១ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីឆ្នាំ ២០១៤ ជាប់រយៈពេល ១ឆ្នាំ ៦ខែ និង លើកទី ២ ពីបទជួញដូរគ្រឿងញៀន កាលពីឆ្នាំ ២០១៧ ជាប់រយៈពេល ២ឆ្នាំ ។ ក្នុងពេលចាប់ខ្លួន វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់តូច និងសំភារៈប្រើប្រាស់មួយចំនួន ។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿង​ញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាត ម៉េងអៀង ហៅអួត បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់តូច សម្ភារប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាត ម៉េងអៀង ហៅ អួត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ១កញ្ចប់តូច តម្លៃ ៥៥០០០រៀល ពីក្មេងមិនស្គាល់ឈ្មោះ នៅចំណុចភូមិ ប៉ារែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕ ដោយ៖កូឡាប

spot_img
×