Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន ៥​នាក់​ក្នុង​ខណ្ឌ​ដូនពេញ​

spot_img

ភ្នំពេញ​៖​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន​ចំនួន ៣​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពន្ធ័​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ នៅ​ថ្ងៃ​ពុធ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​។

​ជនសង្ស័យ​ពាក់​ពន្ធ័​គ្រឿងញៀន​បាន​ចំនួន ៥​នាក់​រួមមាន​៖ ១.​ឈ្មោះ កាយ ឡា​ដា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោគ រាជធានី​ភ្នំពេញ ២.​ឈ្មោះ អ៊​ន់ ម៉ៅ ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោគ រាជធានី​ភ្នំពេញ​។ ៣.​ឈ្មោះ ប៉ុល ចាន់នី ភេទ​ស្រី អាយុ ៥៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ៤.​ឈ្មោះ ត្រឹង សុ​ផា​វីន ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​បុគ្គលិក​លក់​ប្រេងម៉ាស៊ីន ស្នាក់​នៅផ្ទះ​លេខ​១២៧ ផ្លូវ​ទំនប់​២ ភូមិ​សំបុកចាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៥.​ឈ្មោះ សារិន គីម​លាង ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ខណ្ឌ​ទួលគោគ រាជធានី​ភ្នំពេញ​។ កម្លាំង​បាន​ចាប់​យក​វត្ថុតាង​រួមមាន​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៨១ កញ្ចប់ ២.​ទូរស័ព្ទ​ចំនួន ៣ គ្រឿង ៣.​ជញ្ជើង​ចំនួន ១ គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×