Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ ១០​នាក់ ជួញដូរ​សា​ធាតុ​ញៀន​

spot_img

​កំពង់ចាម​៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរ​ស្រុក​ចំការលើ បើ​កិច្ចសហប្រតិបត្តិការ​ដោយ​វិធាន​ញុះ​ញ៉ុ​ង ឃាត់ខ្លួន​ជនសង្ស័យ មួយក្រុម ពាក់ព័ន្ធ​ការប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន

​អធិការដ្ឋាន​នគរ​ស្រុក​ចំការលើ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ សីហា ២០១៩ ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ភ្លាមនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ចុះបង្ក្រាប នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ សេង​រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដោយ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​រឹបអូស​វត្ថុតាង​រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ២២​កញ្ចប់ (​ធំ ២​កញ្ចប់​) ទូរស័ព្ទដៃ​ចំនួន ១១​គ្រឿង ម៉ូតូ ៣​គ្រឿង ជញ្ជីង​អេឡិចត្រូនិក ១​គ្រឿង ក្រដាស់​វី​ង​ចំនួន ២​សន្លឹក ថង់​វេច​ខ្ចប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួនធំ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×