Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ ៨៥​នាក់ ដែល​ចាញ់បោក​មេខ្យល់​ជនជាតិ​ថៃ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ជាង​ ៣​ខែ​មកហើយ ហើយ​ស្ថានទូត​កម្ពុជា​កំពុង​ជួយ​អន្តរាគមន៍​

spot_img

​ភ្នំពេញ​៖ ពលករ​ខ្មែរ​៨៥​នាក់​ បាន​ចាញ់បោក​មេខ្យល់​ជនជាតិ​ថៃ ទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​។ ករណីនេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ កំពុង​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​ចំនួន​៨៥​នាក់ ឲ្យ​មាន​សេរីភាព​វិញ​។ សាច់ញាតិ​របស់​ពលក​រ​ខ្មែរ​៨៥​នាក់ បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ ឲ្យ​មានការ​ដោះលែង ខណៈ​ពលករ​ទាំងអស់នោះ ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ដាក់​មន្ទីរឃុំឃាំង​ជាង​៣​ខែ​មកហើយ​។​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​រវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ណូរី​កា​ហ្សូ ស៊ូ​ហ្សុ​យ​គី (Norikazu SUZUKI) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ទទួលបន្ទុក​កិច្ចការ​សភា នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ថា​ពលករ​៨៥​នាក់ ត្រូវបាន​ចាប់​ជា​យូរ​ខែ​មកហើយ ហើយ​ចុង​ក្រោយនេះ​ខាង​អគ្គ​កុងស៊ុល​យើង នៅ​ខេត្ត​ស្រះកែវ ក៏ដូចជា​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​បាងកក បាន​ដុតដៃដុតជើង​ណាស់ គឺ​បាន​ទៅ​មើល​គាត់​ដល់​កន្លែង​ឃុំឃាំង​។​

លោក កេ​ត សោ​ផាន់ បាន​បញ្ជាក់ថា រហូតដល់​ពេលនេះ ពលករ​ខ្មែរ​នៅ​ទីនោះ មាន​សុខ​ភាពល្អ ដោយ​មានការ​ទំនុកបម្រុង​ត្រឹមត្រូវ ពី​សំណាក់​អាជ្ញាធរ​ថៃ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​អាជ្ញាធរ​ថៃ បាន​ឃុំខ្លួន​ពលករ​ចំណាកស្រុក​កម្ពុជា លើស​រយៈពេល​កំណត់​។​

ចំណុច​ដែល​ភាគី​ថៃ បន្ត​ឃុំខ្លួន​ពលករ​ខ្មែរ លើស​រយៈពេល​កំណត់​នេះ ជាការ​ឆ្លើយតប​ភាគី​ថៃ ចង់​រក្សាទុក​ពលករ​ខ្មែរ​ទាំង​៨៥​នាក់​នេះ ដើម្បី​ជា​បន្ទុក​ឆ្លើយ​ចំពោះ​មេខ្យល់​ថៃ ចំនួន​៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​មនុស្ស ដូច្នេះ​ទាំង​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ និង​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក កំពុងតែធ្វើការ​ងារ​ចំពោះ​បញ្ហា​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×