Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ ចំពោះ​ការខកខាន​មិន​បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ ២០១៩

spot_img

​ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី 21 ខែសីហា​ឆ្នាំ 2019 បានចេញ​សេចក្តីជូនដំណឹង​រំលឹក​លើក​ទី​២ សម្រាប់​ការបង់ពន្ធ​លើ​អ​លន​ទ្រព្យ​ប្រចាំឆ្នាំ​២០១៩ ហើយ​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ មាន​កិត្តិយស​ស្មូម​ជម្រាបជូន​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែលមាន​អចលនទ្រព្យ​
​វាជ​ធានី​ភ្នំពេញ និង​នៅតាម​ក្រង​នីមួយៗ​នៃ​ខេត្ត​ទាំងអស់ មេត្តា​ជ្រាបថា អនុលោម​តាម​ប្រកា​សលេខ ៤៩៣ សង់ ប្រក​ ​ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១០ ស្តីពី​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ការបង់​ព​ទ្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​២០១៩ នឹងត្រូវ​​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​បន្ទាប់ពី​មានការ​ក្រើនរំលឹក​លើក​ទី​១ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ រហូតមកទល់​ពេលនេះ​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា ក៏​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​មិនទាន់បាន​បំពេញ​កាត​ព្ធ​កិច្ច​ប្រកាស បង់ពន្ធ​បទ​នេះ​នៅឡើយ​​។ ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៩ នេះ បាន​អស់​លទ្ធភាព​​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការកកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​​អាចនាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ក្រើនរំលឹក ជាថ្មី​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ពិតជា​ខឹង​យកចិត្តទុកដាក់ និង​អញ្ជើញ​​មក​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា​កំណត់​ខាងលើ ជាពុំខាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×