Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមាន​ពី​ទណ្ឌកម្ម ជុំវិញ​កិច្ចព្រមព្រៀង​លក់ និង​ទិញ​អាវុធ​រវាង​អា​មេ​រិច និង​តៃវ៉ាន់​

spot_img

​ប្រទេស​ចិន​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អា​មេ​រិច​ទាំងឡាយណា ដែល​ជាប់ទាក់ទង​ទៅនឹង​ការលក់​យន្តហោះ​ចំបាំង​អា​មេ​រិច​ប្រភេទ F-16 ទៅអោយ​កោះ​តៃវ៉ាន់ ប្រសិនជា​ទីក្រុង​វ៉ាស៊ីនតោន​អនុវត្ត​កិច្ចព្រមព្រៀង​លក់​អាវុធ​នោះ​។​

​នៅពេល​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ជម្រុញ​អោយ​អា​មេ​រិច​ឈប់​លក់​អាវុធ និង​ប​ញ្ឍ​ប់​ទំនាក់ទំនង​យោធា​ជាមួយនឹង​តៃវ៉ាន់​។​

​កាលពីដើម​សប្តាហ៍​នេះ សហរដ្ឋ​អា​មេ​រិច​បាន​អនុ​ម័​យ​ជា​ផ្លូវការ​ពី​គម្រោង​លក់​យន្តហោះ​ចំបាំង F-16 ចំនួន ៦៦​គ្រឿង​ទៅអោយ​តៃវ៉ាន់​ដែល​វា​គឺជា​ការលក់​អាវុធ​ដ៏​ធំ​បំផុត​ក្នុង​រយៈ​ប៉ុន្មាន​ទសវត្ស​ន៍​ចុង​ក្រោយនេះ​។ កិច្ចព្រមព្រៀង​លក់ និង​ទិញ​អាវុធ​នោះ​មានតម្លៃ ៨​ពាន់​លាន​ដុល្លា​។​

​ការ​ឈានដល់​កិច្ចព្រមព្រៀង​លក់​អាវុធ​អោយ​កោះ​តៃវ៉ាន់​កើតឡើង ក្រោយពេល​ភាព​តានតឹង​រវាង វ៉ាស៊ីនតោន និង​តៃវ៉ាន់​នៅតែ​បន្ត ជាពិសេស​លើ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​។​

​សូមបញ្ជាក់ថា ចិន​តែង​ចាត់ទុក​តៃវ៉ាន់​គឺជា​ទឹកដី​របស់ខ្លួន ដែល​ខ្លួន​ប្រកាសថា​នឹងធ្វើ​ការរួបរួម​គ្នា​វិញ​ជាមួយនឹង​តៃវ៉ាន់​នៅ​ថ្ងៃ​ណាមួយ ដោយ​ប្រើ​កម្លាំងយោធា ប្រសិនជា​ចាំបាច់ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×