Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតរដ្ឋម​ន្រ្តីហិ​រញ្ញ​វត្ថុឥណ្ឌា ត្រូវចា​ប់​ខ្លួន​ពីបទ​ពុ​ករលួយ និងលាងលុ​យ

spot_img

អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុឥ​ណ្ឌា លោក Palaniappan Chidambaram ត្រូវបានអាជ្ញាធរ​ចា​ប់ខ្លួ​ន ពីបទពុក​រ​លួយ​ និងលាងលុ​យ​កខ្វ​ក់។

លោកត្រូវរងការស៊ើ​ប​អង្កេត​ពីបទ​ចោទ​ប្រកាន់ថា គាត់បានលុបចោលវិ​និ​យោគទុ​នប​រទេស ជាថ្នូរនឹងការទទួ​ល​បានសំ​ណូ​ក នៅពេលដែលគា​ត់​នៅធ្វើ​ជារដ្ឋ​មន្រ្តី​ហិរ​ញ្ញវត្ថុ។

ទោះយ៉ាងណា លោក P​alaniappan Chidambaram វ័យ ៧៣ឆ្នាំ បានច្រានចោលការចោទ​ប្រ​កាន់ទាំ​ងនោះ​។

គាត់ត្រូវបានចាប់ខ្លួន​កាល​ពីថ្ងៃពុ​ធម្សិល​មិ​ញនេះ ដោយការិយាល័​យ​ស៊ើបអ​ង្កេត​មជ្ឈិម ក្រោយពេ​លមា​នហេតុ​កា​រណ៍វឹកវរកើ​តើឡើង​ ខណៈពេលអ្ន​ក​គាំ​ទ្រ និងសារព័ត៌មាន​បាន​ឡោម​ព័ទ្ធឡា​នរប​ស់គា​ត់ ខណៈពេលកំពុងបើក​ចេញ​។

សូមបញ្ជាក់ថា លោក Palaniappan Chidambaram គឺជាសមាជិកជាន់ខ្ព​ស់​រប​ស់បក្ស​ប្រឆាំ​ង និងជាសមាជិកសភា​ចា​ប់តាំង​ពីឆ្នាំ ១៩៨៤មក។ លោកក៏ធ្លាប់ធ្វើជារដ្ឋមន្រ្តីគេ​ហ​ដ្ឋាន​ឥណ្ឌាផ​ងដែ​រ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×