Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​ម៉ូតូ​អូសរ​ទះ របួសធ្ងន់​ម្នាក់​

spot_img

បន្ទាយមានជ័យ ៖ រថយន្ត​បុក​ម៉ូតូ​អូសរ​ទះ​បើក​បញ្ច្រាសទិស​គ្នា​បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់​ម្នាក់​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​បណ្ដោយ​ផ្លូវជាតិ លេខ​៥៩​ចំនុច​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរៈសេនីយ៍​តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បានឲ្យដឹងថា : ជនរងគ្រោះ​មានឈ្មោះ ស្រេង និមល​ភេទ ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចំណែក​អ្នកបើករថយន្ត​មានឈ្មោះ ប៉ុង សុីនួន​ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ​កំប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​ម៉ាក YUNDA​ពណ៌​សរ សេរី​ឆ្នាំ​១៩៩៩​ស្លាក​លេខ​កំពង់ចាម 3A-4776 បើក​ពី​លិច​ទៅ​កើត​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​លុះ​បើក​មកដល់​នៅ​ចន្លោះ​គីឡូ​ម៉ែត​លេខ​៤១​បណ្ដោយ​ផ្លូវជាតិ លេខ​៥៩ ស្រាប់តែ​បើក​ទៅ​បុក​ចំ​ពីរ​មុខ​ម៉ូតូ​ម៉ាក WAVE​ពណ៌​ក្រហម សេរី​ឆ្នាំ​២០០១ គ្មាន​ស្លាក​លេខ​អូសរ​ទះ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់​៕ ដោយ ៖ បន្ទាយ​

spot_img
×