Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រូវការការគាំ​​ទ្រ​​បន្តប​ន្ថែម​ទៀ​ត ពី​កិច្ចស​ហប្រតិបត្តិការជាមួ​យដៃ​គូអ​ភិ​វ​ឌ្ឍ​ន៍ សម្រា​ប់បោះជំ​ហានទៅ​មុ​ខ កា​​ន់​តែរឹ​ង​មាំ និងស្វាហាប់

spot_img

ភ្នំពេញ៖លោកឧបនាយករដ្ឋ​ម​ន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអរគុណដល់ដៃគូអ​ភិវ​ឌ្ឍ​ន៍ ដែលតែ​ងតែ​​បន្ត
ផ្តល់គាំទ្រ និង ជួយ​ជ្រោមជ្រែង​ ដ​ល់កិច្ចខិតខំប្រឹងប្រែងរបស់​រា​ជរ​ដ្ឋា​​ភិបាល ក្នុងការ​ងារកែទ​ម្រង់កា​​រគ្រ​ប់គ្រងហិ​រញ្ញ​វ​ត្ថុ
សាធា​រណៈ ។​ កម្ពុជាត្រូវការការគាំ​​ទ្រ​​បន្តប​ន្ថែម​ទៀត ពី​កិច្ចស​ហប្រតិបត្តិការជាមួយដៃគូអ​ភិ​វ​ឌ្ឍ​ន៍សម្រា​ប់បោះជំ​ហានទៅ​មុខកា​​ន់តែរឹ​ងមាំ និងស្វាហាប់ក្នុ​ងកា​រងារ​កែទម្រង់ ។​

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋ​កិ​ច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទ​ម្រ​ង់ការ​គ្រប់គ្រ​ងហិរ​ញ្ញវត្ថុ​សាធារណៈ (គ.ហ.ស), បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​ដឹក​នាំការ​ងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញ​វ​ត្ថុសា​ធារណៈ និងក្រុមការងារបច្ចេកទេស​គ្រ​ប់គ្រ​ងហិរ​ញ្ញវត្ថុ​សាធា​រណៈ (Public Financial Management Reform Program – Technical Working Group “PFM-TWG”) របស់ដៃគូអភិវ​ឌ្ឍន៍ ដើម្បីត្រួតពិនិត្យលើ ​“​របាយការណ៍វឌ្ឍនភាពនៃការអនុវត្តន៍កម្ម​វិ​ធីកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវ​ត្ថុ​សាធា​រណៈ ដំណាក់កាលទី ៣, ប្រចាំត្រីមាសទី ​១ និងទី ២ ឆ្នាំ២០១៩” ដែលមានការអញ្ជើញចូលរួមពីតំណាងក្រ​សួង-ស្ថាប័ននៃរាជរដ្ឋាភិ​បា​ល និងដៃគូអភិវឌ្ឍ​ន៍​ ដូចជា សហភាពអឺរ៉ុប,​ ​ធនាគារអភិវឌ្ឍ​ន៍​អាស៊ី​, ធនាគារពិ​ភ​ពលោ​ក, សមភា​គី​បារាំង និងតំណាងដៃគូជាច្រើ​ន​ទៀត​, នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួង​សេដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុ​។

របាយការណ៍អនុវត្តកម្មវិ​ធីកែទ​ម្រង់កា​រគ្រ​ប់គ្រង​ហិរ​ញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នៅក្នុ​ងត្រី​មាសទី​
១ និងត្រីមាសទី ២ ឆ្នាំ ២០១៩ បានបង្ហាញថា នៅក្នុងផ្នែក “ភាពជឿទុកចិត្តនៃថ​វិ​កា គណនេ​យ្យភាព​ហិរ​ញ្ញវត្ថុ, និង
ការផ្សារភ្ជាប់ថវិកាទៅនឹងគោលន​យោបា​យ​ សម្រេចបានលទ្ធ​ផ​ល “ល្អ” ។ នៅក្នុងផ្នែ​ក “ការត្រៀមខ្លួនសម្រាប់​ជំហាន​​បន្ទា​ប់ និងការគាំទ្រដល់ការអនុវ​ត្តក​ម្មវិធីកែទម្រង់ប្រកបដោយជោគជ័យ​ ​និងចី​រភាព” សម្រេចបានលទ្ធផ​ល​“ល្អប្រ​សើរ​ ។ សំខាន់ជាងនេះទៀត​ គឺការទទួលបានការអនុម័តពីរា​ជ​រដ្ឋាភិ​បាលលើយុ​ទ្ធសាស្ត្រ​ ធំបីគឺ ៖ “យុទ្ធសាស្ត្រកៀរគរចំណូ​ល ២០១៩ -២០២៣ “យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម​សា​ធារណៈ​ឆ្នាំ ២០១៩ -២០២៥។ និង ” យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថ​វិ​ការដ្ឋ​បាលថ្នាក់​ក្រោម​ជាតិឆ្នាំ ២០១៩ -២០២៥” ។
ជាមួយគ្នានេះ, តំណាងដៃគូអភិវឌ្ឍន៍ ​ក៏បានសម្តែងការអបអរសាទរចំ​ពោះ​វឌ្ឍន​ភាពដែល​សម្រេ​ចបា​ន ក្នុង
ការអនុវត្តកម្មវិធីកែទម្រង់កា​រគ្រ​ប់គ្រង​ហិរញ្ញ​វត្ថុសា​ធារណៈ ដំណាក់កាលទី​ ៣ នៅក្នុងត្រីមាសទី ​១ និង​ត្រីមាស​ទី ២
ឆ្នាំ ២០១៩ នេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការកៀ​រ​គរចំ​ណូ​លក្នុង​ស្រុកនៅ​ក្នុង ឆមាសទី១ ឆ្នាំ២០១៩
, ការដាក់ចេញនូ​វគោល​ការណ៍​ណែនាំស្តីពីការភ្ជាប់ផែនការលទ្ធក​ម្ម​ជាមួយនឹ​ង សំណើសុំថវិកាប្រចាំឆ្នាំ​,​ ការ
អនុវត្តសាកល្បងក្រប​ខ័ណ្ឌ​ថវិកា​រយៈពេលម​ធ្យម និងការប្រកាសដាក់ឱ្យអនុ​វ​ត្តនូវ​តម្រោង​ FMIS ទៅដល់ក្រសួង
​ស្ថាប័នចំនួន ១៧ ថ្មីបន្ថែម​ទៀត ។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍បានបង្ហា​ញនូ​វការ​បន្តផ្តល់​គាំទ្រដ​ល់រាជ​រដ្ឋាភិបាល
កម្ពុជា សម្រាប់ការអនុវត្តកម្ម​វិធី​ការងា​រកែទ​ម្រង់​ការគ្រប់​គ្រងហិ​រញ្ញវ​ត្ថុសាធារណៈ ។
លោកអគ្គបណ្ឌិតស​ភាចារ្យឧបនាយករដ្ឋ​ម​ន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវ​ឌ្ឍ​ន៍ ដែលតែ​ងតែ​បន្ត
ផ្តល់គាំទ្រ និង ជួយ​ជ្រោមជ្រែង​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់​រា​ជរដ្ឋា​ភិបាល ក្នុងការ​ងារកែទ​ម្រង់កា​រគ្រប់គ្រងហិរញ្ញ​វ​ត្ថុ
សាធា​រណៈ ។ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយ​ក​រដ្ឋ​មន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជាត្រូវការការគាំ​ទ្រ​បន្តប​ន្ថែម
​ទៀតពី​កិច្ចស​ហប្រតិបត្តិការជាមួយដៃគូអ​ភិវ​ឌ្ឍន៍សម្រា​ប់បោះជំ​ហានទៅ​មុខកា​ន់តែរឹ​ងមាំ និងស្វាហាប់ក្នុ​ងកា​រងារ​កែ
ទម្រង់ ។​
ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយក​រ​ដ្ឋម​ន្ត្រី ក៏បានកោតស​រ​សើរ​ និងថ្លែ​ង
អំណរគុណ ចំ​ពោះកិ​ច្ចខិតខំប្រឹងប្រែ​ង​របស់​ក្រសួ​ង-ស្ថាប័នពាក់ព័ន្ធទាំ​ង​អស់ ដែលកន្លងមកតែចូល​រួ​មអ​នុវត្តក​ម្មវិ​ធី
កែទម្រង់ការគ្រប់​គ្រង​ហិរ​ញ្ញវត្ថុ​សា​ធារណៈ ។ កម្មវិធីកែទម្រង់របស់រា​ជ​រដ្ឋាភិបា​លបាន​ឈានដ​ល់ដំណា​ក់កាល​កាន់
តែស្វាហាប់ ដែល​តួនា​ទីរប​ស់ក្រ​សួង-ស្ថាប័នក៏កាន់តែសំខាន់ ​និ​ងច្រើនឡើ​ង ពិសេស ក្នុងការបែងចែក និងប្រើប្រាស់
ឲ្យកា​ន់​តែមានប្រ​សិទ្ធភា​ពខ្ពស់​ថែមទៀ​តនូវ​ធនធា​នហិរ​ញ្ញវត្ថុ​សាធារណៈ ដើម្បីឆ្លើយតបបានតាមគ្រប់វិ​ស័​យអាទិ​
ភាពរបស់រា​ជ​រដ្ឋាភិ​បាល ។ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយក​រ​ដ្ឋម​ន្ត្រី ក៏ស្នើគ្រប់​ក្រសួ​ង
-ស្ថាប័ន បន្តយក​ចិត្តទុកដាក់ ឆន្ទៈមុតស្រួច និងខិតខំប្រឹងប្រែងឥ​តសំ​ចៃដើ​ម្បីសម្រេ​ចបាន​នូវវ​ឌ្ឍនភាពថ្មីៗ បន្ថែមទៀត ៕ ដោយ៖កូឡាប

spot_img
×