Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណាព្យាបាល​រស់នៅ​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ចំ​បញ្ហា​គ្រឿងញៀន​បង្ក្រាប​មិនចេះ​អស់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ ឬ​អាណាព្យាបាល​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត ចំពោះ​បទល្មើស​គ្រឿង​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​។​

​បទល្មើស​គ្រឿង​ខាងលើនេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច​ចុះបង្ក្រាប មិនចេះ​អស់បែប​នេះ​?​។​
​ការព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ​រស់នៅ​រស់នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដូច្នេះ​បានកើត​ឡើង​ជាថ្មីទៀត បន្ទាប់ពី​កាលពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿង​ញឿ​ន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ស្រុក​ស្ទឹងហាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​។​

​ជនសង្ស័យ​ទាំងនោះ មានឈ្មោះ​៖ ១- ឈ្មោះ ជាង សេរី​វុ​ធ ភេទ​ប្រុស​អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​ភូមិ​៣ ឃុំ​ទំនុបរលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
២- ឈ្មោះ ចាន់ ដែង ភេទ​ប្រុស​អាយុ​៣៩​ឆ្មាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ​។ ៣- ឈ្មោះ ស្ដាយ ស ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម​មេផ្ទះ មាន​ទីលំនៅ​ក្រុម​៣ ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ទីកន្លែង​កំណើត​ឃុំ​ត្របែក​ស្រុក​កំចាយមា ខេត្តព្រៃវែង​។ ៤- ឈ្មោះ តូច ថន ភេទ​ប្រុស​អាយុ​៣៥​ឆ្មាំ​មុខរបរ​ចុងភៅ មាន​ទីកន្លែង​កំណើត​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រិទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ៥- ឈ្មោះ មី ជី ភេទ​ប្រុស​អាយុ​៣៣​ឆ្មាំ​មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ឃុំ ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
​យុទ្ធនាការ​ខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ស​ថ្លា ចំនួន​១៦ កញ្ចប់ ទូរស័ព្ទ ចំនួន ៧​គ្រឿង​ ម៉ួ​តូ​២​គ្រឿង ប្រាក់រៀល ១៨៩០០០​រៀល ដប​ជក់​១ ជញ្ជីង​ថ្លឹង​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បទល្មើស​គ្រឿង​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ​៖ ដែន សីមា​

spot_img
×