Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​កែច្នៃ​ចំនួន​២៤​ដើម ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ប្រគល់ជូន​នគរបាល​ស្រុក​ស្វាយ​លើ​

spot_img

​សៀមរាប​៖ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​សរុប​ចំនួន​២៤​ដើម ក្នុងនោះ​មាន​កាំភ្លើង​ព្រៃ​ចំនួន ១៩ ដើម និង កាំភ្លើង​ខ្យល់​ចំនួន ៥​ដើម ជូន​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ ហើយ​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ។​

​ការស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ទាំងអស់នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ បាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ដែល​បាន​រៀបចំឡើង​ដោយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ សហការ​ជាមួយ​មេភូមិ​ពពេល អង្គភាព​បរិស្ថាន និង​ក្រុមប្រឹក្សាឃុំ​ខ្នងភ្នំ ៕​ដោយ​៖​កូ​ឡាប​

spot_img
×