Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​អ្នក​ចាប់​ម៉ូយ​នៅ ជុំវិញ​រមណីយដ្ឋាន​វ​ត្ត​ភ្នំ មិនចេះ​អស់​

spot_img

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្ត​ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​អ្នក​ចាប់​ម៉ូយ​ជាង​១០​នាក់ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ រួមទាំង​អ្នក​កួកជេរ​(​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។ ប៉ុន្តែ​ទោះយ៉ាងណា គេ​សង្កេតឃើញថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ចាប់​ពួកនាងៗ​ដែល​រកស៊ី​បោយ​ដៃ​នេះ​ជាច្រើនលើក​មកហើយ ហើយ​ក្នុង​មួយរយៈ​ចុងក្រោយ​ពួកនាង​មករក​ស៊ី​នៅ​កន្លែង​ដដែល​វិញ ។

​ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា​ឆ្នាំ ២០១៩ វេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បើក​ប្រតិបត្តិ​ការចុះ​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ រួមទាំង​អ្នក​កួកជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ។​

​ជា​លទ្ធផល នៃ​ការបង្ក្រាប​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​កួកជេរ​(​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន​១៣​នាក់ ប្រុស​៣​នាក់ បញ្ជូនមក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​ឯកសារ បញ្ជូន​បន្តទៅ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ៕​ដោយ​៖​កូ​ឡាប​

spot_img
×