Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និវត្តជន​ចំនួន ៣​គ្រួសារ បាន​ទទួល​ផ្ទះ​របស់​សម្តេច​តេជោ​ហ៊ុន សែន​, ១​ខ្នង តំលៃ​ជាង​៤.០០០​ដុល្លារ​

spot_img

បន្ទាយមានជ័យ ៖ និវត្តជន​ចំនួន​៣​គ្រួសារ​បាន​ទួទ​ល​ផ្ទះ​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុនសែន​ដោយ​ក្នុង​គ្រួសារ​បាន​មួយ​១​ខ្នង​ដែល​មាន​តំលៃ​ក្នុង​១​ខ្នង​៤.០០០​ដុល្លា​។​
លោក​វរ​សេ​នី ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ឃួន​វុទ្ធី​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតៈយុទ្ធជន​និង​យុវនិតិសម្បទា​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី បាន​ចូលរួម​ទៅ​ប្រគល់​ឲ្យ​វិរត្តន៍​ជនមាន ១:​ឈ្មោះ ពៅ ហ៊ុន រស់នៅ​ភូមិ​ពន្លេច ឃុំ​កូប ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​។ ២-​សាំង​រុណ ជនពិការ រស់នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ​។ ៣-​ឈ្មោះ ប៊ី​ប៊ុន រស់នៅ​ភូមិ​ឈ្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

ក្នុង​ពិធី​ប្រគល់ជូន​និវត្ត​ជននេះ​កាលពី​ថ្ងៃ​ទី​៤​មករា លោក​ស ប៊ុន​សឿង​បាន​មានប្រសាសន៍ថា​ផ្ទះ​៣​ខ្នង​នេះ​ជា​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី ដែល​មាន​ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ដំបូល​ស័ង្កសី​ចំណាយ​អស់​ថវិកា​៤.០០០​ដុល្លា​រ។
សម្តេច​តែងតែ​សួ​សុខទុក្ខ​ក្រុមគ្រួសារ​អតីតៈយុទ្ធជន​រួមសុ​ខ​រួមទុក្ខ​មិន​ថា​នៅ​ទី​ជិត​ទី​ឆ្ងាយ​នោះ​ទេ​ព្រោះ​សំអាងថា​កំលាំង​អតីតៈយុទ្ធជន​ទាំងអ​ស់​នេះ​ហើយ​កន្លងមកហាន​ពលី​ជីវិត​ក្នុង​ការ ការពារ​ទឹកដី​ហាន​ប្តូរជីវិត​សាច់​ស្រស់​ឈាម​ស្រស់ ។​

ក្នុងនោះ​លោក​បាន​ប្រគល់​អំណោយ​ដល់​និវត្ត​ទាំង​៣​គ្រសារ​បន្ថែម​ទៀត​រួមមាន អង្ករ​៥០​គី​ឡូ មុង ភួយ កន្ទេល មី​១​កេះ ប្រេង​ឆា ទឹកត្រី​ទឹក​សី​ុ​អី​ុ​វ និង​គ្រឿស​ម្ភា​រៈផ្ទះ​បាយ​១​ឈុត​ទៀត​ផង​៕ ដោយ ៖ បន្ទាយ

spot_img
×