Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រាប់​ឲ្យ​អា​មេ​រិច​បញ្ឈប់​ការកំណត់​ពន្ធ​មិន​ត្រឹមត្រូវ​លើ​ទំនិញ​របស់ខ្លួន និង​ប្តេជ្ញា​សងសឹក​

spot_img

​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​សង្ឃឹមថា អា​មេ​រិច​នឹង​ឈប់​កំណត់​ពន្ធ​មិន​ត្រឹមត្រូវ​លើ​ទំនិញ​នាំចូល​ពី​ខ្លួន និង​បាន​ប្តេជ្ញា​ថា​នឹងធ្វើ​ការសង​សឹក លើ​ពន្ធ​ថ្មី​ដែល​កំណត់ដោយ​អា​មេ​រិច​។​

​ការប្រកាស​របស់​ចិន​នេះ កើតឡើង​ក្រោយពេល​អា​មេ​រិច​បានប្រកាស​នៅ​ដើមខែ​នេះ​ថា ខ្លួន​នឹងដាក់​ពន្ធ​ថ្មី​លើ​ផលិតផល​នាំចូល​ពី​ចិន​ដែលមាន​តម្លៃ​ទឹកប្រាក់ ៣០០​ពាន់​លាន​ដុល្លារ ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា​។​

​ប៉ុន្តែ​ក្រោយមក ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ពន្យារពេល​គម្រោង​របស់គាត់ ដោយ​ពន្យារពេល​លើ​ការយកពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន​មួយចំនួន ដូចជា ទូរស័ព្ទ កុំព្យូទ័រ និង​ផលិត​ផលិត​ប្រើប្រាស់​ផ្សេងៗ​ទៀត រហូតដល់​ពាក់កណ្តាល​ខែធ្នូ​។ ការពន្យារពេល​យកពន្ធ​លើ​ផលិតផល​ចិន​មួយចំនួន​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​អា​មេ​រិច ក្នុង​រដូវ​បុណ្យ​ចុងឆ្នាំ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​ឈ្មោះ Gao Feng បាន​ថ្លែងប្រាប់​សារពត៌មាន​ថា “​ទោះបីជា​អា​មេ​រិច​សម្រេចចិត្ត​ពន្យារពេល​យកពន្ធ​លើ​ផលិតផល​ចិន​មួយចំនួន …​ប្រសិនជា​អា​មេ​រិច​ធ្វើ​អ្វី​តាមតែ​ចិត្ត​លើ​ចិន និង​កំណត់​ពន្ធ​ថ្មី​លើ​ទំនិញ ចិន​នឹងត្រូវ​បង្ខំចិត្ត​ចាត់វិធានការ​បក​វិញ​”​។​

​អ្នកនាំពាក្យ​ដដែល​ថ្លែងថា ក្រម​ពាណិជ្ជ​កម្មនេះ​ប្រទេស​ទាំងពីរ​នៅតែ​រក្សា​ការទាក់ទង​គ្នា​។ នៅពេល​សួរថា តើ​ទីក្រុង​វ៉ាស៊ីនតោន​មាន​លើក​ពី​បញ្ហា​ទីក្រុង​ហុងកុង​ជាមួយ​ចិន​ទេ ក្នុងអំឡុង​កិច្ចចរចា​ពាណិជ្ជកម្ម លោក Gao Feng ថ្លែងថា លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់​និយាយ​រួចមកហើយ​ថា ហុងកុង​គឺជា​ផ្នែក​មួយ​របស់​ចិន ដូច្នេះ​វា​មិនចាំបាច់​សម្រាប់​អា​មេ​រិច​ទេ ក្នុងការ​អន្តរាគមន៍​។​

​លោក​បញ្ជាក់ថា “​ខ្ញុំ​សង្ឃឹមថា ភាគី​អា​មេ​រិច​នឹង​ចាំ​ពាក្យសម្តី​របស់ខ្លួន​”​។​

​សូមបញ្ជាក់ថា កាលពី​ចុង​សប្តាហ៍​នេះ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានធ្វើ​ការព្រមាន កុំ​ឲ្យ​ចិន​ធ្វើការ​បង្ក្រាប​នៅ​ហុងកុង ដូចដែល​ខ្លួន​ធ្លាប់​បង្ក្រាប​លើ​ក្រុមបាតុករ​នី​ទីលាន Tiananmen កាលពី​ឆ្នាំ ១៩៨៩៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×