Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​ជាង ​៥០០​ គ្រឿង​

spot_img

​ភ្នំពេញ​៖ “​គំនិត​ផ្តួចផ្តើម​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ត​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កំពុងផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​” សកម្មភាព​ក្រុមការងារ​អន្តរក្រសួង ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​មួយចំនួន​ក្នុងចំណោម​ជាង​៥០០​គ្រឿង​។​

​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​រថយន្ត​មាន​ភាពមិនប្រក្រតី ដែល​មន្ដ្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច​បាន​ឃាត់ទុក​នៅ​ឃ្លាំង​គយ​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​។

​បេសកកម្ម​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ និង​លោក ប៉ោ សួន អនុប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់ សវនកម្ម និង​ទំនាក់​ទំនាក់ទំនង​សាធារណៈ និង​ជា​អនុប្រធាន​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ ។

​ការចុះពិនិត្យ​រថយន្ត​ជាក់ស្តែង​នាពេលនោះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​វាយតម្លៃ​លើ​ភាពមិនប្រក្រតី នៃ​រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល មិនមាន​ផ្លាកលេខ ពាក់​ផ្លាកលេខ​ក្លែងក្លាយ ពាក់​ផ្លាកលេខ​បាន​ពី​ផល​ចោរកម្ម រថយន្ត​កាត់ត និង​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន ម៉ូ​ដែល និង​ឆ្នាំ​ផលិត និង​ទ្រង់ទ្រាយ​ផ្សេង​ជាដើម​…​។​ល​។​

​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ដែល​ដឹកនាំ​ដោយ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​អគ្គ​ប​ណ្តិ​ត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បង្កើត​ក្រុមការងារ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការតភ្ជាប់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យាយ​យន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត ទៅវិញទៅមក និង​តាមដាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​។

​ជាមួយនឹង​កិច្ចសហការ​ដ៏​ល្អ​រវាង​ស្ថាប័ន​ទាំងពីរ​បានផ្តល់​នូ​វល​ទ្ធ​ផល​ជា​វិជ្ជមាន​ជាច្រើន ដូចជា​កា​ចុះបញ្ជី​យានយន្ត​មាន​រយៈពេល​ខ្លី រហ័ស ធានា​មិន​មានការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​អាច​គេច​ផុតពី​ភ្នែក​សមត្ថកិច្ច ទប់ស្កាត់ និង​ចាប់​រថយន្ត​មិន​បង់ពន្ធ​នាំចូល បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ការប្រមូល​ពន្ធ​នាំចូល​យានយន្ត និង​បង្កើន​ចំណូល​ថវិកាជាតិ​។

​សូម​ជម្រាបជូន​ថា រថយន្ត​ដែល​ត្រូវបាន​ឃាត់ទុក​នោះ​មាន​ជាង​៥០០​គ្រឿង ក្នុងនោះ​ជាង​២០០​គ្រឿង ត្រូវបាន​ចាប់​ដោយ​គយ​ចល័ត ព្រោះ​មាន​ទិន្នន័យ កំណត់​គោលដៅ​ច្បាស់លាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយក​ដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏បាន​ចូលរួម​ធ្វើឱ្យ​ចំណូល​ពន្ធ​នាំចូល​យានយន្ត មានការ​កើនឡើង​ប្រមាណ​៣៤% ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×