Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់ ប្រើ​ស្ន​គំរាមថា​ សម្លាប់ជនរងគ្រោះ ​២​ នាក់​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ពញាឮ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​គំរាមថា​សម្លាប់ ជនរងគ្រោះ ដោយ​ប្រើប្រាស់​ឧបករណ៍​ស្ន​ដែល​កើតហេតុ​៖​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​វេលា​ម៉ោង ២២និង៣០​នាទី ចំណុច ភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ០២​នាក់ ១.​ឈ្មោះ​សំ សុគន្ធ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​-​ឃុំ​កើតហេតុ ។ ២.​ឈ្មោះ​ឈួ​យ សើយ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​ព្រៃ​កណ្ដៀង ខេត្ដ​ព្រៃវែង ។​

​ចំណែក​ជនសង្ស័យ​០១​នាក់​(​ឃាត់ខ្លួន​) ឈ្មោះ កែវ ស ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មក​សំណង់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ វត្ថុតាង​ចាប់យក ស្ន ០១​ប្រវែង​៤.៥០​ម៉ែត្រ ដង​ធ្វើ​អំពី​ដើម​ឬ​ស្សី​ផ្លែ​ដែក​មូល​ចុង​ស្រួច ។​

​នគរបាល​បាន​ប្រាប់​ពី​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ឈ្មោះ​សំ សុគន្ធ និង​ជនរងគ្រោះ​ឈ្មោះ​ឈួ​យ សើយ ភេទ ប្រុស​អាយុ ២៧​ឆ្នាំ បាន​ត្រឡប់​មកពី​ធ្វើការ​សំណង់​វិញ ហើយក៏​បាននាំគ្នា​ហូបបាយ​នៅលើផ្ទះ​មេជាង​របស់ខ្លួន​ឈ្មោះ​សុខ ប៊ុន​សឿន ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​កែវ ឡង់ឌី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​អង្គុយ​ហូបបាយ​ជាមួយ​មេជាង​នោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ កែវ ស ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដែលជា​ប្អូនបង្កើត​របស់​ឈ្មោះ កែវ ឡង់ឌី បាន​ដើរ​ត្រឡប់​មកពី​ស៊ីផឹក​វិញ រួចហើយ​បាន​ជេរ ប្រមាថ​ហៅ​ឈ្មោះ​សំ សុគន្ធ ឲ្យ​ចុះពីលើផ្ទះ​មក​វាយ​គ្នា​ព្រមទាំង​ដៃ​កាន់​ដង​ស្ន​ផ្លែ​ដែក​មូល​ចុង​ស្រួច​គំរាមថា​៖​បើ​ខ្លាំង​ពួក​អាឯង​ចុះដី​មក​អញ​ចាក់​ឲ្យ​ងាប់ បើ​មិន​ចុះមក​ទេ​គង់​ថ្ងៃ​ណាមួយ​អញ​សម្លាប់​ពួក​ឯង​ចោល​ទាល់តែ​បាន ឭ​ដូច្នេះ​ឈ្មោះ​ឈួ​យ សើយ​បាន​ងើប​ដើរ​អើត​តាម​បង្អួច​និយាយថា​កុំ​ប្រមាថ​អញ្ចឹង គ្នាឯង​ទេ ទន្ទឹម​ពេលនោះ​ជនសង្ស័យ​ដែល​កំពុងកាន់​ស្នរ​នោះ​លើក​ដង​ស្ន បំរុង​ចាក់​ឈ្មោះ​ឈួ​យ សើយ ភ្លាមនោះ​អ្នក​នៅ​ជិតខាង​បាន​ចាប់​ឃាត់​និង​ដក​ស្ន ទុក បន្ទាប់មក​ឈ្មោះ​កែវ ឡង់ឌី​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​អុស កម្លាំង​ប៉ុស្តិ៍​កំពង់​អុស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×