Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់​លួច​លី​អូស្រីៗ ត្រូវសន្តិសុខមន្ទីរពេទ្យ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ចុង​ក្រោយ​​សារភាព​​មូលហេតុ​​គួរ​​​ឲ្យ​អាណិត…

spot_img

​រឿងរ៉ាវ​មួយ​ដែល​គេ​គ្រាន់តែ​ឃើញ​ស្អប់ខ្ពើម​យ៉ាងខ្លាំង ប៉ុន្តែ នៅពេល​ដឹង​សាច់រឿង​ច្បាស់ នាំគ្នា​អាណិតអាសូរ​ទៅវិញ​នោះ ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា បង្ក​ជា​សំណើច​សើច​ផ្អើល​ហ្វេ​ស​ប៊ុ​ក​តែម្តង ព្រោះថា​សូម្បីតែ​សមត្ថកិច្ច​ក៏​ពុំ​អាច​អត់​ផ្ទុះសំណើច​បាន​ផងដែរ ។​

​តាម​ប្រភពព័ត៌មាន T News បាន​ឲ្យ​ដឹងថា សន្តិសុខ​នៅឯ​មន្ទីរពេទ្យ​ជនបទ​មួយ ក្នុង​ខេត្ត Udon Thani ប្រទេស​ថៃ បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ថៃ​ម្នាក់ ក្នុងករណី​លួច​ខោ​ទ្រនាប់​ស្រីៗ ដែល​ព្យួរ​ហាល​ក្រោម​កម្តៅថ្ងៃ យកមក​រក្សាទុក​ដែល​បុរស​រូបនេះ​បាន​អះអាងថា ពួកវា​ជា «​កាដូ​» របស់​មិត្តស្រីសំណព្វចិត្ត ។​

Narin Prasertkaew អាយុ ៣៨ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចោរកម្ម ។ ប៉ូលីស​បាន​រកឃើញ​ខោ​ទ្រនាប់​ស្អាតៗ​ពណ៌​ផ្សេងៗ​គ្នា​ចំនួន​៤ ដែលជា​របស់​សាច់ញាតិ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ Udon Thai ។​

Narin បាន​ប្រាប់​ប៉ូលីស​ថា គាត់​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​នៅ​ស្ថានីយ៍​ចាក់​សាំង​មួយ កាលពី​២​ខែ​មុននេះ និង​អត់​ការងារ​ធ្វើ​ដាច់បាយ ក៏​មកសុំ​បាយ​មន្ទីរពេទ្យ​ខាងលើ​ហូប ។ ប៉ុន្តែ នៅ​ថ្ងៃមួយ ខ្លួន​ក៏​ក្រឡេក​ទៅ​ឃើញ​លី​អូ​ស្អាត​ទាំងនោះ ដែលជា​ហេតុ​នាំ​ឲ្យ​គាត់​នឹកឃើញ​អាណិត​ដល់​មិត្តស្រី​ជនជាតិ​ឡាវ​របស់គាត់​យ៉ាងខ្លាំង​តែម្តង ដែល​សព្វ​ស្លៀក​តែ​លី​អូរ​ធ្លុះ​គូទ​ប៉ុណ្ណោះ ។ ដោយមាន​ក្តី​អាណិត​ស្រលាញ់​នាង​ខ្លាំង គាត់​ក៏​សម្រេចចិត្ត​ប្រថុយ​គ្រោះថ្នាក់​លួច​ខោ​លី​អូ​ទាំងនោះ​ទុក ដោយ​សង្ឃឹមថា មិត្តស្រី​នឹងមាន​លី​អូ​ស្លៀក​ស្អាត​ដូច​គេ ។​

​ទោះយ៉ាងណា សម​ត្ថិ​កច្ច​បាន​ឲ្យ​បុរស​នេះ​ប្រមូល​លី​អូ​ដែល​ខ្លួន​បាន​លួច​ទាំង​ប៉ុន្មាន ប្រគល់​ឲ្យ​ម្ចាស់​ដើម​គេ​វិញ និង​ណែនាំ​ច្រើន​កុំ​ឲ្យ​មាន​ដៃ​មាន​ជើង​ធ្វើបែបនេះ​ទៀត ព្រោះ​វា​ជា​រឿង​ខុសច្បាប់ ។ តែ​សមត្ថកិច្ច​ក៏បាន​កោតសរសើរ​គាត់​ផងដែរ ដែល​ចេះ​មាន​ទឹកចិត្ត​ដ៏​ល្អ​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​ដល់​ថ្នាក់​នេះ ប៉ុន្តែ ក៏​គួរ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​ទិញ​សម្លៀកបំពាក់​ជូន​នាង​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ផងដែរ​! ៕ ចន្ទី

spot_img
×