Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​​សម្ភារៈការ​ការិយាល័យ​ពី​លោក អគ្គរដ្ឋទូត​ចិន​

spot_img

​ភ្នំពេញ​៖ ​លោក គួច ចំ​រេី​ន អភិបាល នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ បាន​អ​ញ្ជេី​ញ​ទទួល​អំណោយ​ជា​សម្ភារៈការ​ការិយាល័យ​ពី​លោក អគ្គរដ្ឋទូត ន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ក្នុងនាម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំ​រេី​ន បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​​លោក អគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយ​ឧ​ប​ត្ថ​ម្ព​សម្ភារៈ​ទាំងនេះ ដេី​ម្បី​ឲ្យ​រដ្ឋបាលខេត្ត បាន​ប្រេី​ប្រាស់ ក្នុងការ​បម្រើសេវា​រដ្ឋ​បាល ក្ក្នុង​សាលាខេត្ត​ព្រះសីហនុ​។​

​ស្ថានទូត​ចិន បានប្រកាសថា នា​រសៀល ថ្ងៃទី​២២ ខែសីហា លោក​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា អញ្ជើញ​មាន​ជំនួប​ជាមួយ​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ហើយ​ភាគី​ទាំង ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​។​ល​។ លោកស្រី Zuo Wenxing ទីប្រឹក្សា​កិច្ចការ​នយោបាយ នៃ​ស្ថានទូត​ចិន ក៏បាន​ចូលរួម​ក្នុងជំនួប​នេះ ដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សូម​សម្ដែង​ការសោកស្ដាយ​ចំពោះ​គ្រោះមហន្តរាយ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ និង​ការខាតបង់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​កើតឡើង​កន្លងមក​។ លោក​មានប្រសាសន៍ថា ភាគី​ចិន​សូម​កោតសរសើរ​យ៉ាងខ្ពស់ និង​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​យល់ថា នេះ​មិន​ត្រឹមតែ​រក្សា​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សុខុមាលភាព​ទំនាក់ទំនង​ចិន​និង​កម្ពុជា​នោះទេ ទន្ទឹមនឹងនេះ ក៏បានផ្តល់​ជា​អត្ថប្រយោជន៍​ជូន​ប្រទេស​កម្ពុជា ជាពិសេស​បាន​ចូលរួម​អភិវឌ្ឍ​សុខុមាលភាព​សង្គម​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​។ ឆ្នាំ​២០១៩ ជា​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចិន​និង​កម្ពុជា នគរបាល​ទាំងពីរ​ប្រទេស​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដើម្បី​រួមគ្នា​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ជនបង្ក​បទល្មើស​។​ល​។ សូម​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​និង​សហការ​ពេញទំហឹង​ពី​សាលាខេត្ត​ព្រះសីហនុ​។ សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា​កំពុងមាន​គម្រោង​បើក​សាខាសមាគម​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ដើរតួ​ជា​ស្ពាន​សម្រាប់​ភ្ជាប់​សហគ្រាស​ចិន​និង​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​។ រដ្ឋាភិបាល​ចិន​នឹង​លើកទឹកចិត្ត​សហគ្រាស​ល្អៗ​ជាច្រើន​ក្នុងប្រទេស​ចិន​មក​វិនិយោគ​មុខរបរ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​គាំទ្រ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​កំពង់ផែ​ដែលជា​ចំនុច​សំខាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត ជម្រុញ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​ន៍​កាន់តែ​ល្អប្រសើរ​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ ការសួរសុខទុក្ខ​ពី​ស្ថានភាព​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​កើតមាន​ក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​ឯកភាព​នូវ​ការវាយតម្លៃ​របស់ លោក​ឯកអគ្គរដ្ឋទូត​ដែល​បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​។ លោក​មានប្រសាសន៍ថា ការហាមឃាត់​ធ្វើ​អាជីវកម្ម​ល្បែងភ្នាល់ តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ បាន​ជួយ​កែលម្អ សន្តិសុខ​ក្នុង​ខេត្ត​ព្រះសីហនុ​ប្រកប ដោយ​ភាព​វិជ្ជមាន បាន​ជួយ​ប​ន្សុ​ត​មជ្ឈដ្ឋាន នៃ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​យ៉ាង​ល្អប្រសើរ​អាច​ទាក់ទាញ​មនុស្ស កាន់តែច្រើន​ចូលមក​កម្សាន្ត និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាច​សម្រេចបាន​សុខុមាលភាព​សេដ្ឋកិច្ច និង​បន្ត​រក្សា​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្ត​។ សាលាខេត្ត​ព្រះសីហនុ​នឹង​បន្ត ចូលរួម​សហការ​ជាមួយ​ភាគី​ចិន ក្នុង​កិច្ចការ​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់ តាមរយៈ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ​ល្មើសច្បាប់ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​តំបន់​វិនិយោគ​សហគ្រាស និង​ជា​តំបន់​ទេសចរណ៍​។ ក៏​សូម​ស្វាគមន៍​សហគ្រាស​ចិន មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ កាន់តែច្រើន​។​

​ក្រោយពី​ជំនួប​រួច ភាគី​ទាំង​ពីរបាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់ និង​ទទួល​កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន​ធឺ ម៉ាស៊ីនថតចម្លង និង​សម្ភារៈ​ការិយាល័យ​ផ្សេងទៀត ដែលជា​អំណោយ​របស់​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​ជូន​សាលាខេត្ត​ព្រះសីហនុ​៕​ កូឡាប

spot_img
×