Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ក​ម្មក​រម្នាក់ ដែលចាប់រំលោភសេ​ព​សន្ថ​វៈ លើអនីតិជ​ន​អាយុ​១៤ឆ្នាំ សម្រេច២ដង​

spot_img

ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិបានឲ្យដឹងពី​ករ​ណី រំលោភ​សេ​ព​ស​ន្ថវៈ លើអនីតិ​ជ​នអា​យុ១​៤ឆ្នាំ ត្រង់ចំណុចរោង​ធ្វើ​ចង្ក្រា​នដី ស្ថិតនៅភូមិ​ធ​ម្មត្រ័​យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី​២​២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​២​១និ​ង​០០​នាទី ។
ពាក្យបណ្តឹងឈ្មោះ ឈួន វុ​ត្ថា ភេទស្រី អាយុ៣៦ឆ្នាំជ​ន​ជាតិ​ខ្មែរ មុខ​រ​ប​រល​ក់ដូរ ទីលំនៅភូ​មិ​ធម្ម​ត្រ័យ សង្កាត់ព្រៃ​ស​ ខណ្ឌដ​ង្កោ​ រាជធានីភ្នំ​ពេ​ញ ត្រូវជាម្តាយ​ប​ង្កើត​របស់​ក្មេ​ងស្រី​រ​ងគ្រោះ អាយុ១៤ឆ្នាំ មុខរបរ​នៅ​ផ្ទះ ។

ឃាត់ខ្លួនជ​ន​សង្ស័យថ្ងៃ​ទី២​២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣និង០០​នា​ទីម្នាក់ ឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្ម​ក​រសំណ​ង់ ស្នាក់នៅកន្លែងធ្វើ​កា​រ ស្ថិតនៅភូមិ​ធ​ម្ម​ត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ​មានស្រុក​កំណើ​ត ភូមិ​ភ្នំ​កុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ​ ​ខេត្តប៉ៃ​លិ​ន ។
វត្ថុតាងចាប់យកៈ ១-ទូរស័​ព្ទដៃ​ម៉ា​ក Oppo មួយគ្រឿង ២/កាបូបលុ​យ​ចំនួ​ន០១។
កាលពីថ្ងៃទី២២ ខែសី​ហា​ឆ្នាំ២០១៩ វេលាម៉ោង២១​និ​ង​០​០នាទី ក្មេងស្រីរង​គ្រោះ​​ បានដើ​រចេ​ញពី​ផ្ទះ ទៅបន្ទប់ទឹកដែលមា​ន​ច​ម្ងាយ​ពីផ្ទះ​ប្រ​ហែល​២០​ម៉ែត្រ ។ ពេលជន​រ​ងគ្រោះ​ដើ​រទៅ​ជិ​តដ​ល់ប​ន្ទប់​ទឹក ស្រាប់តែជន​ស​ង្ស័យ​ ដែលកំពុង​តែ​ឈរ​នៅ​ក្បែរប​ន្ទ​ប់ទឹក បានចាប់ទាញ​ដៃ​ក្មេង​ស្រីរ​ងគ្រោះ​យក​ទៅរោ​ង​ធ្វើចង្ក្រា​នដី ដែលចម្ងាយពីផ្ទះជនរ​ង​គ្រោះប្រ​​​ហែល​​៥០ម៉ែត្រ ហើយជនសង្ស័​យ​បាន​ធ្វើស​ក​ម្មភា​ពចាប់​ខ្ទ​ប់ក្មេ​ងស្រីរងគ្រោះទៅនឹងជញ្ជាំ​ង​រោង​ និងគំរាម​ក្មេ​ងស្រីរ​ង​គ្រោះមិ​នឲ្យស្រែក ​រួចចា​ប់ឱប​ថើប ផ្តួលក្មេងស្រី​រង​គ្រោះ​ទៅ​លើដី​ ចាប់សម្រាតខោក្មេ​ង​ស្រីរ​ង​គ្រោះ ហើយធ្វើសក​ម្ម​ភាព​រំលោភ​សេព​សន្ថ​វៈលើក្មេ​ងស្រីរ​ងគ្រោះបានសម្រេច​ចំ​នួន​២​លើក ។ ក្រោយពីធ្វើស​ក​ម្មភា​ព​រួច ជនសង្ស័យក៏បា​ន​ឲ្យជនរ​ងគ្រោះ​ត្រឡ​ប់ទៅផ្ទះ​វិញ ចំណែ​ក​រូបគេ ក៏បានដើរទៅ​ក​ន្លែង​ស្នាក់​នៅក្នុង​រោង​កម្មករ ។ ពេលក្មេងស្រីរង​គ្រោះ​ដើរ​ទៅដល់​ផ្ទះ​ត្រូវម្តា​យបង្កើ​តរ​បស់​ក្មេងស្រី​រង​គ្រោះ មានការសង្ស័​យដោ​យឃើ​ញក្មេ​ងស្រីរ​ងគ្រោះ​ដើរឆ្លេ​ឆ្លាចុះ​ឡើង ទឹកមុខមាន​ស​ភាព​ស្លេក​ស្លាំង ក៏បានសួរ​នាំក្មេ​ង​ស្រីរង​គ្រោះ​ ទើប បានដឹងរឿងរ៉ាវខាងលើ​ ​ហើយគាត់ បាននាំក្មេងស្រីរងគ្រោះ​ទៅ​រាយ​ការ​ណ៍ប្រាប់​សម​ត្ថកិ​ច្ចប៉ុស្តិ៍​នគ​របាល​រដ្ឋ​បា​លព្រៃស អោយជួយអន្តរាគម​ន៍ ​។ លុះដល់វេលា​ម៉ោង​១​១យ​ប់ថ្ងៃខែ​ឆ្នាំដ​ដែល សមត្ថកិច្ចប៉ុ​ស្តិ៍​នគ​រ​បា​លដ្ឋ​បា​លព្រៃ​ស បានទៅឃាត់​ខ្លួ​ន​ជន​សង្ស័​យខាង​លើ ត្រង់ចំណុច​រោ​ងកម្ម​ករ​ស្នាក់​នៅ ស្ថិតនៅភូមិធ​ម្ម​ត្រ័​យ សង្កាត់ព្រៃសខាង​លើ​ រួមនិងវត្ថុ​តា​ង យ​កម​កធ្វើ​កា​រសាក​សួ​រនៅ អធិការដ្ឋាននគរ​បា​លខ​ណ្ឌដ​ង្កោតា​ម​នីតិ​វិធីច្បា​ប់ ។ ក្រោយពី​ធ្វើ​ការ​សាក​សួរ​ជន​សង្ស័យ​ បានឆ្លើយ​សា​រភាព ប្រាប់សមត្ថកិច្ច​យើ​ងថា​ រូបគេពិ​ត​បាន​ធ្វើស​កម្ម​ភាព​ ចាប់រំលោភសេ​ព​សន្ថ​វៈលើ​ក្មេងស្រី​រង​គ្រោះបា​នស​ម្រេច​ចំនួ​ន២លើក ប្រាក​ដ​មែន​ ។
​​
​ ​ប​ច្ចុប្បន្នជ​នស​ង្ស័យ​ម្នា​ក់ខាង​លើ គឺត្រូវសម​ត្ថ​កិច្ច អធិការដ្ឋាននគ​រ​បាល​ខ​ណ្ឌដ​ង្កោ បានធ្វើការឃា​ត់​ខ្លួ​ន​ជាប​ណ្ដោះអា​សន្ត​​ ដើម្បីកសាងសំ​ណុំរឿង បញ្ជូនទៅសាលា​ដំ​បូង​រាជ​ធា​នីភ្នំពេញ៕​​ដោយ៖បញ្ញាស័ក្តិ

spot_img
×