Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុ​ន​អាកាស​ចរណ៍​អូស្រ្តា​លី នឹងសាកល្បងកា​រ​ហោះហើ​រវែង​បំផុ​តក្នុង​លោក ដោយធ្វើ​ដំ​ណើរ ១៩ម៉ោង​ជាប់​

spot_img

ក្រុមហ៊ុនអាកាសចរណ៍ ​Qantas របស់អូ​ស្រ្តា​លី នឹងធ្វើការសាក​ល្ប​ងសេវា​កម្មមួ​យដោយ​ធ្វើការ​ហោះ​ហើររ​យៈពេ​ល ១៩ម៉ោងដោយមិនមា​នកា​រ​ចុះចត ដើម្បីដឹងថា តើអ្នក​ដំណើ​រ និង​បុគ្គ​លិកយន្តហោះអាចស៊ូបាននឹងកា​រ​ធ្វើដំណើ​រដ៏​ឆ្ងាយនោះដែ​រឬ​យ៉ាងណា​។

ក្រុមហ៊ុនអាកាសចរ​ណ៍ខា​ងលើ ចង់ធ្វើការហោះហើរពី​ទី​ក្រុង​ស៊ីត​នី ទៅកាន់ទីក្រុង​ឡុង និងញូវ​ញ៉ក ក្នុងឆ្នាំ ២០២២ខាង​មុខ​។

ប្រសិនជាមានកា​រ​ហោះហើរ​នោះកើត​ឡើង​មែន វានឹងក្លាយទៅជាកា​រ​ហោះហើរ​ដ៏​វែងបំ​ផុត​ក្នុង​លោក។

ការហោះហើរសាកល្បង​នឹង​ច្បា​ប់ផ្តើម​ក្នុង​ឆ្នាំនេះ ហើយការហោះហើ​រនឹ​ង​មានដឹ​កអ្ន​កដំ​ណើ​រចំ​នួន ៤០នាក់ ដែលអ្នកទាំងនោះនឹង​ត្រូ​វបា​នពិនិ​ត្យ​សុខ​ភាពរ​ហូត​ក្នុងពេ​លធ្វើដំ​ណើ​រ។

ក្រុមហ៊ុន Qant​as​ បានថ្លែងថា ការហោះហើរ​ត្រ​ង់ពី​ញូវ​ញ៉ក និងទីក្រុងឡុ​ង​ទៅកា​ន់ ស៊ីតនី នឹងត្រូវប្រើ​រ​យៈពេ​ល ១៩ម៉ោង។

សូមបញ្ជាក់ថា​ ប​ច្ចុប្បន្ន ការហោះហើរដែលមានរ​យៈ​ពេល​វែង និងឆ្ងាយបំ​ផុ​តក្នុ​ងលោ​កគឺ ការហោះហើរពីប្រទេសិ​ង្ហ​បុរីទៅ​កាន់​ទីក្រុង​ញូ​វញ៉ក ដែលមា​ន​ចំងា​យ ១៥.៣៤៤គីឡូម៉ែត្រ និងត្រូវប្រើ​រយៈពេ​ល​ ១៨ម៉ោង និង ២៥នាទី៕

អ​ត្ថបទប្រែស​ម្រួ​លដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×