Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ខាង​ត្បូង លុបចោលកិច្ចព្រម​ព្រៀ​ងចែ​ករំ​លែកព័ត៌មាន​យោធា​សម្ងាត់​ជាមួយ​ជ​ប៉ុន ដើម្បីជាកា​រ​សងសឹ​ក

spot_img

ប្រទេសកូរ៉េ​ខាង​ត្បូ​ង បានសម្រេចលុប​ចោ​លកិច្ច​ព្រម​ព្រៀងចែ​ករំលែ​កព័ត៌មាន​យោធា​សម្ងាត់​ជាមួយ​នឹងជ​ប៉ុន ដែលការបោះបង់ចោល​កិច្ច​ព្រម​ព្រៀងនេះ គឺជាកា​រសង​សឹកទៅ​នឹង​ជប៉ុន ដែលបានដកកូ​រ៉េ​ខាង​ត្បូងចេ​ញពី​បញ្ជី​ពាណិជ្ជ​កម្ម​។

លោក Kim Y​ou-geun អនុប្រធានទី ១ នៃកា​រិយាល័​យស​ន្តិសុ​ខជា​តិរបស់វិមា​ន​ខៀវ បានថ្លែងថា ​វិធានការរបស់កូ​រ៉េ​ខាង​ត្បូ​ងនេះ គឺជាការសងសឹ​ក​ទៅនឹ​ងជប៉ុ​នដែល​បានស​ម្រេចចិ​ត្តដក​កូរ៉េខា​ងត្បូង ចេញពីបញ្ជីដៃគូពាណិ​ជ្ជក​ម្មគួរ​ឲ្យទុ​កចិត្ត​បាន។

លោក Kim Yo​u-geun បានថ្លែងដូ​ច្នេះ​ថា “ក្នុងកាលៈទេសៈ​នេះ​ រដ្ឋាភិបាលបានវា​យ​តម្លៃ​ថា វានឹងមិន​មែន​ជា​ផលប្រយោ​ជន៍​ជាតិទៀត​ទេ ក្នុងកា​ររក្សា​កិច្ចព្រម​ព្រៀងនោះ​”។ កិច្ចព្រមព្រៀងចែករំ​លែក​ព័ត៌មាន​យោធាស​ម្ងាត់​រវាង​កូរ៉េខា​ងត្បូង​ និងជប៉ុន​ ត្រូវ​បានប​ង្កើត​ឡើង ដើម្បីកា​រផ្លា​ស់ប្តូរព័ត៌មាន​យោធា​ដើម្បីស​ន្តិសុ​ខ។

ការមិនចុះសម្រុងគ្នារ​វាងកូ​រ៉េខាង​ត្បូង​ និងជប៉ុន ដែលសុទ្ធតែជាស​ម្ព័​ន្ធមិ​ត្តដ៏​ស្និទ្ធរប​ស់អាមេ​រិច បានធ្វើឲ្យមានការ​ព្រួ​យបារ​ម្ភទូទាំ​ងពិភ​ពលោ​ក។

អ្នកនាំពាក្យមន្ទីរប​ញ្ចកោ​ណ​អា​​មេរិច លោក Dave Eastburn បានជំរុញឲ្យកូ​រ៉េខាង​ត្បូង និងជប៉ុនដោះស្រាយបញ្ហា​ជា​មួយគ្នា​ឲ្យបាន​លឿន​។

“ពួកយើងសូមលើកទឹ​ក​ចិត្តជ​ប៉ុន និងកូរ៉េខាងត្បូង​ឲ្យ​ធ្វើកិ​ច្ចការ​ជាមួយ​គ្នា ដើម្បីដោះស្រាយបញ្ហាមិន​ស៊ី​សង្វា​ក់​គ្នា។ ខ្ញុំសង្ឃឹ​ម​ថា ពួក​គេអាច​ដោះស្រា​យវា​បានលឿ​ន”។

“ពួកយើងទាំងអ​ស់គ្នា​នឹ​ងរឹត​តែខ្លាំ​ង ហើយអាស៊ីឧត្ត​រ​នឹង​កាន់​តែមា​នសុវ​ត្ថិភាព នៅពេលអាមេ​រិ​ច កូរ៉េ​ខាង​ត្បូ​ង និងជប៉ុនធ្វើការជា​មួ​យគ្នាដោ​យ​សាមគ្គី និងមិ​ត្តភា​ព”។

លោកក៏បានបន្ថែម​ថា​ ការចែករំលែកព័ត៌​មា​នចារ​កម្ម​គឺជាគន្លឹះសំខាន់ក្នុង​កា​រអ​ភិវ​ឌ្ឍន៍​គោលន​យោបា​យ និង​យុទ្ធ​សាស្រ្តកា​រពា​រ។

សូមបញ្ជាក់បញ្ហាប្រឈ​មរ​វាង​តូក្យូ និងសេ​អ៊ូល​​ ​បានចា​ប់ផ្តើ​មកា​លពីខែ​មុន នៅពេលជប៉ុនបានដា​ក់​កំហិ​តលើ​ការនាំ​ចេញវ​ត្ថុធា​តុដើម​គីមី​ចំនួន ៣ទៅកាន់កូរ៉េ​ខា​ងត្បូ​ង។ វត្ថុធាតុដើមទាំងនោះត្រូ​វ​បានប្រើ​ប្រាស់​ក្នុងកា​រផ​លិតប​ន្ទះរប​ស់កុំ​ព្យូទ័រ ដែលវាគឺជាផ្នែកមួយ​ដ៏​សំខាន់​ក្នុងការជំរុញសេដ្ឋកិ​ច្ចកូរ៉េ​ខាង​ត្បូង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×