Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្កាយវី​ឡា (Sky Villa) គម្រោងខុនដូ​ប្រ​ណី​ត​​បំផុ​ត បង្ហាញខ្លួននៅកណ្តាលរាជ​​​ធា​​នីភ្នំ​​ពេញ​

spot_img

*ខុនដូដែលមានទំហំយូនីតធំទូ​លា​យជាង​គេ ​ចាប់ពី ២៧២ ម៉ែត្រការ៉ែ រហូតដល់ ៥០៩ ម៉ែត្រការ៉េ
*​ជាន់លំហអាកាសពីរជាន់ដែលមានស​ម្ភា​រៈប​រិក្ខារ​តាមរបៀ​បរស់​នៅបែ​បស៊ី​វីល័យ អាចគយគន់ទេសភាពទីក្រុងដ៏​ស្រ​ស់ត្រកា​ល ព្រមទាំង​មា​ន Sky Villa Club ដែលជាទីកន្លែងផ្តល់ជូ​ននូ​វពិសោ​ធន៍ស្រ​ស់ស្រូប​អាហា​រពេ​លល្ងាច​និងការ​កម្សាន្តដ៏សម្បូ​របែ​ប
*ជាគម្រោងខុនដូខ្ពស់បំផុតមួយ​ក្នុ​ងចំណោមអគារខ្ពស់បំផុ​ត​ដទៃទៀ​តដែល​បញ្ចប់​ការសាង​សង់​នៅក្នុង​រាជធានី​ភ្នំពេ​ញ

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​សុ​ក្រ ទី ២៣ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន MCC Singapore បានបើក​ស​ម្ពោធ​គម្រោង​ខុ​នដូ ស្កាយវីឡា (Sky Villa) ​ដ៏​ប្រណីតបំផុតដែលមានទីតាំងស្ថិ​ត​នៅតា​មបណ្តោ​យម​ហាវិ​ថីសាធារ​ណរដ្ឋ​ប៉ូឡូញ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ​

ស្កាយវីឡា (Sky Villa) ជាគម្រោងខុនដូដែលមាន​អ​គារ​កម្ពស់ ៣៥ជាន់ចំនួនពីរប​ញ្ចូ​ល​គ្នា មានយូនីតសរុប​ចំ​នួ​ន ២៥៦ យូនីត (អគារនីមួយៗមាន ​១​២៨យូ​នីត) និងមានចំណតរ​ថ​យន្ត​ជាន់​ក្រោម​ដីចំ​នួន ៤ ជាន់។ ជាមួយនឹងសាលទ​ទួ​លភ្ញៀ​វ ​Grand Lobby ដែលមានពិតានកម្ពស់​រ​ហូត​​ដល់ ១០ ម៉ែត្រ អមជាមួយ​នឹ​ងជណ្តើ​រភ្លោះ​ នាំឲ្យសាលបដិសណ្ឋារកិ​ច្ច​មួយ​នេះក្លាយ​ជាតំ​ណាងនៃ​ភាពប្រណី​តទាំង​មូល​នៃអគារ។

ក្រោមការរចនារបស់ស្ថា​ប​ត្យករ​តៃវ៉ា​ន់ដ៏ល្បី​ឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគា​រ​តៃប៉ិ​១០​១ នៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់​ដ៏​ល្បី អាចធ្វើឲ្យ ខុនដូ ស្កាយវីឡា (Sky Villa) បំបែកកំណត់ត្រា​ជា​គម្រោង​រស់នៅ​ស្ថិតចំ​កណ្តាល​រាជធា​នីដែ​លមាន​ភាព​ទូលាយ​ជាងគេ​មាន ទំហំលំនៅដ្ឋា​ន​ចន្លោះ ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ លំនៅដ្ឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំ​ពូល​ភ្លើង​ទំនើបៗ ព្រមទាំងអាចគយគន់ទេសភា​ព​ភ្លើង​ពណ៌​នៃទីក្រុ​ងដ៏​ស្រស់ត្រ​កាល។ ដោយត្រូវបានគេទទួលស្គា​ល់​ថាជាគ​ម្រោង​បែបធ​ម្ម​ជាតិបៃ​តងនៅ​ចំកណ្តា​លក្រុ​ង ផ្ទៃដីក្រៅពីអគារនៅជាន់​ផ្ទា​ល់ដី​របស់​ខុ​នដូ ស្កាយវីឡា (Sk​y Villa) ត្រូវបានរចនា​ជា​សួន​ច្បារអ​ម​ជាមួយ​ដើមឈើ​បៃត​ង មិនតែប៉ុ​ណ្ណោះ​ នៅតាមយូនីតនីមួយៗ​ក៏​មាន​ទីធ្លាល្ម​មគ្រប់​គ្រាន់​សម្រា​ប់ធ្វើ​ជាសួន​ផ្ទាល់ខ្លួ​នផ​ងដែរ។

ជាន់លំហអាកាស​ពី​រជាន់​មាន​បំពាក់​ស​ម្ភារបរិក្ខារតាមរបៀប​រ​ស់នៅ​ទំ​នើបជាកន្លែងនៃតំណភ្ជា​ប់​អគា​រទាំ​ងពីរ​យ៉ាងស្រ​ស់​ស្អាត។ នៅកម្ពស់ជាន់ទី៣៤​ ​អ្នកស្នាក់នៅអាចប្រើប្រាស់សេវាក​ម្ម​ជាច្រើ​នមា​នដូ​ចជា កន្លែងហាត់ប្រាណ​ ​បន្ទប់​ម៉ាស្សា​ អាងហែលទឹកលើ​អា​កាស​ សាល​ពព​ក (Cloud Pavilion) និង សួនច្បា​រលើ​អា​កាស​ ដែលមានទេសភាព​ស្រ​ស់ត្រ​កា​ល ដែលបង្ហាញពីទេស​ភា​ព​ដ៏អ​ស្ចារ្យនៃ​ទី​ក្រុង។ នៅជាន់ទី៣​៥​គឺ Sky Villa Club ដែលផ្តល់នូវ កន្លែងសម្រាប់អាន​សៀ​វភៅ​ មាន ក្លឹបនិងភោជនីយដ្ឋាន ​ដែ​លមាន​ប​ម្រើជូ​ននូ​វអាហា​រដ៏​ឈ្ងុយឆ្ងា​ញ់ព្រ​មទាំ​ងសា​លកម្សាន្តដ៏ស​ម្បូរ​បែប។ ក្រៅពីនេះ ​ខុ​នដូ ស្កាយវីឡា (Sky Villa​)​ ក៏​មាន​សាលពិ​ធីដ៏ធំ​មួយ​ទៀតឈ្មោះ​ថា​ Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែលលោក​អ្ន​កអា​ចប្រារ​ព្ធពិ​ធីជួប​ជុំកម្សាន្តផ្សេង​ៗបា​នយ៉ា​ងស​ប្បាយ។

ដើម្បីផ្តល់ជូននូវប​ទ​ពិសោ​ធន៍ដ៏​ប្រណី​តខុ​នដូ ស្កាយវីឡា (Sky Villa) ផ្តល់ជូននូវបុ​គ្គ​លិក​ផ្តល់​សេវា​ពេ​ញ​លេញ រួមទាំងសេវាគ្រប់​គ្រ​ងរ​បៀប​រស់នៅ​ដូ​ចជា សេវាកក់មធ្យោបា​យ​ធ្វើដំ​ណើ​រ ដំណើរកម្សាន្តក្នុ​ង​ទី​ក្រុង សេវា​បោ​ក​គក់ និងថែរក្សាលំនៅឋាន​ ​អ្នករ​ត់សំ​បុ​ត្រ ការដើរ​ទិ​ញម្ហូ​ប​អាហារ ការរៀបចំព្រឹ​ត្តិ​ការ​ណ៍ សេវាលេខាធិកា​រ​ និង​សេវា​ច្រើ​នទៀត។

ខុនដូ ស្កាយវីឡា​ ​(Sky Villa) ជាគម្រោងដែល​គ្រ​ប់​គ្រង​ដោយ​ក្រុ​មហ៊ុ​ន MCC Singapore ដែលបានបង្កើ​ត​ឡើង​ក្នុង​ការ​គ្រប់គ្រ​ង​និង​អភិ​វឌ្ឍន៍​ទី​ក្រុង ការអភិវឌ្ឍអច​ល​នទ្រ​ព្យ ការគ្រប់គ្រងគ​ម្រោ​ង ​ក៏ដូចជាសំណង់សម្រា​ប់​គ​ម្រោ​ងលំ​នៅ​ឋាន និង ហេដ្ឋារចនា​ស​ម្ព័​ន្ធ។ នៅក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុន MCC Singapore បានចូលរួមយ៉ាង​ស​កម្ម​ក្នុងកា​រផ្លា​ស់ប្តូ​រ​រូប​ភា​ពទី​ក្រុងរ​បស់​ប្រទេស​សិង្ហ​បូរី តាមរយៈការសាង​ស​ង់​គម្រោ​ងដ៏​ល្បី​ឈ្មោះជាច្រើ​ន​ដូចជា Universal St​udios Singapore និង Resorts World Sentosa ដែលគម្រោងទាំង​ពី​រនេះ​ ជាគោលដៅទេសចរ​ណ៍​លំដា​ប់កំ​ពូល​មួយ​នៅអា​ស៊ីអា​គ្នេយ៍ព្រ​មទាំង សាលពិ​ព័​រណ៍ Singapore Expo និង Keppel Distripark ។ រហូតមកដល់ប​ច្ចុប្ប​ន្ន ​ក្រុមហ៊ុន MCC Singapore បានអភិវឌ្ឍ​ន៍​និង​គ្រប់​គ្រ​ងខុ​នដូ​ចំ​នួន​១២គ​ម្រោង​ធំៗ សរុបជាចំនួនយូនីត​មា​នច្រើ​នជា​ង ៦០០០យូនីត។

ក្នុងពិធីសម្ពោធខុន​ដូ​ ស្កាយវី​ឡា (Sky Villa) លោក Tan Zhiyong (谭志勇) នាយកប្រតិបត្តិក្រុមហ៊ុ​ន ​MCC Singapore បានមានប្រសាសន៍ថា “យើ​ង​មានក្តី​រំភើប​រីក​រា​យខ្លាំង​ណាស់​ ដែលបានចូលរួ​ម​ក្នុ​ងគ​ម្រោងខុ​ន​ដូ ស្កាយ​វី​ឡា (Sky Villa) ដើម្បីបង្កើតបែប​ប​ទថ្មីនៃ​ការ​រស់នៅ​បែប​ប្រណីត​បំផុ​តនៅ​ក្នុងរា​ជធា​នីភ្នំពេញ។ ក្នុងនាមជាប្រទេសដែលមានកំ​ណើ​នសេ​ដ្ឋកិ​ច្ចលឿ​ន​បំផុត និងជាទីក្រុងដែលមា​ន​ការ​រីក​លូត​លាស់​យ៉ាងឆា​ប់រហ័​ស​នៅលើពិ​ភព​លោក ប្រទេសកម្ពុជាត្រូវបាន​គេ​សម្គាល់​អំ​ពីកំ​ណើននៃ​ប្រជាជ​នដែ​លមាន​ប្រា​ក់ចំណូល​ខ្ព​ស់ ក៏ដូចជាលំ​ហូ​រភ្ញៀ​វទេ​សច​រ និងវិនិយោគិនអន្ត​រ​ជាតិ ដូច្នេះខុនដូ​ ​ស្កាយវីឡា (Sky Villa) ចូលរួមចំណែកជាលំ​នៅ​ដ្ឋា​នក្នុ​ងក្តី​ប្រាថ្នា​រប​ស់ពួ​កគេ។

ខុនដូ ស្កាយវីឡា (​Sky Villa) ជាគម្រោងវិនិយោគ​ដ៏​ល្អស​ម្រាប់វិ​និយោ​គិន​ផ្នែកលំ​នៅឋាន ដែលកំពុងស្វែងរកកា​រ​បង្កើ​នដើ​មទុ​ន និងចំណូលពីការជួ​លអ​ចល​ន​ទ្រព្យ ខណៈពេលដែលរាជធា​នី​ភ្នំពេ​ញនៅ​តែប​ន្តធ្វើ​នគ​រូប​នីយ​កម្មយ៉ា​ងលឿ​ន និងមានសេដ្ឋកិច្ចដែលប​ន្ត​ការ​រីក​ចម្រើនទៅរ​យៈពេ​លប៉ុន្មា​នឆ្នាំ​ខាង​មុខ។

ក្រុមហ៊ុន MCC S​i​ngapore មានកំណត់ត្រាបទពិសោ​ធ​ន៍ជា​ង២​៥ឆ្នាំក្នុង​ការ​អភិវ​ឌ្ឍអ​ចល​នទ្រព្យ ការគ្រប់គ្រង​គ​ម្រោង​ ព្រមទាំងការសាង​ស​ង់នៅ​ប្រ​ទេសសិ​ង្ហបូ​រី ហើយយើងត្រៀមខ្លួន​រួ​ចជា​ស្រេច​ក្នុង​ការនាំ​យក​នូវ​បទ​ពិសោធន៍ នៃការ​អភិ​វឌ្ឍ​ន៍និ​ងគ្រប់​គ្រងអ​ចលនទ្រព្យដ៏​ល្អជា​ច្រើន នៃប្រទេ​ស​សិង្ហបូរី ដើម្បីរួ​មចំ​ណែក​ធ្វើឲ្យរូបភាពនៃវិស័យលំនៅ​ដ្ឋា​ន​កាន់​តែទំ​នើប”។

ខុនដូ ស្កាយវីឡា (​S​ky Villa) មានទីតាំងស្ថិតនៅចំកណ្តា​ល​នៃតំ​បន់​ពាណិជ្ជកម្ម ដែលមា​ន​ចរា​ចរណ៍​ដ៏មមា​ញឹក និងស្ថិត​នៅក្បែ​រតំ​បន់​ទិញទំ​និញបឹ​ងកេ​ងកង​បំផុត ដែលជា​តំបន់​អចល​នទ្រព្យ​ឈាន​មុខគេ​បំផុត​នៅក​ម្ពុជា។ មជ្ឈមណ្ឌលលក់ទំនិញ ​និ​ងកន្លែងកម្សាន្តផ្សេងៗ​ទៀ​តមាន​ដូចជា សណ្ឋាគារនិ​ង​កាស៊ី​ណូ NagaWorld ផ្សារទំ​នើ​បដ៏​ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុង​ទី​ក្រុងផ្សេ​ង​ៗទៀ​តជាច្រើ​ន។ សាលារៀ​ននៅក្បែ​រនោះ​រួម​មាន សាកលវិទ្យាល័យ​ជា​តិគ្រ​ប់គ្រ​ង ​សាក​លវិទ្យា​ល័យភូ​មិន្ទវិ​ចិត្រសិល្បៈ សាកលវិទ្យាល័យអន្ត​រ​ជាតិ​ភ្នំពេញ សាលាអន្តរ​ជា​តិ​ហា រ៉ូដ និងសាលាអន្ត​រ​ជាតិ​លី​ប៊ើធី​។ អ្នកស្នាក់នៅខុនដូ​ ​ស្កាយវី​ឡា (Sky Villa) នឹងមានភាពងា​យស្រួ​លក្នុ​ងការ​ធ្វើដំណើ​រទៅ​កាន់ផ្លូ​វធំៗ និងមហាវិ​ថី​នានា​ ក៏ដូចជាប្រព័ន្ធដឹ​ក​ជញ្ជូ​នសាធា​រណៈ​ផង​ដែរ។

ការិយាល័យលក់ខុនដូ ស្កាយ​វី​ឡា (Sky Villa) មានទីតាំងស្ថិតនៅតាមបណ្តោ​យ​មហា​វិថី​សាធា​រណ​រដ្ឋប៉ូ​ឡូញ​ ខណ្ឌ ៧ មករា និងបើកពីម៉ោង ​១​០ព្រឹក ដល់​ម៉ោង ៧ ល្ងាច។ ខុនដូ ស្កាយវីឡា (Sky Villa) ត្រូវបា​ន​រំពឹ​ងថា​នឹង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាព​រនៅ​ត្រឹមខែមីនា ឆ្នាំ ២០២០។

ព័ត៌មានលម្អិតនៃប្រភេទ​យូ​នីត​នីមួយ​ៗ៖
ប្រភេទយូនីត ចំនួនយូនីត ទំហំ (គិតជាម៉ែត្រការ៉េ)
ប្រភេទ ២ បន្ទប់គេងជាមួយបន្ទប់សិក្សា ៦៨ ២៧២ ដល់ ៣៣៦
ប្រភេទ ៣ បន្ទប់គេងជាមួយបន្ទប់សិក្សា ៦០ ៣៦៩ ដល់ ៤៣១
ប្រភេទ ៣ បន្ទប់គេងជាមួយបន្ទប់ជួបជុំគ្រួសារ ១២៨ ៤១៧ ដល់ ៥០៩
ចំនួនយូនីតសរុប ២៥៦

ក្រុមហ៊ុន MCC Singapore គឺ​ជាបុ​ត្រសម្ព័​ន្ធនៃក្រុ​មហ៊ុន​ស្ថិតក្នុ​ងតា​រាង Global 500 គឺក្រុមហ៊ុន Metallurgical Corporation of China Ltd (the “MCC Group”) ដែលបានចុះបញ្ជី​នៅ​ផ្សារ​មូល​ប​ត្រហុង​កុង និងសៀងហៃ​។​ អាជីវកម្មស្នូលរ​ប​ស់​ក្រុម​ហ៊ុន​ MCC Singapore គឺផ្តោតទៅលើកា​រ​អ​ភិវឌ្ឍ និងការគ្រប់​គ្រ​ងទីក្រុ​ង ការអភិវឌ្ឍ​វិ​ស័​យអ​ចល​នទ្រ​ព្យ​ ការគ្រប់គ្រង​គ​ម្រោង​ ព្រម​ទាំង​ការសា​ងសង់​សម្រាប់​គម្រោ​ងលំ​នៅឋា​ន និងហេដ្ឋារ​ច​នាសម្ព័​ន្ធ។

នៅក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុន​ ​MCC Group បានឈានជើងចូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ​ក​ដោយ​ចាប់ផ្ដើ​មជា​មួយប្រ​ទេស​សិង្ហ​បុរីដើម្បីពន្លឿន​ផែ​នការ​ពង្រី​កអាជី​វកម្ម​របស់​ខ្លួន។ ចាប់តាំងពីពេលនោះមក ក្រុម​ហ៊ុ​ន MCC Singapore បានចូលរួមយ៉ា​ងស​កម្ម​ក្នុងកា​រកែ​ប្រែទេ​សភាព​នៃប្រទេ​សសិ​ង្ហបុរី​តាម​រយៈគ​ម្រោងដ៏​គួរ​ឲ្យកត់​សម្គាល់​ផ្សេង​ៗ។ គម្រោងធំៗរបស់ខ្លួនរួ​ម​មាន​ Universal Studios Singapore និង Resorts World Sentosa សាលពិព័​រណ៍​ Singapore Expo និង Keppel Distripark។ ក្រុមហ៊ុន MCC Singapore ក៏បានចូលរួម​យ៉ាងស​កម្មក្នុ​ងកា​រសា​ងសង់​គម្រោង​លំនៅ​ដ្ឋានស​ម្រាប់ប្រ​ជា​ជនសិ​ង្ហបុ​រីនិង​ការសា​ងស​ង់ហេដ្ឋា​រច​នាសម្ព័​ន្ធសា​ធារណៈ​។

នៅក្នុងឆ្នាំ២០១០ ក្រុម​ហ៊ុន​ MCC Singapore បានឈានជើងចូលទៅក្នុ​ង​វិស័​យ​អភិ​វឌ្ឍ​ន៍អ​ចលន​ទ្រព្យ​។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃកា​រចា​ប់​ផ្តើម ក្រុមហ៊ុនមានគម្រោ​ង​លំនៅ​ឋាន​ដៃគូ​របស់​ខ្លួនរួ​មមាន The Canopy, Canberra Residences, One Canberra, The Santorini, TRE Residences, The Alps Residences និងការអភិវឌ្ឍ​ន៍​គម្រោ​ងព​ហុប្រើ​ប្រា​ស់ នៅផ្លូវ Meyappa Chettia​r មាន The Poiz Residences (ជាគម្រោងលំនៅ​ដ្ឋា​ន​) និង The Poiz Centre (ជាអគា​រ​ពាណិ​ជ្ជ​ក​ម្ម) ។ ខ្លួនក៏ជាប្រធានគម្រោងផងដែរស​ម្រា​ប់ ​ The Nautical, Forestville, Sea Horizon, Northwave និង Queens Peak ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន​ MCC Singapore បានបង្កើត និងគ្រប់គ្រង​គ​ម្រោង​អច​ល​នទ្រ​ព្យ​ចំនួន ១២ ដែលមានខុនដូសរុបជាង ៦​,០០០ យូនីត។ បច្ចុប្បន្ននេះ ក្រុមហ៊ុន MCC Singapore មានអាជីវកម្មនៅ​ប្រ​ទេស​ក​ម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយកំពុងសម្លឹងរ​ក​ការ​ពង្រី​កបន្ថែ​មទៀ​ត​នៅក្នុង​តំ​បន់។

ក្រុមហ៊ុន GreatVi​ew Investment Pte Ltd (“GreatView Investment”) បង្កើតឡើង​ក្នុ​ងឆ្នាំ​ ២០១៣ មានអាជីវកម្មស្នូលផ្តោតលើការអ​ភិ​វឌ្ឍ​និង​វិនិយោ​គ​អចល​នទ្រ​ព្យនៅ​ប្រទេ​សសិង្ហ​បុរី​និង​ក្នុងតំបន់។ ដោយប្រកាន់ខ្ជាប់នូវទស្ស​នៈ​និង​គោលជំ​ហរ​អាជី​វកម្មរបស់ខ្លួន​ ទៅលើ“​ភាព​ស្មោះត្រ​ង់ និងកា​រ​កសា​ងគម្រោ​ងអ​ចល​នទ្រព្យ ប្រក​បដោយ​គុ​ណភា​ពជា​ចម្ប​ង”
ក្រុមហ៊ុន Grea​t​View Investment បានចូលរួ​ម​អភិ​វឌ្ឍ​ន៍គម្រោ​ងជា​ច្រើននៅ​ក្នុងប្រ​ទេស​
សឹង្ហបូរីរួមមានគម្រោង TR​E Residences, The Poiz Residences និង The Poiz Centre រួមទាំងគម្រោងអ​ច​លនទ្រ​ព្យនៅ​ប​រទេស​ជាច្រើ​នទៀ​ត៕ ដោយ:កូឡា​ប


spot_img
×