Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលគំហើ​ញ​នៃកំណា​យស្រា​វជ្រា​វបុ​រា​ណវិទ្យា​នៅប្រា​សាទ​បន្ទា​យក្តី

spot_img

សៀមរាប៖កំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី​ ​បានចាប់ផ្តើមឡើង​នៅ​ថ្ងៃទី​១០ និងបញ្ចប់នៅថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរ​វា​ងអា​ជ្ញាធ​រជា​តិអ​ប្ស​រាជាមួយសាកលវិទ្យាល័យសូ​ហ្វី​យ៉ាប្រ​ទេ​សជ​ប៉ុន និងសាកលវិទ្យាល័យភូមិ​ន្ទ​វិចិ​ត្រសិល្បៈ ដើម្បីដឹងអំពីការ​វិ​វ​ឌ្ឍនៃ​រច​នាសម្ពន្ធ និងទំនាក់ទំនងរបស់​សំ​ណង់​នី​មួយៗ ព្រមទាំងការបណ្ដុះបណ្ដាលដ​ល់​និស្សិ​តមហាវិទ្យាល័យបុរាណវិ​ទ្យា​ និងស្ថាបត្យ​ក​ម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាល​រ​បស់​សាក​ល​វិទ្យា​ល័យសូហ្វីយ៉ា។​



លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យា​ល័​យសូ​ហ្វីយ៉ាប្រ​ទេស​ជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ ​យើងបានធ្វើកំណាយនៅទីតាំងនៃសំ​ណ​ង់​មួយ​ហៅថា “ខឿនព្រះពុទ្ធសាសនា” ក្នុងគោលបំណងចង់​ប​ញ្ជាក់​បន្ថែ​មលើ​កំណា​យកា​ល​ពីឆ្នាំ១​៩​៩៥ និង១​៩៩៦ ដែលបានធ្វើនៅផ្នែកខាង​លិ​ចនៃ​ខឿន​ព្រះពុ​ទ្ធសា​សនា​នេះ។ កាលនោះបានប្រទះឃើញកោដ្ឋ​ដា​ក់ឆ្អឹង​ខ្លះ​ដែលជា​ភាជន៍​ចិន​ផលិតក្នុ​ង​រវាងស.វ.ទី១៦និង១៧។ លើកនេះ យើងបើ​ករណ្ដៅធ្វើកំណាយនៅផ្នែក​ខា​​ងកើត ​ដើម្បីច​ង់ដឹ​ងថា តើមានកោដ្ឋដែលគេយក​ម​កប​ញ្ចុះនៅ​ទី​តាំង​ខឿនព្រះ​ពុទ្ធ​សា​សនា​នេះទៀត​ដែ​រឬទេ? ហើយក៏ចង់ស្វែងយល់អំពី​ទំ​នាក់​ទំន​ងនៃរច​នា​សម្ព័ន្ធ​របស់ខឿនព្រះពុទ្ធ​សា​សនា និងសំណង់ថ្មបាយ​ក្រៀ​ម (យើងឱ្យ​ឈ្មោះថា​ C19​) រួម​ទាំងសំ​ណង់​មួយ​ទៀតដែ​លយើង​មិន​ទាន់ដឹង​អំពីតួ​នាទី​ពិតប្រា​កដ។ ថ្វីត្បិតយើងមិនអា​ច​កំណ​ត់កាល​បរិ​ច្ឆេទនៃ​សំណង់​ C19 ក្ដី ប៉ុន្តែយើងយ​ល់​ថា វាសាងមុនខឿនព្រះពុ​ទ្ធ​សាស​នា ​នេះបើ​ពិនិត្យ​មើលលើ​ស្ថានភា​ពគ្រឹះ​នៃសំណ​ង់ដែ​លយើង​ធ្វើកំណា​យ​ឃើញ។ យើងនឹងធ្វើកំណាយបញ្ជា​ក់​ម្ដង​ទៀតនៅ​ឆ្នាំ​ក្រោយ​ ដើម្បីស្វែងយល់លម្អិត​អំ​ពីរ​ចនា​សម្ព័ន្ធរប​ស់សំ​ណង់​ទាំងពី​រនេះ​។

លោក សុធាវិន្ទ បញ្ជា​ក់​ទៀតថា កំណាយលើក​នេះ​ យើងបានប្រទះឃើ​ញ​កោដ្ឋ​ចំនួ​ន៣ ចានដាក់​ឆ្អឹ​ងចំ​នួ​ន៣ និងដបដាក់ទឹកចំ​នួ​ន៤ (បើពង្រីករណ្ដៅ​កំ​ណាយ​អាច​មាន​ច្រើ​នទៀ​ត) ដែលគេយកមកប​ញ្ចុះ​នៅទី​តាំង​នៃខឿន​ព្រះពុ​ទ្ធសា​ស​នានេះ។ បើពិនិត្យលើការបញ្ចុះ​ដោ​យមា​ន​ដាក់​ដប​ទឹក និងប្រភេ​ទ​កោ​ដ្ឋ គឺជារបស់ថ្មីទេ​ ​អាចក្នុងរវាង៤​០​ទៅ៦​០ឆ្នាំប៉ុ​ណ្ណោះ​។ យោងតាមអ្នកភូ​មិ​រហា​ល ពួកគាត់ថា​នៅ​ក្នុង​ទស​វត្សរ៍ឆ្នាំ១៩​៨០ មានអ្នកភូមិរហាល និងស្រះស្រ​ង់​ (ភូមិនៅក្បែរប្រាសាទ) បានយកកោដ្ឋមកប​ញ្ចុះ​នៅទី​នេះ ខ្លះយកទៅបញ្ចុះ​នៅ​អង្គ​រ​វត្ត។ កាលពីទសវត្សឆ្នាំ១៩៧​០​ ពេលដែលមានការ​ទ​ម្លាក់​គ្រា​ប់បែក​ខ្លាំ​ង អ្នកភូមិនៅក្បែរបន្ទាយ​ក្ដី​ក៏បាននាំគ្នាមករស់នៅក្នុ​ង​បរិ​វេណ​ប្រាសា​ទនេះច្រើ​ន ដើម្បីសុ​វ​ត្ថិ​ភាព​។ ពេលនោះក៏មានគេ​យ​កកោ​ដ្ឋសា​ច់ញាតិ​មក​ប​ញ្ចុះនៅជុំ​វិញខឿ​នព្រះ​ព្រះពុ​ទ្ធសាសនា​នេះ​ដែរ។ រហូតដល់​ស​ព្វ​ថ្ងៃ ពេលចូ​ល​ឆ្នាំខ្មែ​រ និងមុនភ្ជុំបិណ្ឌ ​អ្ន​ក​ភូមិ​តែងតែ​មក​រៀបចំ​ពិធី​នៅទីនេះ ដើម្បីរំលឹកដល់​សា​ច់ញា​តិដែលបាន​ចែ​កស្ថា​ន​ទៅ។ ក្រុមការងារក៏នឹង​ស្រា​វជ្រា​វបន្ត​រក​សាច់ញា​តិដែ​លបា​នយក​កោដ្ឋម​កប​ញ្ចុះនៅទី​តាំង​នេះ ដើម្បីដឹងព័ត៌មាន​ល​ម្អិត​ក្រោយ​ចប់​កំណា​យ។

សូមបញ្ជាក់ថា ក្នុង​រ​យៈពេល​ជិ​ត៣​០​ឆ្នាំនេះ យើងបានយល់អំ​ពី​ការ​វិ​វឌ្ឍ​ន៍និ​ងសម័យកាលរ​ប​ស់រ​ចនាសម្ព័ន្ធនៃសំ​ណង់​នី​មួយៗ។ ទោះបីសំណង់នៃប្រាសាទ​ប​ន្ទាយ​ក្ដីបា​នសាង​ឡើ​ងនៅ​ក្នុង​រាជ្យ​ព្រះបា​ទជ័​យវ​រ្ម័ន​ទី៧​ នាចុងស.វទី១២ក្ដី ប៉ុន្តែយើងបា​នរ​កឃើ​ញរច​នាសម្ព័ន្ធនៃសំ​ណង់​ខ្លះ​នៅស.វ.ទី១០ និងទី១១ដែរ។ បើយោងតាមសិលាចារឹ​ក​ស្ដុក​កក់​ធំ​ (K.235) ចារនៅក្នុងឆ្នាំ១០៥១គ.​ស​ ទីតាំងនៃប្រាសាទនេះមា​ន​មនុ​ស្សម​កតាំ​ងទី​ប​ង្កើត​ជាភូមិ ស្រុកនៅដើ​ម​ស​.វទី៩ ដែលសូម្បីតែឈ្មោះនៃប្រាសា​ទ​នេះ “ក្ដី” ក៏មានចារនៅក្នុងសិលា​ចា​រឹ​កស្ដុ​កក​ក់ធំ និងសិលាចារឹ​ក​ប្រា​សាទ​បាត​ជុំ (K.266) ដែរ។ ក្រៅពីនេះយើងក៏បានធ្វើកំ​ណា​យរ​កឃើញវ​ត្ថុសិ​ល្បៈជា​ច្រើន​នៅក្នុ​ងប​រិ​វេណ​ប​ន្ទាយក្ដី ជាពិសេសនៅ​ឆ្នាំ​២០​០​០និ​ង២​០០១ យើងបានធ្វើកំណាយរ​ក​ឃើញ​ប្រតិ​មាព្រះ​ពុ​ទ្ធរូ​បចំ​នួន​២៧៤បំ​ណែក ហើយនៅឆ្នាំ២​០​១០ រកឃើញចំនួ​ន​៦​បំណែក​ទៀត ដែលសព្វថ្ងៃប្រតិមាទាំងនោះ​ដា​ក់តាំង​នៅ​សារ​មន្ទី​រព្រះន​រោត្ត​ម សី​ហនុ​-អង្គរ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×