Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះអ​គ្គិភ័​យឆេះផ្ទមួយខ្នង ​នៅ​ចំ​ណុចភូមិល្វា បាត់បង់ទ្រព្យសម្បត្តិទាំងអស់

spot_img

កំពង់ចាម៖ស្នងការដ្ឋាននគរបាល​ខេត្ត​កំព​ង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៩និង៤០នាទី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ មាន​ករណី​គ្រោះអ​គ្គិភ័​យមួយ​កើត​ឡើងនៅ​ចំ​ណុចភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចា​ម ។

ពេលទទួលបានព័ត៌មាន​ភ្លាម លោកឧត្តមសេនីយ៍​ទោ​ ឯម កុសល ស្នងការនគរបាល​ខេ​ត្តកំ​ពង់​ចាម ​បាន​បញ្ជាឲ្យក​ម្លាំង​អធិ​ការន​គរបា​លស្រុកព្រៃ​ឈ​រ ដឹកនាំក្រុមការងា​រ​ពន្ល​ត់អគ្គិ​ភ័យ ចេញរថយន្តចំ​នួ​ន ១គ្រឿង របស់អធិការដ្ឋាននគ​រ​បាលស្រុក​ព្រៃឈរ​ ចេញប្រតិបត្តិជា​ប​ន្ទា​ន់ និងបានគ្រប់គ្រងស្ថានភា​ព​បា​នទាំង​ស្រុ​ងនៅវេ​លាម៉ោ​ង ១០និង៣៥នាទី ដោ​យ​ប្រើប្រាស់​ ទឹកអ​ស់ ២ស៊ីទែន ។

តាមការសន្និដ្ឋានរបស់កម្លាំ​ង​ជំនា​ញ ចំពោះករណីអគ្គិភ័​យនេះ បណ្ដាលមកពីឆ្លង​ច​រន្ត​អគ្គិ​សនី ខណៈពេលម្ចាស់ផ្ទះ​​​មិន​នៅ ទៅ​ធ្វើកា​រនៅ​រោងច​ក្រ ។

ករណីនេះ បណ្ដា​ឲ្យ ខូចខាតផ្ទះទំហំ ៦គុណ៨ម៉ែ​ត្រ​ ផ្ទះឈើប្រ​ក់គ្បឿ​ង (ខូចខាត​ទាំ​ងស្រុ​ង), មាស៣ជី, ប្លង់ដីផ្ទះ, ប្លង់ដីស្រែ ប័ណ្ណធ​នាគារ, អត្តសញ្ញា​ណ​ប័ណ្ណ និងមិនមានឲ្យ​ប៉ះ​ពាល់​ដល់អា​យុជី​វិតមនុ​ស្សឡើ​យ៕ដោយ៖កូឡាប

spot_img
×